ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ត្រូវ​លោក​ប្តី​សំពង​នឹង​អង្រែ​ទាំង​ព្រឹក ព្រោះ​ហ៊ាន​សួរ​រឿង​ដើរ​ដាច់​យប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣ សុំ​ឲ្យ​នគរបាល​ជួយអន្តរាគមន៍ ក្រោយ​ពី​ត្រូវ​ប្ដី​វាយ​រហូត​ដល់​រង​របួស​គ្រេច​ស្មា ដោយ​នាង​ចោទប្រកាន់​ថា ប្ដីរបស់​នាង​ចេញពីផ្ទះ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​មិត្តភក្តិ ហើយ​មិន​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​ឡើយ​គឺ​បាត់​ពេញ​១​យប់មិនដឹង​ថា​ ទៅ​មាន ស្រី​ញី​នៅ​ខាងក្រៅ​ឬ​បែប​ណា​ទេ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣ សុំ​ឲ្យ​នគរបាល​ជួយអន្តរាគមន៍ ក្រោយ
​ពី​ត្រូវ​ប្ដី​វាយ​រហូត​ដល់​រង​របួស​គ្រេច​ស្មា ដោយ​នាង​ចោទប្រកាន់​ថា ប្ដីរបស់​នាង​ចេញពីផ្ទះ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​មិត្តភក្តិ ហើយ​មិន​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​ឡើយ​គឺ​បាត់​ពេញ​១​យប់មិនដឹង​ថា​ ទៅ​មាន
ស្រី​ញី​នៅ​ខាងក្រៅ​ឬ​បែប​ណា​ទេ ។ លុះ​ព្រឹក​ឡើង​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ក៏​បាន​សួរនាំ​រឿង​ដើរ​ដាច់​យប់​នេះ​ ព្រមទាំង​ស្ដីបន្ទោស​បន្តិចបន្តួច ​ស្រាប់តែ​លោក​ប្ដី​យក​អង្រែ​បុក​គ្រឿង​វាយ ព្រមទាំង​ទាត់​ធាក់​និង​យក​កាំបិត​រុញ​ផ្ទប់​ក​គំរាម​សម្លាប់​ទៀត ​បណ្ដាល​ឲ្យ​នាងរង​របួស​គ្រេច​ស្មា​តែ​ម្ដង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ ។ បន្ទាប់​មក​នាង​ជា​ប្រពន្ធ បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ចោម​ចៅ​៣ នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ ហើយ​ក្រោយមក នាង​ក៏​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ទៅ​ជួយ​ពិនិត្យ​មើល​អាការ​របួស​ដល់​ប៉ុស្តិ៍​ចោម​ចៅ​៣​ផង​ដែរ ។ ស្ត្រី​រូប​នេះ​ឈ្មោះ យា​ប់ ចិន្តា អាយុ​៣២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិសំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ ម៉េ​ង ពន្លក អាយុ​៣០​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា រូប​នាង​និង​ប្តី​បានស្រឡាញ់​គ្នា​និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធនេះ​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដោយ​មិន​បាន​រៀប​ការ​ឡើយ ប៉ុន្តែ​មានការ​ទទួលស្គាល់​ពី​ឪពុក​ម្ដាយ​និង​សាច់ញាតិ​ទាំង​សងខាង ព្រមទាំង​បង្កើត​បានកូន​ប្រុស​ម្នាក់ ដែល​បច្ចុប្បន្ន​មាន​អាយុ​ទើបតែ​៨​ខែ​ប៉ុណ្ណោះ ។

ការ​រស់នៅ​ជាមួយ​គ្នា​កន្លង​ទៅ​នេះ នាង​និង​ប្ដី​ស្រឡាញ់​គ្នា​ណាស់ ហើយនាង​តែងតែ​គិត​ថាបើ​បែប​នេះ​តទៅ​នឹង​មាន​សុភមង្គល និង​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​លោក​ប្ដី​ជា​រៀង​រហូត​មិន​ខាន​ឡើយ ។ ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា ផ្ទុយ​ទៅ​វិញ​បញ្ហាបាន​កើតឡើង​ចៀស​មិន​ផុត ដោយនៅ​យប់​ថ្ងៃ​ទី​១១ ខែសីហា ប្តី​របស់​នាង​បាន​ចាក​ចេញពី​បន្ទប់​ផ្ទះ​ជួល​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្តិ ហើយ​នាង​ក៏​មិន​បាន​ឃាត់ឃាំង​អ្វី​ដែរ ទៅ​ក៏​ទៅ​ចុះ សូម​ឲ្យ​តែ​លោក​ប្ដី​វិល​ត្រឡប់​មក​ផ្ទះ​វិញ​។

ប៉ុន្តែ​មិន​ដូច្នោះ​ទេ ក្រោយ​ពី​ចាកចេញ​ទៅ​ស្រាប់តែ​បាត់​ពេញ​មួយ​យប់​តែ​ម្តង ដោយ​មិនដឹង​ថា ប្ដី​មាន​សុខទុក្ខ​បែប​ណា ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​ប្ដី និងទទឹង​ចាំ​មើលផ្លូវ​ប្ដី​យ៉ាង​អន្ទះសា ព្រមទាំង​បន់ព្រះ​សំពះ​ទេវតា​សុំ​ឲ្យ​ប្ដី​បាន​សុខ ។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ទើប​លោក​ប្តី​វិល​ត្រឡប់​ចូល​ដល់​បន្ទប់​ជួល​វិញ ហើយ​នាង​ត្រេកអរ​ពេល​ដែលប្ដី​មាន​​សុវត្ថិភាព តែ​ក៏​ខឹង​រឿង​ប្ដី​ដើរ​ដាច់​យប់​ផង​ដែរ ទើប​សួរនាំ​ពី​មូល​ហេតុ​​នៃ​ការ​ដើរ​ដាច់​យប់​នេះ ព្រមទាំង​ស្តីបន្ទោស​បន្តិចបន្តួច​ផង​ដែរ ។

ប៉ុន្តែបែរជា​ប្ដី​ខឹង​ច្រឡោ​តតូង​ហើយ​ក៏​មានការ ទាស់ទែង​គ្នា​កើតឡើង ស្រាប់តែ​ប្ដី​យក​អង្រែ​បុក​គ្រឿង​មក​វាយ ព្រមទាំង​ទាត់​ធាក់​រូប​នាង​ឥត​មេត្តា ។ មិនតែប៉ុណ្ណោះ បាន​យក​កាំបិត​រុញផ្ទប់​ក​បណ្តាល​ឲ្យ​មុត​រង​បួស និង​គ្រេច​ស្មា​ឆ្វេង ទើប​នាង​ទ្រាំ​លែង​បាន​ក៏​ធ្វើ​ដំណើរ​ទៅ​ប្តឹង​នគរបាល​ឲ្យ​ជួយ​រក​យុត្តិធម៌ ។ ចំណែក​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ក៏​បាន​ទទួល​ពាក្យបណ្ដឹង និង​កំពុង​ស្វែងរក​បុរស​ជា​ប្ដី​ដើម្បី​ឃាត់ខ្លួន​នាំ​មក​សាកសួរ​ចាត់ការ​តាម​ច្បាប់ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ