ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ចំនួន​៥​ក្នុង​ខេត្តបាត់ដំបង​…​បើក​ឱ្យ​ប្រើប្រាស់​ពី​ថ្ងៃនេះទៅ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​គណ​ៈអធិប​តិ​ក្នុង​ពិធី​សម្ពោធដាក់​ឲ្យ​ប្រើប្រាស​់ជា​ផ្លូវការ​នូវ​ស្ពានចំនួន​ «៥​ខ្សែ»​ក្នុងស្រុក​ចំនួន​​៥ នៅ​ខេត្ត…

ខេត្តបាត់ដំបង​ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​គណ​ៈអធិប​តិ​ក្នុង​ពិធី​សម្ពោធដាក់​ឲ្យ​ប្រើប្រាស​់ជា​ផ្លូវការ​នូវ​ស្ពានចំនួន​ «៥​ខ្សែ»​ក្នុងស្រុក​ចំនួន​​៥ នៅ​ខេត្ត បាត់​ដំបង ក្នុង​ពេល​តែ​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ដែល​ពី​ធី​នេះ​ប្រារ​ព្វ​ធ្វើ​ឡើង​រួម​គ្នា​នៅ ក្បែរ​ចុង​ស្ពាន​
«​ច្រាំង​ចោត» ស្ថិត​ក្នុងភូមិ​រូង ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់​ ។

បើ​តាម​អ្ម​ក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ស្ពាន​ទាំង​៥​ខ្សែ​ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស​់ក្នុង​ពេល​តែ​មួយ​នា​ព្រឹក​នេះ គឺ​មាន​ស្ពាន​«​ច្រាំង​ចោត នៅ​ស្រុក​បាណ​ន់​, ស្ពាន​នៅ​ស្រុក​ប​វេ​ល​, ស្ពាន​នៅ​ស្រុក​សំឡូត​, ស្ពាន​នៅ​ស្រុក​ឯក​ភ្នំ និងស្ពាន​នៅ​ស្រុក​កំ​រៀង» ​។ មន្ត្រី​បាន​ប្រាប់​ដែរ​ថា ថវិកា​ដែល​សាងសង់​ស្ពាន​ទាំង​៥​ខ្សែ​នេះ គឺជា​ហិរញ្ញ​ប្រទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា តែ​គេ​មិន​ទាន់​ដឹង​អំពី​ការ​ចំណាយ​នៃ​ថវិកា​សរុប​នៅឡើយ
​ទេ​។

នេះ​ជា​សមិទ្ធផល​ថ្មី​ទៀត​ ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​អភិវឌ្ឍ​នៅ​តាម​បណ្ដា​ខេត្​ទូ​ទាំង​ប្រទេស ​ដើម្បី​ជួ​យស​ម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ។ ប្រជាពលរដ្ឋ​បាន​ស្វា​គម​ន៍ និង​បាន​បង្ហាញ​ពី​ភាព​រីករាយ​ក្រៃ​លែង ជាមួយនឹង​សមិទ្ធផល​ដ៏​ធំធេង​នេះ ​។ ពីព្រោះ​ស្ពាន​ទាំង​​៥​ខ្សែ បាន​បង្ក​ភាព​ងាយ​ស្រូល​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ស្រុក​ទាំង​៥​នេះ ក៏​ដូច​ជា​អ្នកដំណើរ​ពី​តាម​បណ្ដា​ស្រុក និង​ខេត្ត​ដទៃ​ទៀត ។

នៅ​ក្នុង​ពិធី​នេះ​ដែរ គេ​ឃើញ​មាន​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន និង​ប្រជាពលរដ្ឋ​បាន​រាប់​ពាន់​នាក់​បាន​មក​ចូល​រួម​ក្នុង​ពិធី​សម្ភោ​ធ​ស្ពាន ដែល​ជា​សមិទ្ធផល​ថ្មី​សម្រាប់​ស្រុក​ចំនួន​​៥​ខាងលើ​នេះ​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ