ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរចិញ្ចឹមកង្កែបងាយស្រួលលក់​ជាង​ការ​ចិញ្ចឹម​ត្រី

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កសិករ​នៅ​ឃុំ​ត្បូង និង​ខ្លា​ឃុំ​អូ​ម្រះ ស្រុក​សៀម​បូក​ខេត្ត​ហាក់ដូច​មិន​ជោគជ័យ​លើ​របរ​កសិកម្ម​ចិញ្ចឹមសត្វ​កង្កែប​រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ ដែល​ទាមទារ​ការ សិក្សា​ស្វែងរក​បច្ចេកទេស​បន្ថែម ដើម្បី​បង្កាត់​ពូជ​ទ្រទ្រុង​ផ្នែក​សេដ្ឋកិច្ច ។ លោក…

ខេត្តស្ទឹងត្រែង ៖ កសិករ​នៅ​ឃុំ​ត្បូង និង​ខ្លា​ឃុំ​អូ​ម្រះ ស្រុក​សៀម​បូក​ខេត្ត​ហាក់ដូច​មិន​ជោគជ័យ​លើ​របរ​កសិកម្ម​ចិញ្ចឹមសត្វ​កង្កែប​រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ ដែល​ទាមទារ​ការ សិក្សា​ស្វែងរក​បច្ចេកទេស​បន្ថែម ដើម្បី​បង្កាត់​ពូជ​ទ្រទ្រុង​ផ្នែក​សេដ្ឋកិច្ច ។

លោក ហោ សុ​ភណ្ឌ អ្នក​ចិញ្ចឹម​កង្កែប​ស្ថិត​នៅ​ឃុំ​អូរ​ម្រះ​បាន​លើក​ឡើង​ថា រយៈពេល​៤​ឆ្នាំ​មក​ហើយ​ការ​ចិញ្ចឹម​កង្កែប​សហគមន៍​នេះ​មិន​ទាន់​បង្កាត់​ពូជ​បាន​ជោគជ័យ​នៅ​និង​កន្លែង​ផ្ទាល់​ឡើយ ដែល​ជា​បញ្ហា​ធ្វើ​ឱ្យ​សហគមន៍​ចំណាយ​ថវិកា និង​ពេលវេលា​ទៅ​ទិញ​កូន​កង្កែប និង​ពូជ ពី​ខេត្តបន្ទាយមានជ័យ​មក​ចិញ្ចឹម​បំប៉នសាច់​ជា​រៀង​រាល់​ឆ្នាំ ។ លោក​បន្ត​ថា ការ​នាំ​ពូជ​មក​ពី​ឆ្ងាយ​ធ្វើ​ឱ្យ​សមាជិក​សហគមន៍​ខាតបង់​ប្រាក់​ចំណាយ​ក្នុង​ការ​ទិញ​ពូជ​កង្កែប និង​កម្លាំង​ពលកម្ម​ថែទាំ ហើយ​ពេល​បាន​ផល​សម្រេច​លក់​ទៅ​កាន់​ទីផ្សារ​បាន​ប្រាក់​ចំណូល​តិចតួច​ស្ទើរ​មិន​រួច​ថ្លៃដើម​គ្មាន​ប្រាក់​បង់​ចូល​សហគមន៍ ។

កសិករ​រូប​នេះ​បន្ថែម​ថា កត្តា​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​អារម្មណ៍​សមាជិក​សហគមន៍​ព្រោះ​បច្ចុប្បន្ន​ការ​ចិញ្ចឹម​មាន់ ទា ជ្រូក បង្កើត​សួន​បន្លែ និង​ចិញ្ចឹម​ឃ្មុំ ត្រូវ​បាន​បរាជ័យ​រួច​ទៅ​ហើយ នៅ​តែ​កង្កែប​នេះ​មួយ​ទេ​ដែល​សហគមន៍​នៅ​បន្ត​ការ​ព្យាយាម​រិះរក​បច្ចេកទេស​បន្ថែម​ទៀត​ដើម្បី​ជា​បទ​ពិសោធន៍ ។

ស្រី្ត​កសិក​ម្នាក់​ទៀត​មានឈ្មោះ​ញាន ខាំ​ប៉ ជា​អ្នក​ថែទាំ​កង្កែប​នេះ​ដែរ បាន​បញ្ជាក់​ថា សមាជិក​ក្នុង​សហគមន៍​មិន​ចង់​បាត់បង់​មុខរបរ​នេះ​ទៀត​ទេ ដូចនេះ​ពួក​គាត់​ស្នើ​ដល់​ផ្នែក​អង្គការ​ដៃគូ និង​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​ខាង​កសិកម្ម​ជួយ​ផ្តល់​នូវ​បច្ចេកទេស ដើម្បី​បង្ហាត់បង្ហាញ​ឱ្យ​ដំណើរការ​ចិញ្ចឹម​កង្កែប​នេះ​ទទួល​បាន​ផល​ច្រើន ព្រោះ​បច្ចុប្បន្ន​សូ​ម្បី​តែ​ចំណី​ក៏​ត្រូវ​បញ្ជា​ទិញ​ពី​ខេត្តបន្ទាយមានជ័យ​មក​ដែរ ។

ស្រី្ត​ដដែល​នេះ​បន្ត​ថា ការ​ចិញ្ចឹម​កង្កែប​នេះ​សហគមន៍​បាន​ចាប់ផ្តើម​អនុវត្ត​តាំងពី​ឆ្នាំ​២០១៦ ហើយ​មុខរបរ​នេះ​មាន​ទីផ្សា​ងាយស្រួល​លក់​ជាង​ការ​ចិញ្ចឹម​ត្រី ដោយ​ក្នុង​មួយ​គីឡូក្រាម​ស្រស់ មាន​តម្លៃ​៨.០០០​រៀល និង​សម្អាត​ហើយ​តម្លៃ​១២.០០០​រៀល ។

គួរ​បញ្ចា​ក់ថា សហគមន៍​កសិកម្ម​ឃុំ​អូរ​ម្រះ​មាន​សមាជិក​ចំនួន​១៤៧​នាក់ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​មួយ ដើម្បី​កែប្រែ​ជីវភាព​កសិករ​ឱ្យ​រីក​ចម្រើន​តាម​រយៈ​ការ​ចិញ្ចឹមសត្វ​បង្កើត​សួន​បន្លែ​រៀបចំ​ឱ្យ​មាន​ប្រាក់​កម្ចី​សម្រាប់​សមាជិក​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ