ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាខេត្ត​ព្រះ​សីហ​នុ​ទៅគ្រោះ​ធំ​ដោយសារ​ជំនន់ ងាក​ទៅ​ខេត្តសៀមរាប​វិញ​រង​គ្រោះ​រាំង​ស្ងួត​ទៀត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ប្រសាសន៍​របស់​លោក លី សំរឹទ្ធ អ្នកនាំពាក្យ និង​ជា​អភិបាលរង រ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្តសៀមរាប​កំពុង​តែ​ជួប​ប្រទះ​នៅ​ក្នុង​រដូវប្រាំង​មួយ​ដែល​បាន​អូស​បន្លាយ​ក្នុង​រយៈពេល​យូរ ដោយ​បាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ស្វិត…

ខេត្តសៀមរាប ៖ តាម​ប្រសាសន៍​របស់​លោក លី សំរឹទ្ធ អ្នកនាំពាក្យ និង​ជា​អភិបាលរង រ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្តសៀមរាប​កំពុង​តែ​ជួប​ប្រទះ​នៅ​ក្នុង​រដូវប្រាំង​មួយ​ដែល​បាន​អូស​បន្លាយ​ក្នុង​រយៈពេល​យូរ ដោយ​បាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ស្វិត និង​ងាប់​ជា​បណ្តើរ​ៗ ។

ប៉ុន្តែ​ប្រសិនបើ​មិន​មាន​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ទៀត​ទេ នោះ​ដំណាំ​ស្រូវ​ជា​ច្រើន​ហិ​កតា​អាច​នឹង​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​ស្រុក​ដែល​បាន​ទទួល​រង​គ្រោះ​រាំង​ស្ងួត​ច្រើន​ជាងគេ​គឺ​ស្រុក​ពួក ស្រុក​ក្រឡាញ់ និង ស្រុក​ស្រីស្នំ ។

លោក លី សំរឹទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា នៅ​ខណៈ​ពេល​នេះ​អាជ្ញាធរ​ខេត្តសៀមរាប​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ធ្វើការ​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវ​ទាំងនោះ ប៉ុន្តែ​ការ​ជួយ​សង្គ្រោះ​នេះ​គឺ​បាន​សម្រាប់​តែ​ស្រែ​ដែល​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ធំ​ៗ​នៅ​ជិត​ប៉ុណ្ណោះ ហើយ​សម្រាប់​ស្រែ​ដែល​គ្មាន​ប្រភព​ទឹក​នៅ​ជិត យើង​មិន​អាច​ជួយ​បាន​នោះ​ទេ​គឺ​មាន​តែ​រង់ចាំ​ទឹកភ្លៀង​មួយ​មុខ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មី​នេះ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន សហ​ការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប​បាន​នាំ​យក​ស្រូវពូជ​ចំនួន​២៩​តោន​ទៅ​ចែក​ជូន​ដល់​ប្រជា​កសិ​ករ​ចំនួន​៥៤០​គ្រួសារ​នៅ​ក្នុងស្រុក​ក្រឡាញ់ និង​ស្រុក​ពួក ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ