ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​បើក​ឡើង​វិញ​ហើយ ក្រោយ​ពី​ជើង​ហោះហើរ​ទាំងអស់​ត្រូវ​លុប​ចោល

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ព្រ​លាន​យន្តហោះ​ក្រុង​ហុងកុង​បាន​ដំណើរការ​ឡើង​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​១៣ ​សីហា ដោយនៅ​ទីនោះ​មុន​នេះ​ជើងហោះហើរ​ទាំងអស់​ត្រូវ​លុប​ចោល ក្រោយ​ពី​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ពាន់​នាក់ លើកគ្នា​ទៅ​ប្រមូលផ្ដុំ នៅ​មុខ​កន្លែង​ភ្ញៀវ​មក​ដល់​។ ចំណែក​ក្រុង​ប៉េ​កាំ​ង​ក្នុង​សុន្ទរកថា​មួយ បាន​បន្តឹង​សំឡេង…

ក្រុង​ហុងកុង ៖ ព្រ​លាន​យន្តហោះ​ក្រុង​ហុងកុង​បាន​ដំណើរការ​ឡើង​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​១៣ ​សីហា ដោយនៅ​ទីនោះ​មុន​នេះ​ជើងហោះហើរ​ទាំងអស់​ត្រូវ​លុប​ចោល ក្រោយ​ពី​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ពាន់​នាក់ លើកគ្នា​ទៅ​ប្រមូលផ្ដុំ នៅ​មុខ​កន្លែង​ភ្ញៀវ​មក​ដល់​។ ចំណែក​ក្រុង​ប៉េ​កាំ​ង​ក្នុង​សុន្ទរកថា​មួយ បាន​បន្តឹង​សំឡេង ដោយ​និយាយ​ថា​បានឃើញ​បណ្ដា​សញ្ញា​នៃ​ភេរវកម្ម​។

អ្នកនាំពាក្យ​ម្នាក់​របស់​ព្រ​លាន​យន្តហោះ​ប្រកាស​នា​ថ្ងៃ​ទី​១៣​សីហា​ថា សកម្មភាព​ហោះ​ចេញ​និង​ចូល​របស់​បណ្ដា​យន្តហោះ ដំណើរការ​ឡើង​វិញ​ជា​បន្តបន្ទាប់​។ ទោះបី​យ៉ាងណា​យោង​តាម​ប៉ូលិស​ថា បាតុករ​ប្រមាណ​ជា​៥០០០​នាក់​នា​ថ្ងៃ​ទី​១២​សីហា​បាន​បន្ត​ចូល​ដល់​ថ្ងៃ​ទី​៤ នៃ​ការ​អង្គុយ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ក្នុង​ព្រ​លាន​យន្តហោះ ដើម្បី​បង្ហាញ​ពី​បុព្វហេតុ​នៃ​ចលនា​របស់​ពួក​គេ​។ បាតុករ​មួយ​ចំនួន​បាន​លើក​ប៉ង់​កាត​ដែល​សរសេរ​ថា ហុងកុង​ពុំ​ស្ងប់​សុខ​ឡើយ​ឬ​ពាក្យ​ថា​អាម៉ាស់​ទ​ង្វើ​របស់​ប៉ូលិស​។ ពួក​គេ​ចោទប្រកាន់​ប៉ូលិស​ថា​ប្រើ​អំពើ​ហិង្សា​មិន​សម​ស្រប ក្នុង​គោលបំណង​បង្ក្រាប​ពួក​បាតុករ​។

បាតុករ​បាន​នាំ​គ្នា​ចាកចេញ​បន្តិច​ម្ដង​ៗ​នា​ពេល​យប់ ដោយ​គ្មាន​អន្តរាគមន៍​របស់​ប៉ូលិស​។ នៅ​សល់​តែ​បាតុករ​មួយ​ក្ដាប់​តូច នៅ​មាន​វត្តមាន​ក្នុង​ព្រ​លាន​យន្តហោះ ដែល​គេ​បោសសម្អាត​យក​ចេញ​បណ្ដា​បដា​និង​ប៉ង់​កាត តែ​នៅ​សល់​ការ​គូស​ឬ​សរសេរ​ក្រ​វេ​មក្រ​វ៉ា​ម​នៅ​លើ​ជញ្ជាំង​។ ពួក​បាតុករ​បាន​ប្រកាស​ពី​ចេតនា​របស់​ពួក​គេ​វិល​មក​កាន់​ព្រ​លាន​យន្តហោះ​ជា​ថ្មី​នា​ថ្ងៃ​ទី​១៣​សីហា​ទៀត ដើម្បី​បន្ត​ចលនា​តវ៉ា​របស់​ពួក​គេ​។

ការ​បិទ​ព្រ​លាន​យន្ត​អន្តរជាតិ​ដ៏​មមាញឹក​ទី​៨​នោះ​នៃ​ពិភពលោក ដែល​មាន​អ្នកដំណើរ​ដល់​ទៅ​៧៤​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨ ជា​រឿង​ដ៏​កម្រ​បំផុត​មួយ​។ គេ​បាន​សម្រេច​បែប​នេះ​កាលពី​ថ្ងៃ​ទី​១២​សីហា ពេល​ដែល​រដ្ឋាភិបាល​កណ្ដាល​ចិន​និយាយ​ថា បានឃើញ​សញ្ញា​នានា​នៃ​ភេរវកម្ម ក្នុង​ការ​តវ៉ា​ដែល​កកូរ​តំបន់​ពាក់កណ្ដាល​ស្វយ័ត​នោះ​។ សេចក្ដីថ្លែងការណ៍​បែប​នេះ​របស់​ចិន កំណត់​ពី​ការ​កើនឡើង​ថ្មី​នៃ​វិបត្តិ​នយោ​បាយ ដែល​កើត​មាន​ចាប់ពី​ដើមខែ​មិថុនា​មក ជា​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​មួយ​ពុំ​ធ្លាប់​មាន ចាប់តាំងពី​ការ​ប្រគល់​ដែនដី​ហុងកុង​មក​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ