ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរបាលចរាចរណ៍រូបនេះ ទទួល​បាន​​​ការសង្គ្រោះជីវិត​ហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​នគរបាល​ចរាចរណ៍​ក្រុង​ដែល​កំពុងមាន​ជំងឺបេះដូង និងក្រពះធ្ងន់ធ្ងរ និង​ផ្សេង​ៗទៀត​ ​​ត្រូវ​បាន​ជួយ​ព្យាបាល​សង្គ្រោះ​ជីវិត​ ពីសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ក្រោម​ការ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានីភ្នំពេញ ៖ ​នគរបាល​ចរាចរណ៍​ក្រុង​ដែល​កំពុងមាន​ជំងឺបេះដូង និងក្រពះធ្ងន់ធ្ងរ និង​ផ្សេង​ៗទៀត​ ​​ត្រូវ​បាន​ជួយ​ព្យាបាល​សង្គ្រោះ​ជីវិត​ ពីសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ក្រោម​ការ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​បងប្រុស ហ៊ុន ម៉ា​ណែ​ត និង​បងស្រី ពេ​ជ​ចន្ទ​មុន្នី និង​ការ​យកចិត្តទុកដាក់​ព្យាបាល​ក្រុម​គ្រូពេទ្យ​ និង​ក្រុមការងារ​​​ប្រចាំ​នៅ​ពេទ្យ​ព្រះ​កុសុមៈ ​។

មន្ត្រីនគរបាលមានជំងឺខាងលើ ឈ្មោះ​ពត ថេ​ង អាយុ៥៧​ឆ្នាំ បម្រើ​ការងារ​ជា​នគរបាល​ចរាចរណ៍​ក្រុង ជាង​​៣០​ឆ្នាំ​ហើយ ​​មាន​ប្រពន្ធ​​និងមានកូន​៥នាក់​នៅ​ក្នុង​បន្ទុក ។ សព្វថ្ងៃ​ គាត់​មាន​ជំងឺបេះដូង ក្រពះធ្ងន់ធ្ងរ និង​ផ្សេង​ៗ​ទៀត​ច្រេ​ី​ន ហើយ​ពុំ​មាន​លទ្ធភាព​ព្យាបាល​នោះ​ទេ ​។ គាត់​មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​កោះដាច់ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ​។

​ក្រុម​គ្រួសារគាត់​ពិតជា​សប្បាយ​រីករាយ​ក្នុង​ចិត្ត​គ្មាន​អ្វី​ប្រៀប​បាន​ ដែលបាន​ជួយ​សង្គ្រោះ​ជីវិត​គាត់​​នេះ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ