ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងម្ល៉េះ…បាត់ក្នុងព្រៃ២​ថ្ងៃ​ ឃើញ​​នាង​​​​ហើយ

4 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ម្នាក់ដែល​​បានដើរវង្វេងបាត់​ក្នុងព្រៃ​រយៈពេល​២ថ្ងៃ​នោះ ​ត្រូវបានគេប្រទះឃើញ​វិញហើយ ​។ ជាក់ស្តែង ​ស្ត្រី​​រូប​នេះ​បាន​ដើរ​វង្វេងផ្លូវ​រហូតទៅ​ដល់​ខ្ទម​ស្រែ​មួយ​កន្លែង ហើយត្រូវ​ម្ចាស់​ខ្ទម​ក៏​បាន​សួរនាំ​ពី​ដំណើរ​រឿង​រហូត​ដល់​ថ្ងៃ​ទី​៩ សីហា…

​ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ម្នាក់ដែល​​បានដើរវង្វេងបាត់​ក្នុងព្រៃ​រយៈពេល​២ថ្ងៃ​នោះ ​ត្រូវបានគេប្រទះឃើញ​វិញហើយ ​។ ជាក់ស្តែង ​ស្ត្រី​​រូប​នេះ​បាន​ដើរ​វង្វេងផ្លូវ​រហូតទៅ​ដល់​ខ្ទម​ស្រែ​មួយ​កន្លែង ហើយត្រូវ​ម្ចាស់​ខ្ទម​ក៏​បាន​សួរនាំ​ពី​ដំណើរ​រឿង​រហូត​ដល់​ថ្ងៃ​ទី​៩ សីហា ទើបបាន​នាំ​ស្ត្រី​រូប​នោះ​ចេញពី​ក្នុង​ព្រៃ​ត្រឡប់​មក​ដល់​កន្លែង​ ស្នាក់​ការ​បរិស្ថាន​គូលែន​ព្រហ្ម​ទេព ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​សាច់ញាតិ​ស្ត្រី​រូប​នោះ មក​ទទួលយក​ទៅ​វិញ មក​ដល់​ផ្ទះ​នៅ​វេលា​ម៉ោង​០៦ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​សីហា​ ​។

សេចក្តីរាយការណ៍បន្តថា ស្ត្រីខាងលើ មានឈ្មោះ គង់ ត្រែ​ត ភេទ​ស្រី អាយុ២៩​ឆ្នាំ ដែល​រស់នៅ​ភូមិ​
បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ចំណុច​​សាលា​ដំណាក់​ផ្លូវ​ទៅ​កាន់​ប្រាសាទព្រះវិហារ ខណៈ​ដែល​ស្ត្រី​រូប​បាន​ដើរ​ដក​ផ្សិត​ជា​ក្រុម តែ​នៅ​ពេល​​ដែល​ដល់​ម៉ោង​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​បែរជា​វង្វេង​នៅ​ក្នុង​ព្រៃ សំណាងល្អ​ត្រូវ​បាន​គេ​រក​ឃើញ​វិញ ។

ជាមួយ​គ្នា​នេះ​ដែរ តាម​ការ​ពិនិត្យ​ទៅ​លើ​រូបរាង​របស់​ស្ត្រី​ខាងលើ​នោះ ពុំ​មាន​រង​របួស ឬ​មាន​ប៉ះពាល់​អ្វី​ឡើយ ដោយ​មាន​សុខភាព​ល្អ​ធម្មតា ដោយសារ​តែ​មានការ​មើលថែ​ពី​យាយ​តា ជា​ម្ចាស់​ខ្ទម ។ (សម្រួល ដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ