ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន​!!! បុរស​កើត​ជំងឺ​ទឹកនោមផ្អែម អាច​ប្រឈម​នឹង​ការ​អត់​កូន​?

4 ឆ្នាំ មុន

ជំងឺ​ទឹកនោមផ្អែម​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​បើសិនជា​អ្នក​មាន​ជំងឺ​នេះ​ហើយ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​គ្រប់គ្រង​ជាតិ​ស្ករ​ជា​ទៀងទាត់​។ ម្យ៉ាងវិញទៀត បើសិនជា​អ្នកមាន​គម្រោង​បង្កើត​គ្រួសារ​មែន​នោះ ជំងឺ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​បាន​ដែរ​។ ស្ត្រី​អាច​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ ដែឡ​វា​អាច​ធ្វើ​ឲ្យ​ស្ត្រី​ខ្លួនឯង និង​ទារក​ប្រឈម​នឹង​ជំងឺ​នេះ​នៅ​ថ្ងៃ​អនាគត​បាន…

ជំងឺ​ទឹកនោមផ្អែម​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​បើសិនជា​អ្នក​មាន​ជំងឺ​នេះ​ហើយ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​គ្រប់គ្រង​ជាតិ​ស្ករ​ជា​ទៀងទាត់​។ ម្យ៉ាងវិញទៀត បើសិនជា​អ្នកមាន​គម្រោង​បង្កើត​គ្រួសារ​មែន​នោះ ជំងឺ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​បាន​ដែរ​។ ស្ត្រី​អាច​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ ដែឡ​វា​អាច​ធ្វើ​ឲ្យ​ស្ត្រី​ខ្លួនឯង និង​ទារក​ប្រឈម​នឹង​ជំងឺ​នេះ​នៅ​ថ្ងៃ​អនាគត​បាន ប៉ុន្តែ​កា​រដែ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​បុរស (​បើសិនជា​មិន​បាន​គ្រប់គ្រង ឬ​ព្យាបាល​) ក៏​អាច​ធ្វើ​ឲ្យ​គេ​មិន​ងាយ​មានកូន​បាន​ដែរ​។

មិនសូវ​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា បុរស​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​អាច​នឹង​ត្រូវការ​ពេល​យូរ​ជាង​ស្ត្រី​ទៅ​ទៀត​ក្នុង​ការ​មានកូន​។ ជំងឺ​ទឹកនោមផ្អែម​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​របស់​មនុស្ស​យើង​ដោយ​ផ្ទាល់​តែ​ម្តង ហើយ​ឱកាស​នោះ​គឺ​ខ្ពស់​ជាង​ស្ត្រី​ទៅ​ទៀត​។ នេះ​ដោយសារ​តែ ជាតិ​ស្ករ​ដែល​ឡើង​ខ្ពស់​នឹង​ដាក់​សម្ពាធ​អុកស៊ីតកម្ម​ដែល​អាច​បំផ្លាញ DNA របស់​មេជី​វិត​ឈ្មោល​បាន​។

ដូច្នេះ​កាលណា​កោសិកា​ដែល​ខូច DNA ហើយ​គឺ​មិន​អាច​បង្ក​កំណើត​បាន​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត ជំងឺ​ទឹកនោមផ្អែម​ដែល​មិន​បាន​គ្រប់គ្រង ឬ​ព្យាបាល​អាច​ប៉ះពាល់​ដល់​សរសៃឈាម​តូច​ៗ និង​សរសៃ​ប្រសាទ​ដែល​មាន​នាទី​បាញ់​ទឹកកាម ដូច្នេះ វា​ងាយ​នឹង​ធ្វើ​ឲ្យ​លិង្គ​របស់​អ្នកជំងឺ​ក្រ​ឡើង​រឹង​បាន​ណាស់​។ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បន្ថយ​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន ដូច្នេះ​អ្នកជំងឺ​ងាយ​នឹង​បាត់បង់​ចំណង់​ផ្លូវភេទ​ថែម​ទៀត​។

ម្យ៉ាងវិញទៀត បើសិនជា​ប្រពន្ធ​អ្នកមាន​ផ្ទៃពោះ​ជាមួយនឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ និង​ទី​២ នាង​ប្រហែលជា​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន​។ ចំពោះ​ទារក​ដែល​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​កំពុង​តែ​មាន​ផ្ទៃពោះ ទំនងជា​អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​កង្វះ​អាហារូបត្ថម្ភ​។

តើ​អាច​គ្រប់គ្រង​បាន​ទេ?

ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​រ៉ាំរ៉ៃ ដែល​បណ្តាល​មក​ពី​លំពែង​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​គ្រប់គ្រាន់ និង​កោសិកា​ក្នុង​រាង​កាយ​មិន​អាច​ប្រើប្រាស់​អាំង​ស៊ុ​យ​លី​ន​បាន​។ យ៉ាងណាមិញ ជំងឺ​នេះ​អាច​គ្រប់គ្រង​បាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដូច​ជា ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ជា​ទៀងទាត់​។ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ធម្មតា​សិន​មុន​នឹង​វា​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ រហូត​ដល់​មិន​អាច​មានកូន​។

ការ​ដែល​លិង្គ​មិន​ងាយ​ឡើង​រឹង អាច​គ្រប់គ្រង​បាន​តាម​រយៈ​ការ​ប្រើ​ថ្នាំ​សម្រាប់​ពង្រឹង​ដល់​លំហូរ​ឈាម​ទៅ​សរីរាង្គ​ប្រដាប់បន្តពូជ​។ យ៉ាងណាមិញ ដើម្បី​ដោះស្រាយ​រឿង​នេះ យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​រោគ​សញ្ញា​ជំងឺ​ទឹកនោមផ្អែម ហើយ​គ្រប់គ្រង​វា​។ បើសិនជា​អ្នក​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើង ធាត់ ឬ​ធាត់​ជ្រុល​ដែល​មាន​ស​ន្ទ​ស្ស​ទម្ងន់​ធៀប​នឹង​កម្ពស់ ២៣ ទៅ ២៤.៩ ឬ គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ យក​ល្អ​គួរតែ​ស្វែងរក​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ដំបូន្មាន​មុន​នឹង​វា​វិវដ្ត​ន៍​ទៅ​ជា​ផលវិបាក​ធ្ងន់ធ្ងរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ