ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ហេតុផល​សំខាន់​ដែល​អ្នក​គួរតែ​លក់​ផ្ទះ​ចាស់​ទិញ​ផ្ទះ​ថ្មី

4 ឆ្នាំ មុន

ផ្ទះ​របស់​មនុស្ស​ម្នាក់​ៗ​គឺជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ និង​ជា​ការ​វិនិយោគ​ដ៏​សំខាន់​មួយ​ផង​ដែរ ។ ដូច្នេះ​ការ​សម្រេចចិត្ត​ក្នុង​ការ​លក់​ផ្ទះ គឺជា​ការ​សម្រេចចិត្ត​ដែល​យើង​គួរតែ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ។ តើ​ធ្វើ​ដូច​ម្តេច ដើម្បី​ដឹង​ថា វា​ជា​ពេល​ដែល​អ្នក​គួរតែ​លក់​ផ្ទះ​អ្នក​ចេញ? ខាងក្រោម​នេះ…

ផ្ទះ​របស់​មនុស្ស​ម្នាក់​ៗ​គឺជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ និង​ជា​ការ​វិនិយោគ​ដ៏​សំខាន់​មួយ​ផង​ដែរ ។ ដូច្នេះ​ការ​សម្រេចចិត្ត​ក្នុង​ការ​លក់​ផ្ទះ គឺជា​ការ​សម្រេចចិត្ត​ដែល​យើង​គួរតែ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ។ តើ​ធ្វើ​ដូច​ម្តេច ដើម្បី​ដឹង​ថា វា​ជា​ពេល​ដែល​អ្នក​គួរតែ​លក់​ផ្ទះ​អ្នក​ចេញ? ខាងក្រោម​នេះ គឺជា​មុខសញ្ញា​ធំ​ៗ​ដែល​អ្នក​គួរតែ​មើល ៖

១. ទីផ្សារ​អចលនទ្រព្យ​៖ មុខសញ្ញា​សំខាន់​ជាងគេ ដែល​ប្រាប់​ឲ្យ​អ្នកលក់​ផ្ទះ​ចេញ គឺ​ពេល​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​អចលនទ្រព្យ ខណៈ​ដែល​មានការ​ផ្គត់ផ្គង់​ទាប ។ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​តែ​ពុះ​ក​ញ្ច្រោ​ល ប៉ុន្តែ​អ្នក​ត្រូវ​អត់ធ្មត់ និង​ចាំ​មើល​និន្នាការ​ទីផ្សារ​ឲ្យ​បាន​ច្បាស់លាស់ ដូច្នេះ​អ្នក​ត្រូវ​តែ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ។ អ្នក​គួរតែ​ស៊ើបសួរ​អ្នក​ដែល​លក់​ផ្ទះ​ចេញ​នៅ​ទីតាំង​អ្នក ដើម្បី​ដឹង​ពី​តម្លៃ និង​សង្កេត​មើល​ផ្ទះ​ថ្មី​ៗ​ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​ផង​ដែរ ។

២. ពេល​ដែល​សមាជិកគ្រួសារ​របស់​អ្នក​កើនឡើង ៖ ផ្ទះ​គួរ​ជាទី​តាំង​ដែល​ផ្តល់​កន្លែង​គ្រប់គ្រាន់​សម្រាប់​សមាជិក​គ្រប់​រូប​ក្នុង​គ្រួសារ ។ ប្រសិនបើ​អ្នក​ត្រូវ​ប្រជ្រៀត​គ្នា​រស់នៅ​ក្នុងផ្ទះ​តូច​មួយ​នោះ​វា​ប្រហែលជា​មុខសញ្ញា​បង្ហាញ​ថា វា​ដល់​ពេល​ក្នុង​ការ​ប្តូរ​ផ្ទះ​ហើយ ។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តែ​គិត​ពី​ការ​ចំណាយ​ដែល​នឹង​មានការ​ផ្លាស់​ប្តូរ​បន្ទាប់​ពី​អ្នក​សម្រេចចិត្ត​ប្តូរ​ផ្ទះ​ផង​ដែរ​ដូច​ជា ថ្លៃ​ពន្ធ ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​ទឹក​ភ្លើង​ជាដើម ។

៣. ពេល​ដែល​អ្នកមាន​គម្រោង​ច្បាស់លាស់​សម្រាប់​ជំហាន​បន្ទាប់ ៖ ប្រសិនបើ​អ្នក​សម្រេចចិត្ត​លក់ អ្នក​ក៏​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​ទិញ​លំនៅ​ដ្ឋា​ន​ថ្មី​របស់​អ្នក​ដែរ ។ តើ​អ្នកមាន​ថវិកា​សន្សំ​គ្រប់គ្រាន់​ក្នុង​ការ​វិនិយោគ​លើ​លំនៅ​ដ្ឋា​ន​ថ្មី ឬទេ ? តើ​អ្នក​បាន​រក​ឃើញ​ផ្ទះ​ដែល​ស័​ក្កិ​សម​សម្រាប់​អ្នក និង​គ្រួសារ​ហើយ ឬ​នៅ ?

អ្នក​គួរតែ​មាន​គម្រោងការ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន មុន​នឹង​ធ្វើការ​សម្រេចចិត្ត​លក់​ផ្ទះ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​អ្នក ការងារ និង​ការ​រៀនសូត្រ​របស់​សមាជិក​ក្នុង​គ្រួសារ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ