រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យុវជន២ក្រុមផឹកស៊ីក្នុងម៉ាតខឹងរលំដបស្រាដួល រករឿងដេញគប់វាយគ្នាបែកកញ្ចក់ក្នុងម៉ាតភ័យរត់គេចខ្លួនបាត់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហានេះ នៅចំណុចស្តុបផ្លូវជាតិលេខ៤ កែងផ្លូវទំនប់កប់ស្រូវ នៅក្នុងម៉ាតកាហ្វេឌឹឃូលផ្លេស ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុមាន
ភ្ញៀវបានចូលផឹកស៊ី និងហូបអាហារផ្សេងៗ ។ ដោយឡែកយុវជន២ក្រុមបានផឹកស្រាដប ហើយភាគីម្ខាងបានរលំដបស្រាដួល ស្រាប់តែភាគីម្ខាងទៀតបានរករឿង និងដេញវាយយុវជនមួយក្រុមអោយចេញក្រៅម៉ាតកាហ្វេនោះ បន្ទាប់មកភាគីទាំងសង្ខាងបានខឹងគ្នា និងឌឺដងដាក់គ្នាខឹងរៀងខ្លួនហើយបានយកដបស្រាគប់គ្នាទៅវិញទៅមក តែមិនអោយរងរបួសធ្ងន់ដល់ក្រុមនរណាម្នាក់ឡើយ តែបង្កអោយបែកកញ្ចក់ម៉ាតកាហ្វេខាងលើ រងការខូចខាតបែកកញ្ចក់ខ្ទេចអស់មួយផ្ទាំងធំរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗនោះជនបង្កទាំងសង្ខាងខាងលើបាន
បណ្តោះគ្នានឹងយកម៉ូតូចេញគេចខ្លួនបាត់អស់ សូម្បីតែសន្តិសុខក៏ឃាត់មិនបានម្នាក់ដែរ ។ តែឃាត់បានយុវជន២នាក់ និងម៉ូតូ២គ្រឿងដែរ តែសមត្ថកិច្ចបានឆែកតាមកាមេរ៉ាសុវត្ថិភាព ឃើញមិនមានពាក់ព័ន្ធបានអោយត្រឡប់ទៅវិញភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុ ម្ចាស់ម៉ាតកំពុងអោយសមត្ថកិច្ចឆែកឆេរតាមកាមេរ៉ាស៊ើបអង្កេតរកជនបង្កខាងលើ ដើម្បីចាត់ការតាមនីតិវិធី ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ