ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់​ពេក Neymar ដល់​ថ្នាក់​សុំ​ឱ្យ​សំណព្វចិត្ត Messi ជួយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sunday Times បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar Jr. បាន​សុំ​ឱ្យ​អតីត​មិត្ត​រួម​ក្រុម​សំណព្វចិត្ត Lionel…

តាម​ប្រភព​ព័ត៌មាន The Sunday Times បានឱ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar Jr. បាន​សុំ​ឱ្យ​អតីត​មិត្ត​រួម​ក្រុម​សំណព្វចិត្ត Lionel Messi បញ្ចុះបញ្ចូល​ក្លិប​អ្នកមាន​បុណ្យ Barcelona ឱ្យ​ខ្លួន​បាន​ចូល​ទៅ​ក្លិប​ចាស់​វិញ​។

Neymar បាន​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​២០១៧ ដោយ​ការ​ចាក​ចេញពី​ក្លិប Barcelona ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង PSG ក្នុង​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​សម្រាប់​កីឡាករ​បាល់ទាត់​។ តែ​អ្វី​ៗ​បាន​ក្លាយទៅជា​ទឹកខ្មេះ​សម្រាប់​រូបគេ ព្រោះ​វា​មិន​ដូច​ជា​អ្វី​ដែល​ធ្លាប់​បាន​គិត​។

ក្លិប​ដែល Neymar ចង់ទៅ​លេង​នៅ​ពេល​នេះ គឺ​ក្លិប​ចាស់ Barcelona តែ​ខាង​ក្លិប​បច្ចុប្បន្ន PSG ចង់​លក់​ទៅ​ឱ្យ​ក្លិប​អធិរាជ​ស Real Madrid ។ Messi បាន​ព្យាយាម​និយាយ​ចាក់​មនោ​គម​ទៅ​កាន់​ថ្នាក់ដឹកនាំ​ក្លិប Barca ដើម្បី​បាន Neymar មក​លេង​នៅ​ក្លិប​វិញ ។

សារព័ត៌មាន The Times បាន​និយាយ​ថា Messi បាន​ព្យាយាម​អស់​ជា​ច្រើន​ខែ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មិត្ត​ចាស់​អាច​ត្រឡប់​មក​វិញ​ តែ Real Madrid ត្រូវ​បាន​គេ​គ្រប់​គ្នា​គិត​ថា មានឱកាស​អាច​យក Neymar បាន​ច្រើន​ជាង Barcelona​ ។ កន្លង​មក Barcelona ខំ​រក​លុយ​មក​ទិញ Neymar ដែរ តែ​ដោយសារ​តែ​លក់ Philippe Coutinho មិន​ចេញ​ទៅ​ឱ្យ​អង់គ្លេស ទើប​បានជា​គ្មាន​លុយ​គ្រប់​ទៅ​យក Neymar ពី​ដៃ​របស់ PSG​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar ធ្លាប់​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា គេ​ពិតជា​ចង់​ចាកចេញ​ពិតមែន​។ ពេល​នេះ​ក្លិប​បារាំង​ក៏​បាន​ទុក Neymar ចោល​មិន​ឱ្យ​ឡើង​ប្រកួត​ទៀត ដោយ​ពឹងផ្អែក​លើ​មូលហេតុ​ផ្លូវការ​ថា Neymar មាន​របួស ៕

ប្រភព ៖ dailystar , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ