ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​ស្លា.ប់​ឡើង​៤៤​នាក់ហើយ ក្រោយ​រង​ប៉ះ​ពាល់​ពី​ព្យុះ​ទី​ហ្វុ​ង

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បើ​យោង​តាម​ផ្នែក​ត្រួតពិនិត្យ​ទឹកជំនន់​ខេត្ត​ ZHEJIANG​ ចិន បាន​​គូសបញ្ជាក់​​ឱ្យ​ដឹង​ថា នា​​ព្រឹក​ថ្ងៃ​ទី​១២ ខែ​​សីហា ឆ្នាំ២០១៩នេះ តុល្យការ​នៃ​ជន​រង​គ្រោះ​ដោយ​ព្យុះ​ឈ្មោះ​…

ប្រទេស​ចិន ៖ បើ​យោង​តាម​ផ្នែក​ត្រួតពិនិត្យ​ទឹកជំនន់​ខេត្ត​ ZHEJIANG​ ចិន បាន​​គូសបញ្ជាក់​​ឱ្យ​ដឹង​ថា នា​​ព្រឹក​ថ្ងៃ​ទី​១២ ខែ​​សីហា ឆ្នាំ២០១៩នេះ តុល្យការ​នៃ​ជន​រង​គ្រោះ​ដោយ​ព្យុះ​ឈ្មោះ​ LEKIMA ​ក្នុង​ខេត្ត​នោះ អ្នក​ស្លាប់​ឡើង​ដល់​៤៤​នាក់ ហើយ​មនុស្ស​១៦​នាក់​បាត់​ខ្លួន​។

ព្យុះ ​LEKIMA ​ជា​ព្យុះ​ទី​៩ ​ហើយ​ខ្លាំង​បំផុត​ប្រចាំឆ្នាំ បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាជន​ខេត្ត​ZHEJIANG ៦,៦៨​លាន​នាក់ ក្នុង​នោះ​១,២៦​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ​។ ព្យុះ​នោះ​បង្ក​ការ​ខូចខាត​ដំណាំ​ដាំ​ដុះ​២៣៤.០០០​ហិ​កតា នាំ​ឲ្យ​មានការ​ខាតបង់​ខាង​សេដ្ឋកិច្ច ​ដោយ​ផ្ទាល់​ប្រមាណ​ជា​២៤,២២​ពាន់​លាន​យន់​ប្រមាណ​ជា​៣,៤​ពាន់​លាន​ដុល្លារ​។

ព្យុះ​ទី​ហ្វុ​ង ​LEKIMA​ប ាន​បោកបក់​មក​ដល់​ដែនដី​នា​ថ្ងៃ​ទី​១០ ​សីហា ​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អា​ធ្រា​ត ក្នុង​ទីក្រុង​វេន​លី​ញ​ខេត្ត​ ZHEJIANG ហើយ​វាយប្រហារ​លើ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ទីក្រុង​គី​ញ​ដាវ​ខេត្ត​សាន​ដុ​ង ពេល​វា​បន្ត​ការ​បោកបក់​នា​ថ្ងៃ​ទី​១១​សីហា​។ ក្នុង​ខេត្ត​សាន​ដុ​ង​ព្យុះ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​បាត់​ខ្លួន​៧​នាក់ ព្រមទាំង​ប៉ះពាល់​ដល់​មនុស្ស​១,៦៦​លាន​នាក់ និង​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេ​ញ្​១៨៣.៨០០​នាក់ ក្នុង​តុល្យការ​នា​ថ្ងៃ​ទី​១២​ ខែសីហានេះ​។

គួររំលឹកថា ព្យុះ​ទី​ហ្វុ​ង សម្លាប់​មនុស្ស​យ៉ាងតិច​១៨​នាក់ និង​១៤​នាក់​ទៀត​បាត់​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ