ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ដែល​សហគ្រិន​ជោគជ័យ​ប្រើ ដើម្បី​ឈានមុខ​ដៃគូ​ប្រកួតប្រជែង

4 ឆ្នាំ មុន

សហគ្រិន​ដែល​ជោគជ័យ​ត្រូវ​លះបង់​ជា​ច្រើន ដើម្បី​បង្កើត​បាន​អាជីវកម្ម​ដែល​ជោគជ័យ មិន​ថា ពេលវេលា ឬ​កម្លាំង​ទេ ។ ដោយហេតុ​ដូចនេះ​សហគ្រិន​ជា​ច្រើន​ជួប​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​ប៉ះពាល់​ដល់​ការងារ និង​អាជីវកម្ម ។ ការ​ខិតខំ​ធ្វើការ…

សហគ្រិន​ដែល​ជោគជ័យ​ត្រូវ​លះបង់​ជា​ច្រើន ដើម្បី​បង្កើត​បាន​អាជីវកម្ម​ដែល​ជោគជ័យ មិន​ថា ពេលវេលា ឬ​កម្លាំង​ទេ ។ ដោយហេតុ​ដូចនេះ​សហគ្រិន​ជា​ច្រើន​ជួប​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​ប៉ះពាល់​ដល់​ការងារ និង​អាជីវកម្ម ។ ការ​ខិតខំ​ធ្វើការ ដើម្បី​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​ជា​អ្វី​ដែល​សហគ្រិន​ត្រូវ​តែ​ធ្វើ ប៉ុន្តែ​ការ​ថែរក្សា​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ក៏​សំខាន់​ដែរ ។ ខាងក្រោម​នេះ គឺជា​វី​ធី​សាស្ត្រ​ដែល​សហគ្រិន​ជោគជ័យ​អនុវត្ត ដើម្បី​ឈានមុខ​ដៃគូ​ប្រកួតប្រជែង ខណៈ​ដែល​អាច​មើលថែ​ខុស​ភាព​ផ្លូវចិត្ត ៖

១. អ្នកស្រី Heidi Zak ៖ ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ThirdLove បាន​និយាយ​ថា អ្នកស្រី​តែងតែ​ចូល​ដំណេក និង​ក្រោកពីដំណេក​នៅ​ម៉ោង​ដដែល​ជា​រៀងរាល់ថ្ងៃ​មិន​ថា អ្នក​ស្ថិត​ក្នុង​ស្ថាន​ការ​បែប​ណា​ទេ ។ សម្រាប់​អ្នកស្រី​ម៉ោង​ដែល​អ្នកស្រី​ចូល​ដំណេក គឺ​ម៉ោង ១០​និង​៣០​នាទី​យប់ និង​ក្រោក​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ជា​រៀងរាល់ថ្ងៃ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​មិន​ផ្ញើ​អ៊ី​ម៉ែ​ល ឬ​ទទួល​ទូរស័ព្ទ​នៅ​ពេល​យប់​អធ្រាត្រ​ទេ ។ ជីវិត​តែងតែ​បន្ត​ទៅ​មុខ​រហូត ដូច្នេះ​ប្រសិនបើ​អ្នក​មិន​មាន​ទម្លាប់​ចូល និង​ក្រោកពីដំណេក​ច្បាស់លាស់​ទេ អ្នក​ងាយ​នឹង​ធ្លាក់ខ្លួន​ឈឺ និង​ស្ត្រេ​ស​ផង​ដែរ ។

២. អ្នកស្រី Sam Radocchia ៖ ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Chronicled ផ្តល់​យោបល់​ឲ្យ​សហគ្រិន​ដទៃ​រៀន​និយាយ​ថា​ទេ ។ ការ​និយាយ​ថា​ទេ គឺ​សំខាន់​ព្រោះ​សហគ្រិន​អាច​កាត់​ព្រំដែន​ច្បាស់លាស់ និង​ធ្វើការ​សម្រេចចិត្ត​ដោយ​មាន​ប្រសិទ្ធិ​ភាព ។ មនុស្ស​ភាគច្រើន​ពិបាក​ក្នុង​ការ​និយាយ​ថា​ទេ ព្រោះ​ពួក​គេ​ខ្លាច​បាត់បង់​ឱកាស ដូច្នេះ​ពួក​គេ​តែងតែ​ទទួលយក​ការងារ​ទាំងអស់​ដែល​មាន ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មាន​តែ​ធ្វើ​ឲ្យ​អ្នកធ្វើការ​ងារ​ជ្រុល និង​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក និង​អាជីវកម្ម​អ្នក​ទាំងមូល ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ធានា​ថា រាល់​ការ​សម្រេចចិត្ត​ធ្វើ​ការងារ​របស់​អ្នក គឺ​សុទ្ធតែ​ជា​ការ​សម្រេចចិត្ត​ដែល​ស័​ក្កិ​សម​នឹង​អ្នក ។

៣. លោក Michael de la Maza ៖ ជា​សហ​ស្ថាបនិក​របស់ DemingWay.com បាន​ឲ្យ​ដឹង​ថា​ពេល​ដែល​អ្នក​ចាប់ផ្តើម​ចេះ​មើលថែ​ខ្លួនឯង​អ្នក​នឹង​អាច​ទទួល​បាន​ភាព​ជោគជ័យ​នៅ​រយៈពេល​វែង ។ ជា​ពិសេស​បន្ទាប់​ពី​ធ្វើការ​នឿយហត់​អស់​មួ​យស​ប្តា​ហ៍​ពេញ​ហើយ អ្នក​គួរតែ​ចាប់ផ្តើម​មើលថែ​ខ្លួនឯង​វិញ ដើម្បី​ជួយ​ឲ្យ​អ្នកមាន​កម្លាំង​ចាប់ផ្តើម​ស​ប្តា​ហ៍​ថ្មី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ