ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្តតានេះ…អីអីជាមួយនាងម្តងៗឱ្យប្រាក់៣​ទៅ៤ពាន់រៀលដែរ

4 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថា បុរសចំណាស់ម្នាក់ត្រូវឃាត់ខ្លួន ពីបទ​​ចាប់​​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆាំ្នម្នាក់ ​​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​​ សីហា​ បន្ទាប់​ពី​ក្រុម​គ្រួសារ​ក្មេងរង​គ្រោះ​បាន​​ដាក់​ពាក្យបណ្ដឹង​ប្តឹង រួច ។…

​ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថា បុរសចំណាស់ម្នាក់ត្រូវឃាត់ខ្លួន ពីបទ​​ចាប់​​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆាំ្នម្នាក់ ​​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​​ សីហា​ បន្ទាប់​ពី​ក្រុម​គ្រួសារ​ក្មេងរង​គ្រោះ​បាន​​ដាក់​ពាក្យបណ្ដឹង​ប្តឹង រួច ។

តាម​​សេចក្តីរាយការណ៍បន្តថា ជន​សង្ស័យរូបនេះ ​ឈ្មោះ​សួ​ស ​សាំង​ អាយុ​៦៤​ឆាំ្ន រស់​​នៅ​ភូមិ​ពោធិ៍ ឃុំ​បន្ទាយមាស​ខាងកើត​ ស្រុ​ុ​ក​បន្ទាយមាស ។ រីឯក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ សព្វថ្ងៃ​នាង​រស់នៅ​ជាមួយ​ជីដូន​ចាស់​ ព្រោះ​ម្តាយ​មាន​ប្ដី​ក្រោយ​ហើយ​ទៅ​រស់នៅ​ប្រទេស​ថៃ​បាត់ ។

បើយោងតាមការសារភាព​របស់ជន​សង្ស័យ​ថា ​ខ្លួន​ពិតជា​បាន​ប្រ​ព្រឹត្ត​មែន​​​លើ​ក្មេង​ស្រី ​ដោយ​​​រំលោភ​នាង​បាន​​​៣​ដង​ហើយ​ ។​ ​ហើយ​ម្ដង​ៗ​​គាត់​បានឱ្យ​លុយ​​ចំនួន​៣​ពាន់ ​ទៅ​៤ពាន់​រៀលដែរ ​។ ប្រភពពីក្មេង​ស្រីរង​គ្រោះ​ឱ្យ​​ដឹងដែរថា​ តា​ចាស់រូបនេះ​​បាន​រំលោភ​នាង៣ដង​មកហើយ ។​​

​បើតាម​​នគរបាល​ប៉ុស្តិ៍បន្ទាយមាស​​បាន​ឱ្យដឹងទៀតថា បន្ទាប់ពីសួរនាំ​ហើយ ​កម្លាំង​​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើ​កោសល្យ​វិ​ច័យ ។ ​គ្រូពេទ្យ​ឱ្យ​ដឹង​ថា ​ប្រដាប់​ភេទ​​នាង​មិន​មាន​ស្នាម​​អ្វី​ទេ​គ្រាន់​តែបាន​​យក​ប្រដាប់​ភេទ ​ដាក់​ពីលើ​តែ​ប៉ុណ្ណោះ ​។ ។​

ទោះជា​បែប​ណា​ ជនសង្ស័យ​ត្រូវ​បាន​កង​នគរបាល​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​សីហា​​ នេះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ