ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ម្នាក់​ស្លា.ប់​ភ្លាម​ៗ ម្នាក់​របួសធ្ងន់​ក្រោយ​ពន្លះ​ពេញទំហឹង​រថយន្ត​ឈប់​ស្ងៀម

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សមត្ថកិច្ច​ចរាចរ​ផ្លូវគោក​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ពីរ​នាក់​ត្រូវ​បាន​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ខណៈ​អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មិន​បាន​ប្រុង​ប្រ​យ័​ត្នក៏​ទៅ បុក​គូថ​រថយន្ត​មួយ​គ្រឿង​ដែល​ឈប់​ស្ងៀម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដែរ បណ្តាល​ឲ្យ…

ខេត្តកំពត ៖ សមត្ថកិច្ច​ចរាចរ​ផ្លូវគោក​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ពីរ​នាក់​ត្រូវ​បាន​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ខណៈ​អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មិន​បាន​ប្រុង​ប្រ​យ័​ត្នក៏​ទៅ បុក​គូថ​រថយន្ត​មួយ​គ្រឿង​ដែល​ឈប់​ស្ងៀម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដែរ បណ្តាល​ឲ្យ រង​គ្រោះ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង អ្នក​រួម​ដំណើរ ជាមួយ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

ម្ចាស់​រថយន្ត​ក្រោយ​ពី​ឃើញ​ជួប​ហេតុ​ការ​ដូច្នេះ​បាន​រត់គេច​ខ្លួន​បាត់​មុន​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ ។ ហេតុ​ការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៣​ត្រង់ ចំណុច​គីឡូម៉ែត្រ​លេខ​១៥១-១៥២ ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ម៉ូតូ​ម៉ាក Nex ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពត 1P-9125 បើកបរ​ដោយ​ឈ្មោះ សឹម រី​យ៉ើ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ស្លាប់​) និង​ដឹក​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ហាំ​ម៉ាត់ យ៉ា​ស់​យ៉ើ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ។

ចំណែក​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​បុក​គូថ​ពីក្រោយ​នោះ​ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-6758 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ពីព្រោះ​ក្រោយ​មាន​ហេតុ​ការ​ម្ចាស់​បាន​គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ម៉ូតូ​ខូចខាត​ធ្ងន់ រីឯ​រថយន្ត​ខូចខាត​ស្រាល ហើយ​ត្រូវ​បាន​សម ត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ