ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន សុទី​ម៉ា មានឱកាស​ទៅ​ប្រកួត​បវរ​កញ្ញា​​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩ នៅ​ម៉ា​ឡេ​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា ច​ន សុទី​ម៉ា នឹង​តំណាង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​កម្មវិធី​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ (Miss Tourism International)…

រាជធានី​ភ្នំពេញ ៖ កញ្ញា ច​ន សុទី​ម៉ា នឹង​តំណាង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​កម្មវិធី​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ (Miss Tourism International) ឆ្នាំ ២០១៩ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ស្ថាប័ន​បវ​កញ្ញា​កម្ពុជា ។

កញ្ញា ច​ន សុទី​ម៉ា មាន​អាយុ​២០​ឆ្នាំ កម្ពស់​១,៧៨ ម៉ែត្រ នឹង​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​គេ​រំពឹង​ថា កញ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព បង្ហាញ និង​ផ្សព្វផ្សាយ​វប្បធម៌ និង​អរិយ​ធម៌​ខ្មែរ ហើយ​អាច​ដណ្តើម​ជ័យ​ជំនះ​ជូន​កម្ពុជា​ផង​ដែរ ។

ការ​ប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ ២០១៩ (The Miss Tourism International 2019) នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ខែតុលា ដល់​ថ្ងៃ​ទី ១០ ខែវិច្ឆិកា ឆ្នាំ​២ ០១៩ ហើយ​រាត្រី​គ្រង​មកុដ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សាន់​វ៉េ​រី​សត​និង​ស្ប៉ា​ហ្គោ​ល​លែ​ន​ឌឺ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​មាន​បេ​ក្ខ​នារី​តំណាង​ប្រទេស​ចូលរួម​ចំនួន ៥០ ប្រទេស ។

ការ​ប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​នេះ ក៏​ជា​វេទិកា​មួយ ដើម្បី​ឲ្យ​បវ​កញ្ញា​ប្រចាំ​ប្រទេស​នីមួយ​ៗ ស្វែង​យល់​រៀនសូត្រ​ពី​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

កញ្ញា ច​ន សុទី​ម៉ា គឺជា​បវរកញ្ញា​ខ្មែរ​ជ័យ​លា​ភី​ទី ៣ ក្នុង​កម្មវិធី Miss Universe Cambodia 2019 ដែល​បាន​គ្រង​មកុដ​រង​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ក្រោយ​ពី​បាន​ជាប់​ជ័យ​លា​ភី កញ្ញា ច​ន សុទី​ម៉ា បាន​អះអាង​ថា នាង​សប្បាយចិត្ត​ជាមួយនឹង​លទ្ធផល​របស់​ខ្លួន ព្រោះ​មិន​នឹក​ស្មានថា​បាន​ជាប់​ដល់​ចំណាត់ថ្នាក់​លេខ​៣ បែប​នេះនោះ​ទេ ។

បន្ទាប់​ពី​គ្រង​មកុដ​នេះ​រួច​មក បវរកញ្ញា ច​ន សុទី​ម៉ា បាន​ទទួល​ការ​ចាប់អារម្មណ៍​លើ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត និង​សមត្ថភាព​របស់​កញ្ញា​យ៉ាង​ខ្លាំង ។

គួរ​រំឭក​ថា កម្មវិធី​ប្រកួត​បវ​កញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ ២០១៩ (Miss Universe Cambodia 2019) ម្ចាស់​គ្រង​មកុដ គឺ​បាន​ទៅ​លើ​កញ្ញា សំណាង អេ​លី​ណា អាយុ​១៨​ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ និង​ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​កញ្ញា ថោ​ង ម៉ា​ឡា និង​ចំណាត់ថ្នាក់​លេខ ៣ កញ្ញា ច​ន សុទី​ម៉ា ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ