ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​លឺ​ប្អូន​និយាយ​ចប់​បង​ចាប់ផ្តើម​រន្ធត់​ចិត្ត​ពន់ពេក​…​ជិត​១​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​បាន​ស៊ីដាច់​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក Oppo តម្លៃ​ជិត​១​ពាន់​ដុល្លារ ខណៈ​ដែល​ម្ចាស់​ទូរស័ព្ទ បាន​ផ្ញើ​យក​ទៅ​ឯ​ខេត្តស្វាយរៀង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​បាន​ស៊ីដាច់​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក Oppo តម្លៃ​ជិត​១​ពាន់​ដុល្លារ ខណៈ​ដែល​ម្ចាស់​ទូរស័ព្ទ បាន​ផ្ញើ​យក​ទៅ​ឯ​ខេត្តស្វាយរៀង ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​នេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត ជនសង្ស័យ​មានឈ្មោះ ឌៀ​ន សា​វង្ស អាយុ​៥៩​ឆ្នាំ មុខរបរ​បើករថយន្ត​តាក់ស៊ី ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ពុំ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១០៩ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឆ្នាំ​ដដែល​ខាងលើ រូបគេ​បាន​យក​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក Oppo Find-X ពណ៌​ទឹកសមុទ្រ តម្លៃ​៨៩០​ដុល្លារ ដាក់​ក្នុង​ប្រអប់​រុំ​ស្គុ​ត​ប្លា​ស្ទិ​ច​ពណ៌​លឿង ហើយ​បាន​ទៅ​ប៉េ​ន​ឡាន​ផ្សារ​ច្បារ​អំពៅ ដើម្បី​រក​រថយន្ត​តាក់ស៊ី​ផ្ញើ​យក​ទៅ​អោយ​ប្អូនប្រុស​របស់​ខ្លួន នៅ​ឯ​ខេត្តស្វាយរៀង ។ បន្ទាប់​មក​ក៏​បាន​ជួបនឹង​បុរស​ជា​ជនសង្ស័យ ហើយ​ក៏​បាន​ផ្ញើ​តាម​បុរស​រូប​នោះ ដោយ​បង់ប្រាក់​ថ្លៃ​ផ្ញើ​ចំនួន​៥​ពាន់​រៀល និង​បានអោយ​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​អ្នក​ដែល​ត្រូវ​យក​ទៅ​អោយ​ផង​ដែរ ។

ជន​រង​គ្រោះ​បន្ត​ថា លុះ​វេលា​ល្ងាច​ឡើងខ្លួន​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​បុរស​ជា​ប្អូនប្រុស​ថា​«​បានឃើញ​ទូរស័ព្ទ​ផ្ញើ​ទៅ​អោយ​ឬ​នៅ​» តែ​ប្អូនប្រុស​ឆ្លើយ​ថា «​ពុំ​ឃើញ​មាន​នរណា​ទាក់ទង​យក​ទៅ​អោយ​ឡើយ​» ជា​ហេតុ​ធ្វើ​អោយ​បុរស​រង​គ្រោះ​បាន​ទៅ​ស្វែ​ករក​បុរស​អ្នក​រត់​តាក់ស៊ី​រូប​នោះ​តាំងពី​ក្បាល​ល្ងាច តែ​រក​មិនឃើញ​ឡើយ ។ លុះ​វេលា​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ ខែសីហា​នេះ​ក៏​បាន​បន្ត​ស្វែ​ករក​ទៀត​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​បឹង​ឈូក​ក៏​សម្រេច​ប្តឹង​សមត្ថកិច្ច​អោយ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

ដោយនៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​បដិសេធ​នូវ​រាល់​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ ហើយ​ប្រាប់​ថា ខ្លួន​មិន​បាន​ទទួល​ផ្ញើ​ទូរស័ព្ទ​ពី​អ្នក​ណា​ទាំងអស់ ខណៈ​ដែល​ជន​រង​គ្រោះ​មាន​ទាំង​សាក្សី​ជា​ច្រើន​នាក់ ដែល​បានឃើញ​ជនសង្ស័យ​ទទួលយក​ទូរស័ព្ទ និង​ទទួល​លុយ​៥​ពាន់​ថ្លៃ​ផ្ញើ​ទៅ​ស្រុក​ផង​ដែរ ។ យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​សាកសួរ​នាំ​បន្ថែម ។

ទោះបីជា​យ៉ាងណា គេ​នៅ​ពុំ​ទាន់​ដឹង​ថា នគរបាល​នឹង​បន្ត​នីតិវិធី​ច្បាប់​ចំពោះ​ជនសង្ស័យ​រូប​នេះ ឬ​យ៉ាងណា​ឡើយ ខណៈ​ដែល​ជនសង្ស័យ​ពុំ​សារភាព​ចំពោះ​ការ​ចោទប្រកាន់ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង ដោយ​ផ្អែក​លើ​ការ​ចំណាំ​មុខមាត់​ជនសង្ស័យ​ច្បាស់ ពិសេស គឺ​មាន​សាក្សី​ដឹង​លឺ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ