ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​កាល Zidane+Ronaldo ខ្លាំង​ដូច​រន្ទះ​ស្រាប់តែ​ពេល​នេះ CR7 បោះពាក្យ​បែប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន One Football បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​សរសើរ​អ្វី​ដែល​អតីត​គ្រូបង្វឹក Zinedine Zidane…

តាម​ប្រភព​ព័ត៌មាន One Football បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​សរសើរ​អ្វី​ដែល​អតីត​គ្រូបង្វឹក Zinedine Zidane ធ្លាប់​បាន​ជួយ​ខ្លួន​កាលពី​នៅ​លេង​ឱ្យ​ក្លិប​អធិរាជ​ស ។

ខ្សែប្រយុទ្ធ​របស់ Juventus រូប​នេះ​បាន​និយាយ​ក្នុង​សារព័ត៌មាន DAZN អំពី​ទំនាក់ទំនង​ខ្លួន​និង​អតីត​គ្រូបង្វឹក Zidane ហើយ​ក៏​បាន​ពោល​ពាក្យ​ល្អ​ៗ​ជា​ច្រើន ។ គេ​បាន​និយាយ​ថា​៖ «​ភាព​ជឿជាក់​របស់​កីឡាករ​ម្នាក់​ៗ គឺ​មិនមែន​កើត​មាន​មក​ពី​ខ្លួនឯង​ទាំងស្រុង​ទេ​។ ពោល​គឺ​បាន​មក​បន្ថែម​ពី​មិត្ត​រួម​ក្រុម និង​គ្រូបង្វឹក ។ យើង​ត្រូវ​តែ​មាន​អារម្មណ៍​ថា យើង​គឺជា​កីឡាករ​សំខាន់​នៅ​ក្នុង​ក្រុម ហើយ​លោក Zidane គឺជា​មនុស្ស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ​»​។

កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​បាន​បន្ត​ថា​៖«​គាត់​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់​។ ខ្ញុំ​មានការ​គោរព​យ៉ាង​ខ្លាំង​ទៅ​លើ​គាត់ ។ ពេល​ខ្ញុំ​កាន់តែ​ធ្វើការ​ជាមួយ​គាត់ ខ្ញុំ​កាន់តែ​មាន​ពាក្យ​សរសើរ​គាត់​កាន់តែ​ច្រើន​។ នេះ​ក៏​ព្រោះតែ បុគ្គលិកលក្ខណៈ​របស់​គាត់ របៀប​ដែល​គាត់​និយាយ ភាព​ជា​អ្នកដឹកនាំ​ក្នុង​ក្រុម និង របៀប​ដែល​គាត់​ធ្វើ​មក​លើ​ខ្ញុំ​។ គាត់​តែងតែ​ថា Cris បន្ធូរ​អារម្មណ៍ ហើយ​ផ្តោត​លើ​ការ​ប្រកួត ។ ឯង​គឺជា​អ្នក​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ខុស​ប្លែក​ក្នុង​ក្រុម​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid លោក Zinedine Zidane ប្រហែលជា​កំពុង​តែ​ថាំ​ចិត្ត ក្រោយ​ពី​ក្លិប​លេង​មិនសូវ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ តែ​លោក​នៅ​តែ​បន្ត​ទទួល​បានការ​សរសើរ និង ការ​ការពារ ពី​សំណាក់​កីឡាករ​ផ្សេង​ៗ​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​កីឡាករ Ronaldo ផង​ដែរ ៕

ប្រភព ៖ en , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ