ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរចៀស​ឱ្យ​ផុត​ពី​អាហារ​ទាំងនេះណ៎ា បើ​អ្នក​​មិន​ចង់​ឆាប់​ចាស់​ជាង​វ័យទេ

4 ឆ្នាំ មុន

អាហារ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​ចំពោះ​សុខភាព​សម្រស់​។ អាហារ​មួយ​ចំនួន​មិនល្អ​សម្រាប់​សុខភាព​ស្បែក​ឡើយ​ដោយ​អាច​ធ្វើ​ឱ្យ​ប្រែជា​ឆាប់​ចាស់​ជាង​វ័យ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ជៀសវាង​ដើម្បី​រក្សា​បាន​នូវ​ស្បែក​ក្មេង​ជាង​វ័យ​រយៈពេល​យូរ ៖ ១. សាច់​ក្រហម ៖ នោះ​ក៏​ព្រោះតែ​សាច់​ក្រហម​មាន​ផ្ទុក​ជាតិ…

អាហារ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​ចំពោះ​សុខភាព​សម្រស់​។ អាហារ​មួយ​ចំនួន​មិនល្អ​សម្រាប់​សុខភាព​ស្បែក​ឡើយ​ដោយ​អាច​ធ្វើ​ឱ្យ​ប្រែជា​ឆាប់​ចាស់​ជាង​វ័យ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ជៀសវាង​ដើម្បី​រក្សា​បាន​នូវ​ស្បែក​ក្មេង​ជាង​វ័យ​រយៈពេល​យូរ ៖

១. សាច់​ក្រហម ៖ នោះ​ក៏​ព្រោះតែ​សាច់​ក្រហម​មាន​ផ្ទុក​ជាតិ carnitine ខ្ពស់​ដែល​អាច​ធ្វើ​ឱ្យ​ជញ្ជាំង​ស​សៃ​ឈាម​ឡើង​រឹង​បង្ក​បញ្ហា​នៃ​ភាព​ចាស់​ជាង​វ័យ​។

២. សាច់​កែ​ច្នៃ ៖ សាច់​កែ​ច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ សាច់​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាព​បត់បែន​ក្នុង​ស្បែក​ផង​ដែរ​។ ការ​ទទួលទាន​សាច់​កែ​ច្នៃ​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផង​ដែរ ដោយ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អ​ៗ​ដើម្បី​ទ្រង់​ទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់ កុំ​ទទួលទាន​សាច់​កែ​ច្នៃ​ច្រើន​ពេក និង​មិន​ត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​។

៣. អំបិល ៖ ជា​ពិសេស​អំបិល​អ៊ី​យ៉ូ​ដ គឺ​មិនល្អ​សម្រាប់​សុខភាព​ស្បែក​ឡើយ ក៏​ព្រោះ​វា​ធ្វើ​ឱ្យ​ជាលិកា​ប្រែជា​ហើម និង​ឡើង​មុន​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ទទួលទាន អំបិល​ក្នុង​កម្រិត​មធ្យម​។

៤. ទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប ៖ ទឹក​ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​មិន​ចាញ់​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​ឡើយ​! ជាតិ​ស្ករ​នៅ​ក្នុង​ទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប​ផ្ដល់​ផល​អាក្រក់​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្បែក ដោយ​វា​បំបែក​កូ​ឡា​ជែ​ន​ដ៏​សំខាន់​ក្នុង​ស្បែក​។

លើស​ពី​នេះ​ទៅ​ទៀត ទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​ដែល​ស្បែក​ត្រូវការ​ចាំបាច់​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​ជៀស​ផុត​ពី​ជាតិពុល ក៏​ដូច​ជា​បញ្ហា​នានា ហើយ​ទទួល​បាន​នូវ​វីតាមីន និង​ជាតិ​រ៉ែ​ល្អ​ៗ អ្នក​អាច​កិន​ផ្លែ​ឈើ​ស្រស់ ឬ​បន្លែ​ជា​ភេសជ្ជៈ​យក​មក​ទទួលទាន​ដោយ​ខ្លួនឯង ជំនួស​ការ​ទិញ​ទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប​មក​ទទួលទាន​។​អ្នក​ក៏​អាច​ទទួលទាន​ផ្លែ​ឈើ​ស្រស់​ៗ​តែ​ម្ដង ដើម្បី​ទទួល​បាន​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ពេញលេញ​ដែល​មាន​ផ្ទុក​ក្នុង​ផ្លែ​ឈើ។

៥. ស្ករ ៖ ស្ករ គឺជា​ប្រភេទ​នៃ​អាហារ​ដែល​ធ្វើ​អោយ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​លឿន​បំផុត ហើយ​វា​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ផង​ដែរ​។ ស្ករ​ក៏​ព​ន្លឿ​ន​ការ​លេចឡើង​នៃ​ស្នាម​ជ្រីវជ្រួញ និង​ធ្វើ​អោយ​ស្បែក​ស្រអាប់​គ្មាន​ពន្លឺ​ដោយសារ​វា​បំផ្លាញ​កូ​ឡា​ជែ​ន​និង​ភាព​បត់បែន​នៃ​ស្បែក​។ ព្យាយាម​ទទួលទាន​ផ្លែ​ឈើ​ជំនួស​ការ​ទទួល​ស្ករ ឬ​អាហារ​ផ្អែម​ច្រើន​ហួស​។

៦. អាហារ​ចៀន ឬ​បំពង ៖ ជាតិ​ខ្លាញ់​មិនល្អ​នៃ​អាហារ​ចៀន ឬ​បំពង​មាន​ផ្ទុក​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ការ​រាំងស្ទះ​រន្ធ​ញើស​។ អ្នក​គួរ​រួម​បញ្ចូល​ផ្លែ​បឺ​រ និង​ប្រេង​អូ​លីវ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ជំនួស​វិញ​ដើម្បី​ទទួល​បាន​នូវ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​។

៧. គ្រឿង​ស្រវឹង ៖ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​នឹង​បង្ក​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​។ ជា​លទ្ធផល​ស្បែក​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ប្រែជា​ស្ងួត​គ្មាន​សំណើម ឆាប់​ជ្រីវជ្រួញ​។ គ្រឿង​ស្រវឹង​ក៏​ធ្វើ​អោ​យស​សៃ​ឈាម​រីក​ធំ​បណ្ដាល​អោយ​ស្បែក​ប្រែជា​ស្រអាប់​។

៨. កាហ្វេ​អុី​ន ៖ កាហ្វេ​អុី​ន​ក៏​បង្ក​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ផង​ដែរ​។ ជា​លទ្ធផល​ស្បែក​នឹង​ប្រែជា​ស្ងួត ហើយ​បង្កើន​ការ​ផលិត​អ័រម៉ូន​ស្ត្រេ​ស cortisol ដែល​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ