ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​កុសល​ទោះជា​ចោរលួច​ក៏​មិន​បាន​ភ្លើង​ឆេះ​ក៏​មិន​រលាយ

4 ឆ្នាំ មុន

បុរស​ស្ត្រី​ណា​ដែល​បាន​សន្សំ​បុណ្យ​កុសល​ទុក​ល្អ​ហើយដោយ​ការ​សង្រួមកាយ វាចា ចិត្ត ការ​ទូន្មាន​ខ្លួន គោរ​ព​​ក្នុង​ព្រះសង្ឃ បម្រើមាតាបិតា​ជាដើម បុរស​ស្ត្រី​នោះ​ចាត់​ថា​បាន​នូវកំណប់ទ្រព្យ​ដ៏​ប្រពៃ និង​ជា​អ្នក​បាន​សុខ​ចម្រើន​ក្នុង​លោក​ទាំង​ពីរ ។​ កំណប់ទ្រព្យ​គឺ​សេចក្តី​ល្អ​ដែល​បុគ្គល​បាន​សន្សំទុក​ល្អ​ហើយ…

បុរស​ស្ត្រី​ណា​ដែល​បាន​សន្សំ​បុណ្យ​កុសល​ទុក​ល្អ​ហើយដោយ​ការ​សង្រួមកាយ វាចា ចិត្ត ការ​ទូន្មាន​ខ្លួន គោរ​ព​​ក្នុង​ព្រះសង្ឃ បម្រើមាតាបិតា​ជាដើម បុរស​ស្ត្រី​នោះ​ចាត់​ថា​បាន​នូវកំណប់ទ្រព្យ​ដ៏​ប្រពៃ និង​ជា​អ្នក​បាន​សុខ​ចម្រើន​ក្នុង​លោក​ទាំង​ពីរ ។​

កំណប់ទ្រព្យ​គឺ​សេចក្តី​ល្អ​ដែល​បុគ្គល​បាន​សន្សំទុក​ល្អ​ហើយ កាលបើ​ជីវិត​ត្រូវ​លះ​លោក​នេះ​ទៅ​ហើយ ប​ដិ​វិញ្ញាណ​រមែង​កាន់​យក​នូវ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ទៅ​ជាមួយ បុណ្យ​នឹង​ឯង​ហើយ​ជា​អ្នក​ជូន​ដំណើរ​យើង​ទៅ​កាន់​បរលោក​នាយ ។

កំណប់ទ្រព្យ​គឺ​កុសលកម្ម​នេះ​មិន​អាច​កើត​មាន​ជា​ទូទៅ​ដល់​ពួក​ជន​ដទៃ​ឡើយ អ្នក​ណា​ធ្វើ អ្នក​នោះ​នឹង​បាន​ប្រាកដ ជា​របស់​ដែល​ចោរលួច​ទៅ​មិន​បាន ភ្លើង​ឆេះ​មិន​រលាយ​។ កំណប់ទ្រព្យ​គឺ​បុណ្យ​ណា​ជាប់​តាម​ខ្លួន​ទៅ​បាន បុគ្គល​គួរ​សន្សំ​នូវ​កំណប់ទ្រព្យ​នោះ​ដោយ​ប្រពៃ​ចុះ ។

កំណប់ទ្រព្យ​គឺ​បុណ្យ​នោះ​ឲ្យ​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ ពួក​ទេវតា​និង​មនុស្ស​ទាំងឡាយ​ប្រាថ្នា​នូវ​ផល​ណា​ៗ ផល​ទាំងពួង​នោះ រមែង​សម្រេច​ដូច​ក្តី​បំណង ។

បុរស​ស្ត្រី​ជា​អ្នកមាន​សម្បុរ​ផូរផង់ មាន​សំឡេង​ពីរោះ ទ្រង់ទ្រាយ​ល្អ រូបល្អ ជា​អធិបតី មានយស​បរិវារ ផល​ទាំងអស់​រមែង​បាន​ដោយ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ឯង ។

បុញ្ញសម្បទា​ទាំង​អស់នេះ​ឲ្យ​សម្រេចប្រយោជន៍​ដ៏​ធំ ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញ​ទាំងឡាយ លោក​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នកមាន​បុណ្យ​ធ្វើ​ទុក​មក​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ