៣ ចំណុច​សំខាន់​នៃ​ការ​ចែករំលែក​ពី​កំហុសឆ្គង​ធំ​ៗ​របស់​សហគ្រិន


សហគ្រិន​គួរ​ជា​មនុស្ស​ដែល​វៃឆ្លាត​ស្រលាញ់​ការងារ និង​អាជីវកម្ម​របស់​ខ្លួន​ព្រមទាំង​ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ខ្ពស់ ។ ប៉ុន្តែ​ភាព​វៃឆ្លាត​ទាំងនោះ មិន​តែងតែមាន​ន័យ​ថា អាជីវករ​គ្រប់​រូប​អាច​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹម​ត្រូវជា​រៀង​រាល់ពេល​ទេ ។ ដោយហេតុ​ដូចនេះ​បានជា​យើង​មើលឃើញ​អាជីវកម្ម​ជា​ច្រើន​បរាជ័យ ។

លោក Mark Cuban ដែល​ជា​មហាសេដ្ឋី​មួយ​រូប និង​ជា​វិនិយោគិន​ក្នុង​កម្មវិធី Shark Tank ដែល​ជួប​ជាមួយនឹង​សហគ្រិន​ជា​ច្រើន​បាន​ចែករំលែក​ពី​កំហុសឆ្គង​ធំ​ៗ​របស់​សហគ្រិន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ។

១. ការ​មិន​មានចំណេះ​ដឹង​មូលដ្ឋាន​អាជីវកម្ម ៖ កត្តា​មួយ​ដែល​លោក Cuban មិន​ពេញចិត្ត​ជាងគេ គឺ​ពេល​ដែល​សហគ្រិន​មិន​មានចំណេះ​ដឹង​មូលដ្ឋាន​ដូច​ជា ភាព​ខុស​គ្នា​រវាង​ផលិតផល និង​ជម្រើស ។ ឧទាហរណ៍ ប្រសិនបើ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នកលក់​អាវ​ពណ៌​ខៀវ ហើយ​អ្នកលក់​អាវ​ពណ៌​ខៀវ និង​ក្រហម​នោះ អ្នក​គ្រាន់តែ​ផ្តល់​ជម្រើស​ដល់​អតិថិជន​ប៉ុណ្ណោះ​មិនមែន​ផលិតផល​ថ្មី​មួយ​ទេ ។ ផលិតផល ឬ​សេវាកម្ម​អាច​ដោះស្រាយ​បញ្ហា​ដែល​អតិថិជន​ជួប​ប្រទះ​ដោយហេតុ​ដូចនេះ​ទើប​ពួក​គេ​ចង់​ទិញ​ផលិតផល ឬ​សេវាកម្ម​ទាំងនោះ ។ ជម្រើស​គ្រាន់តែ​បន្ថែម​តម្លៃ​លើ​ផលិតផល​តែ​ប៉ុណ្ណោះ ។ លោក Cuban បាន​បន្ត​ថា ក្រុមហ៊ុន​ដែល​ជោគជ័យ គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​បាន​ផលិតផល​មិនមែន​ជម្រើស​ទេ ។

២. គិត​ថា ខ្លួន​ដើរ​ត្រូវ​ពេល​ដែល​ឃើញ​មាន​ដៃគូ​ប្រកួតប្រជែង​ចូល​ក្នុង​ទីផ្សារ ៖ ការ​បង្កើត​ផលិតផល ឬ​សេវាកម្ម​ថ្មី​មួយ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ហើយ​ការ​បញ្ចុះបញ្ចូល​ឲ្យ​អតិថិជន​ជ្រើស​យក​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក គឺ​កាន់តែ​ពិបាក​ជាង​នេះ​ទៅ​ទៀត ។ លោក Cuban បាន​ចែករំលែក​ទៀត​ថា វា​ជា​កំហុសឆ្គង​មួយ​ក្នុង​ការ​គិត​ថា​អ្នក​ដើរ​ផ្លូវត្រូវ​ពេល​ដែល​មើលឃើញ​ដៃគូ​ប្រកួតប្រជែង​ធំ​ៗ​ចាប់ផ្តើម​ចូល​ក្នុង​ទីផ្សារ​របស់​អ្នក​ដែរ ។ អ្វី​ដែល​សហគ្រិន​វៃឆ្លាត​គួរតែ​ធ្វើ គឺ​ព្រួយបារម្ភ និង​ព្យាយាម​រៀបចំ​គម្រោងការ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល ឬ​សេវាកម្ម​របស់​ពួក​គេ​ប្រសើរ​ជាង​ដៃគូ​ប្រកួតប្រជែង​ទៅ​វិញ ។

៣. កុំ​ពឹងផ្អែក​លើ​បុគ្គលិក​ដែល​មាន​សមត្ថភាព​តែ​ម្នាក់ ៖ អាជីវករ​ជា​ច្រើន​ចូល​ចិត្ត​គិត​ថា​បុគ្គលិក​ដែល​ពួក​គេ​ជ្រើស​បន្ទាប់​នឹង​អាច​ដោះស្រាយ​បញ្ហា​ធំ​បំផុត​របស់​ក្រុមហ៊ុន ប៉ុន្តែ​វា​ជា​កំហុសឆ្គង​មួយ ព្រោះ​មិន​មាន​នរណា​ម្នាក់​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នកជា​រៀង​រាល់ពេល​ទេ ។

ប្រសិនបើ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​របស់​អ្នក​ទ្រាំទ្រ​មិន​បាន ឬ​បរាជ័យ ហើយ​ចាក​ចេញពី​ក្រុមហ៊ុន​នោះ​បុគ្គលិក​ដទៃ​ក៏​អាច​នឹង​ចាកចេញ​ដែរ ។ ការ​កសាង​អាជីវកម្ម​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​សហការ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជា​រួម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ