ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន​កម្ពុជា​ត្រូវការ​ពេល​យ៉ោ​ង​ហោច​ណាស់​៣​ឆ្នាំ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​រៀបចំ​កែសម្រួល​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​អាណត្តិ​ទី​៣​ឆ្នាំ​២០១៩​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ការ​វាយតម្លៃ​ក៏​ដូច​ជា​បង្កា​ញ​ក្តី​រំពឹង​ថា កម្ពុជា​អាច​នាំ​ចេញ​អង្ករ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ គឺកម្ពុជា​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៣​ឆ្នាំ​បន្ថែម​។ ​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​មហាសន្និបាត​និង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៣​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៩ ខែ សីហា លោក…

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​រៀបចំ​កែសម្រួល​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​អាណត្តិ​ទី​៣​ឆ្នាំ​២០១៩​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ការ​វាយតម្លៃ​ក៏​ដូច​ជា​បង្កា​ញ​ក្តី​រំពឹង​ថា កម្ពុជា​អាច​នាំ​ចេញ​អង្ករ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ គឺកម្ពុជា​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៣​ឆ្នាំ​បន្ថែម​។

​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​មហាសន្និបាត​និង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៣​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៩ ខែ សីហា លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​នាំ​ចេញ​អង្ករ​មិន​បាន​១​លាន​តោន​របស់​កម្ពុជា គឺ​ពាក់ព័ន្ធ​នឹង​កត្តា​មួយ​ចំនួន ដូច​ជា​ការ​គ្រប់គ្រង​ប្រមូល​ទិញ​ស្រូវ ដែល​ការ​ប្រមូលរបស់​យើង​នា​ពេល​កន្លង​មក​វា​មិន​បាន​គ្រប់ ហើយ​ម្យ៉ាងទៀត​អ្នក​នាំ​ចេញ​អង្ករ​ខ្លួនឯង​ខ្លះ​គឺ​នាំ​ចេញ​ដោយ​ផ្ទាល់​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​បរិមាណ​ដែល​យើង​ចង់បាន​វា​មិន​បាន​ឆ្លើយ​តប​។

លោក​បាន​បន្ត​ថា «​អីចឹង​ពេល​យើង​ប្រមូល​បាន​អ្នកចូលរួម​ច្រើន ហើយ​កុំឱ្យ​មាន​អ្នក​នៅ​ខាងក្រៅ រឿង​ស្រូវ​អង្ករ​នេះ អីចឹង​ខ្ញុំ​ថា​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន ត្រូវការ​ពេលវេលា​២ ឬ​៣​ឆ្នាំ​ទៀត​នឹង​អាច​ឆ្លើយ​តប​បាន​»​។ បើ​តាម​លោក​រដ្ឋលេខាធិការ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​កែសម្រួល​អាណត្តិ​ទី​៣ នេះ​បើ​ការ​នាំ​ចេញ​មិន​បាន ដើរទៅ​មាន​បញ្ហា​យើង​នឹង​កែតម្រូវ​វា​ឡើង​វិញទៀត​។ ដូច​ពេល​នេះ​យើង​ចាប់ផ្តើម​កែសម្រួល​លើក​ទី​១ ឱ្យ​មាន​ក្បាល​ពីរ​មាន​ក្រុម​ប្រតិបត្តិ ក្រុមប្រឹក្សា​ពិ​បាល​និង​ក្រុម​ពិគ្រោះ​យោបល់​ថែម​ទៀត​ចាំ​ជួយ បើ​ក្រុម​ថ្មី​នេះ​បរាជ័យ​ទៀត​ចាំ​រក​វិធី​ធ្វើ​ផ្សេង​ទៀត​។ លោក ម៉ៅ ថូ​រ៉ា បាន​បន្ថែម​ថា «​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើស​ប្រធាន​សហព័ន្ធ​អាណ្តិ​ត​ថ្មី​នេះ គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រមូល​កំលាំង​បុក​ទៅ​ឱ្យ​បាន​១​លាន​តោន ។ គាត់​ជា​វិស័យ​ឯកជន​មែន​តែ​ទាល់​ឱ្យ​ខាង​ក្រសួង​ឬ​រាជរដ្ឋាភិបាល​លូកដៃ​ចូល​ខ្លះ​បើ​មិន​ដូច្នោះ​ទេវា​មិន​អាច​ឱ្យ​ការ​នាំ​ចេញ​អង្ករ​នៅ​ពេល​បាន​១​លាន​តោន​ទេ​»​។

លោក សុខ ពិ​ទ្ធិ​វុ​ធ អតីត​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ក​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​បង្រួបបង្រួម​គ្នា​ជា​ធ្លុង​តែ​មួយ ហើយ​ចំណុច​នេះ​មានការ​ពិបាក​ជាងគេ​។​តាម​រយៈ​ការ​បង្កើត​សហព័ន្ធ​ស្រូវ​អង្ករ​នេះ យើង​បាន​ពង្រួប​បង្រួម​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ស្រូវ​អង្ករ ឱ្យមក​ធ្វើការ​នៅ​លើ​តុ​តែ​មួយ ជា​សម្លេង​តែ​មួយ ជិះទូក​តែ​មួយ​ជាមួយ​គ្នា ដែល​ពី​មុន​យើង​មាន​សមា​គ សហគមន៍​កសិកម្ម សមាគម​រោង​ម៉ាស៊ីន​និង​សមាគម​អ្នក​នាំ​ចេញ​ផ្សេង​ៗ ដែល​ផ្តោត​លើ​ប្រយោជន៍​តាម​ផ្នែក​នីមួយ​ៗ​និង​សង្វា​ក់​ផលិតកម្ម​រៀង​ៗ​ខ្លួន​។ ​លោក​បាន​លើក​ឡើង​ថា « ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ​យើង​បាន​បង្រួបបង្រួម​សមាគម​ទាំងនោះ​ឱ្យមក​សហព័ន្ធ​តែ​មួយ ហើយ​ធ្វើការ​បម្រើ​សមាជិក​ទាំងអស់​និង​វិស័យ​ទាំងមូល​។​ការ​រួបរួម​តែ​មួយ​នេះ​បាន​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​លើក​ឡើង​បញ្ហា​ប្រឈម​នានា​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​។​លើស​ពី​នេះ​ការ​រួម​គ្នា​តែ​មួយ​នេះ​សម្របសម្រួល​ផង​ដែរ​ប្រតិបត្តិការ​ក្នុង​ការ​ធ្វើ​សកម្មភាព​ជាមួយ​រដ្ឋ វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍន៍​»​។

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អាណត្តិ​ថ្មី លោក ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍បញ្ជាក់​ថា «​ដោយ​មិន​រង់ចាំ​យូរ ថ្ងៃស្អែក​ព្រឹក​នេះ ខ្ញុំ​និង​ក្រុមប្រឹក្សា​ប្រត្តិបត្តិ​ចាប់ផ្តើម​កិច្ចការ​ជួយ​កសិករ តាម​រយៈ​លើក​ស្ទួយ​អោយ​សមាជិក វិស័យ​ឯកជន ធ្វើ​កិច្ចសន្យា​កសិកម្ម​» ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​មាន​ប្រសាសន៍​ថា​« ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ ទិស​ដៅ និង​ការ​អនុវត្ត​របស់​ខ្លួន ពោល​គឺ​ជំរុញ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម និង​លើ​កម្ពស់​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​” ដោយ​ផ្តោត​ជា​សំខាន់​លើ​យន្តការ​យ​ន្តុ​ពាណិជ្ជកម្ម​កសិកម្ម ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ការ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ការ​ផលិត​ពូជ​សុទ្ធ និង​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង​ដល់​ប្រជា​កសិក​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ