ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​កោះហៅ​បិទមុខ​ផ្ទះ សម រ​ង្ស៊ី ជា​លើក​ទី​2

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​សមត្ថកិច្ច​បាន​យក​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​បិទ​នៅ​របង​ផ្ទះ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អតីត​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​លោក…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​សមត្ថកិច្ច​បាន​យក​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​បិទ​នៅ​របង​ផ្ទះ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អតីត​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​លោក សម រ​ង្សុ​ី ទៅ​បំភ្លឺ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី២៨ ខែសីហា​ខាង​មុខ តាម​បណ្តឹង​របស់​ក្រុម​មេធា​វី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក សេង គឹ​ម​ឡាក់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក សម រ​ង្ស៊ី ជា​លើក​ទី​២ ដើម្បី​សាកសួរ​តាម​បណ្តឹង​ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេ​ង នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ ។ នេះបើ​តាម​ដីកាកោះ​ជា​លើក​ទី​២​របស់​លោក​ចុះ​ថ្ងៃទី​៥ ខែសីហា ដែល​បាន​ធ្វើ​ឡើង​តាម​បណ្តឹង​របស់លោក​មេធាវី ពេជ្រ សូ​រិ​យា និង​លោក​មេធាវីចៅ ប៊ុ​ន​ហួ​ន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅបិទ​នៅ​មុខ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ។

កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា​កន្លង​ទៅ សមត្ថកិច្ចនគរបាល​ក៏​បាន​យក​ដីកា​ទៅ​បិទ​នៅ​មុខ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ដើម្បី​កោះហៅ​លោក សម រ​ង្ស៊ី ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា តាម​បណ្ដឹង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សូម​រំឭក​ថា សម្តេច​ក្រឡាហោម ស ខេ​ង បាន​ប្តឹង​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ដែល​លោក សម រ​ង្សុ​ី បាន​ចោទ​ថា សម្តេច​មាន​បំណង​គាំទ្រ​លោក ឌី វិជ្ជា កូនប្រសា​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សងសឹក​សម្តេច​តេ​ជោ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក ហុ​ក ឡុ​ង​ឌី អតីត​អគ្គ
ស្នងការ​នគរបាល​ជាតិ​ដែល​ត្រូវជា​ឪពុក​បង្កើត​។

សូម​បញ្ជាក់​ថា ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេ​ង កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ២០១៩ បាន​ដាក់​ពាក្យ បណ្តឹង​មួយ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត សម រ​ង្ស៊ី មេក្រុម​ប្រឆាំង​នៅ​ក្រៅ ប្រទេស​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ។ ក្នុង​ពាក្យបណ្តឹង​នេះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ទាមទារ​ឱ្យ​តុលាការ​ចាត់ការ​លោក សម រ​ង្ស៊ី ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ប្រហាក់ប្រហែល​នឹង​១​លាន​ដុល្លារ​អា​មេ​រិ​ក ចំពោះ​ការ​ញុះញង់​របស់​លោក សម រ​ង្ស៊ី ។

ពាក្យបណ្តឹង​របស់​ក្រុម​ធា​វី​សម្តេច​ក្រឡាហោម ស ខេ​ង ធ្វើ​ឡើង​បន្ទាប់​ពី​ទណ្ឌិត សម រ​ង្ស៊ីបាន​បង្ហោះ​សារ​លាប​ពណ៌​បំភ្លៃ​ការ​ពិត អំពី​រឿងមរណភាព​របស់ លោក ហុ​ក ឡង​ឌី ។ លោកសម រ​ង្ស៊ី បាន​មួលបង្កាច់​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក ហុ​ក ឡង​ឌី ហើយ​ប្រឌិត​ទៀត​ថា ពេល​នេះ លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​របស់​លោក ហុ​ក ឡង​ឌី កំពុង​រៀបចំ​ផែនការ​សងសឹក ដោយ​មានការ​គាំទ្រ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ។

សម្រាប់​បណ្តឹង​នេះ​ដែរ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩​កន្លង​មក​បានបញ្ជាក់​ថា ការ​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី មេក្រុមប្រឆាំង​ជ្រុលនិយម​ទៅ​តុលាការ​នា​ថ្មី​ៗ​នេះ គឺជា​បណ្តឹង​លើក​ដំបូង​របស់​សម្តេច​ក្នុង​១​ឆាកជីវិត​នេះ ។

សម្តេច​ក្រឡាហោម​បាន​បញ្ជាក់​ថា ការ​ដាក់ពាក្យ​ប្តឹង​ទណ្ឌិត សម រ​ង្ស៊ី​នេះ គឺជា​ការ​ដាស់តឿន​ស្មារតី​ដល់​អ្នកនយោបាយ​មួយ​ចំនួន​ឲ្យ​ប្រ កាន់ខ្ជាប់​នូវ​សេចក្តី​ថ្លៃថ្នូរ សីលធម៌ និង​គុណធម៌ ក្នុង​វិជ្ជាជីវៈ ចៀសវាង​ការ​ប្រឌិត​ព័ត៌មាន​ដើម្បីញុះញង់​បំផុសបំផុល ក្នុង​ចេតនា​ទុច្ចរិត​មួលបង្កាច់ និង​បំបែកបំបាក់ ដើម្បី​បំពេញ​គោលបំណង​និង​មហិច្ឆតា​អគតិ​របស់​ខ្លួន និង​ក្រុម​ខ្លួន ។

រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែសីហា គេ​មិន​ទាន់ឃើញ​លោក សម រ​ង្ស៊ី បញ្ចេញ​ប្រតិកម្ម​យ៉ាងណានោះ​ទេ ។ ប៉ុន្តែ​កន្លង​មក អតីត​មេ​បក្ស​ប្រឆាំង​រូបនេះ​បាន​ចោទ​តុលាការ​នៅ​កម្ពុជា​ថា​ស្ថិត​ក្រោម​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ទៅ​វិញ ។កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា លោក សម រ​ង្ស៊ីបាន​អះអាង​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ប៉ុន្តែ​ការ​លើក​ឡើង​របស់​អតីត​ម​បក្ស​ប្រឆាំង​រូប​នេះ​គឺជា​ច្រើន​លើក
មក​ហើយ រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​មួយ​ចំនួន​នៅ​ក្នុងស្រុក​អស់ជំនឿ​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ