បាតុករ​​ជា​ច្រើន​ពាន់​នាក់​នៅ​បន្ត​វិល​ត្រឡប់​​មក​កាន់​តាម​ដង​វិ​ថី​នានាដដែល


ក្រុង​ហុងកុង ៖ បាតុករ​ស្និទ្ធ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​១១​សីហា​បាន​លើកគ្នា​វិល​ត្រឡប់​មក​កាន់​តាម​ដង​វិ​ថី​វិ​ថី​នានា​នៃ​ក្រុង​ហុងកុង​វិញ សម្រាប់​ចុង​ស​ប្ដា​ហ៍​ទី​១០​ជាប់​ៗ​គ្នា នៃ​ការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ដោយ​ផ្គើន​ចំពោះ​កងកម្លាំង​ប៉ូលិស ដែល​បាន​ឆ្លើយ​តប​វិញ​តាម​រយៈ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​នា​វេលា​រសៀល នៅ​តាម​ទីកន្លែង​ជា​ច្រើន​នៃ​ទីក្រុង​។ ក្នុង​សង្កាត់​កម្មករ​SHAM SHUI PO​នៅ​កៅ​លន់ ដែល​នៅ​ទីនោះ​រាល់​បាតុកម្ម​ត្រូវ​ហាមឃាត់ មនុស្ស​ច្រើន​ពាន់​នាក់​ភាគច្រើន​ស្លៀកពាក់​ពណ៌​ខ្មៅ បាន​នាំ​គ្នា​ដាក់​បា​រ៉ា​ស់​ដែក​និង​ប្លា​ស្ទិ​ករាំង​ផ្លូវ​នានា​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស​មួយ​កន្លែង​។

ពេល​រាត្រីកាល​មក​ដល់​ពួក​បាតុករ​បាន​ប្រើ​បច្ចេកទេស​ថ្មី​បង្កហេតុ ដោយ​នាំ​គ្នា​បាញ់​កាំរស្មីឡាស៊ែរ​ពណ៌​បៃតង​ជះ​មក​លើ​ខាង​មុខ​ប៉ុស្តិ៍​ប៉ូលិស ខណៈ​ប៉ូលិស​បាន​ដាក់​ប៉ង់​កាត​នានា​ស្នើ​ពួក​គេ​ឲ្យ​បំបែក​គ្នា​។ បន្ទាប់​ពី​នេះ​បន្តិច​ពួក​បាតុករ បាន​គប់​ដុំ​ថ្ម​សំដៅ​កងកម្លាំង​ប៉ូលិស ដែល​តបត​វិញ​ជាមួយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

នៅ​WAN CHAI ដែល​មាន​ទីចាត់ការ​ប៉ូលិស​និង​នៅ​CAUSEWAY BAY លើ​កោះ​ហុងកុង​ពួក​បាតុករ ក៏​នាំ​គ្នា​ដាក់​របាំង​រាំងផ្លូវ​នានា​និង​ដោយ​ស្រែក​ពាក្យ​ថា កាន់កាប់​ក្រុង​ហុងកុង​វិញ និង​បដិវត្តន៍​នៃ​សម័យ​កាល​របស់​យើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ