ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងអីមិនលេង បែរជាយកជីវិតមក​លេងបែបនេះ​ ចុង​ក្រោយក្លាយទៅជារឿងពិត​យ៉ាងរន្ធត់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេងស្រីអាយុ​១០ឆ្នាំ​ម្នាក់បានស្លាប់ដោយចង.ក ខណៈក្មេងស្រីរងគ្រោះ​បានបបួល​​ក្មេងស្រី២នាក់ផ្សេងទៀត​​លេងចង.ក ​ស្រាប់តែ​ក្លាយទៅជារឿងពិត​យ៉ាង​រន្ធត់បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ សីហា ២០១៩ ស្ថិត​នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ…

ខេត្តឧត្តរមានជ័យ ៖ ក្មេងស្រីអាយុ​១០ឆ្នាំ​ម្នាក់បានស្លាប់ដោយចង.ក ខណៈក្មេងស្រីរងគ្រោះ​បានបបួល​​ក្មេងស្រី២នាក់ផ្សេងទៀត​​លេងចង.ក ​ស្រាប់តែ​ក្លាយទៅជារឿងពិត​យ៉ាង​រន្ធត់បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ សីហា ២០១៩ ស្ថិត​នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្មេងស្រី​រងគ្រោះដែលស្លាប់​ឈ្មោះរីន ម៉ាលី អាយុ១០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមការរៀបរាប់​របស់​ក្មេងស្រីម្នាក់ឈ្មោះម៉ាលីស​ អាយុ៦ឆ្នាំ និ​ង​ក្មេង​ស្រីម្នាក់ទៀត​ឈ្មោះ វ៉ៃ អាយុ៣ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាស្រែកច្រៀង និ​ងរាំលេងយ៉ាងសប្បាយនៅលើផ្ទះរបស់ខ្លួន បន្តិចក្រោយមក​ក្មេងស្រី​រងគ្រោះបានប​បួលគ្នាទៅលេងឯខាងក្រោយផ្ទះ ខណៈនោះក្មេងស្រីរងគ្រោះចេះតែប​បួល​លេងចង.កដែរ តែ​ពួកនាង​មិនព្រមលេងបែបនេះទេ។

តាមប្រភពដដែលបាន​ប្រាប់បន្ត​ថា បន្ទាប់មក ក្មេងស្រី​រងគ្រោះ​បានយកកន្សែង​ពណ៌ស​មកចងជារង្វង់មូល​ហើយយកទៅពាក់នឹងមែក​ដើមស្វាយ​រួចក្មេង​ស្រីរងគ្រោះយកក្បាខ្លួនឯង​ទៅស៊កចូល​ក្នុង​រង្វង់មូលកន្សែងនោះ ហើយ​​​លោតចុះ​ព្យួរ​ក​តែម្តង ។ ភ្លាមៗនោះក្រុមក្មេងៗដែលនៅលេងជាមួយគ្នាបានរត់មកដាស់ម្តាយកំពុងតែដេកនៅលើផ្ទះ តែម្តាយមិនជឿ ក្រោយមកឈ្មោះរីន ធារី ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ក្មេង​ស្រី​រងគ្រោះឃើញហេតុការណ៍បែប​នេះក៏​រត់ទៅប្រាប់ម្តាយ​ឱ្យ​មកមើល ទើបមានការភ្ញាក់ផ្អើលកើតឡើង តែ​អ្វីៗ​ហួសពេលទៅហើយ គឺក្មេង​ស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយមិនអាចជួយ​សង្គ្រោះបាន​ឡើយ​។

យោងតាមការបំភ្លឺពីស្រ្តីម្នាក់ឈ្មោះផាន រ៉ា អាយុ៣៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់​ក្មេងស្រីរងគ្រោះ បាន​ឱ្យដឹងថា មុនពេលកើ​តហេតុ កូនស្រីរបស់គាត់ និងក្មេងស្រី២នាក់​ខាងលើ​​បាននៅលេងក្នុងផ្ទះរបស់​គាត់​ទាំង៣នាក់ រី​ឯ​គាត់​ក៏​បានដេកនៅលើ​គ្រែក្នុងផ្ទះ ពេលនោះម៉ោងប្រហែលជាង១២ថ្ងៃត្រង់ ខណៈនោះ​គាត់​បានដេកលក់មួយភាំង ស្រាប់តែក្មេងស្រីឈ្មោះម៉ា លីស មកដាស់ ហើយ​ប្រាប់ថាកូនរបស់​​គាត់​បានលេង​ចង.កខ្លួនឯងឡើ​ងបែកពពុះមាត់ ។ ពេលនោះ​គាត់​អត់ជឿទេ ស្រាប់តែបន្តិច​ក្រោយមក កូនស្រីច្បងរបស់​គាត់​រត់មកប្រាប់ថា ប្អូនរបស់គេបានចង.កពិតមែន ​។ ពេលឮ​ដូច្នេះ ​គាត់​បានដើ​រទៅមើ​លឃើ​ញកូន​បានយកក្រមាចង.ក​ព្យួរនឹងមែកដើ​​មស្វាយក្បែរមាត់ទ្វារក្រោយផ្ទះ ។

តាមប្រភពដដែលបាន​បន្ត​ថា ពេលឃើញបែបនេះ ភ្លាមៗនោះគាត់​និងកូនស្រីច្បងបាននាំគ្នា​​យកក្មេងស្រីរងគ្រោះ​ទៅសង្រ្គោះនៅឯមណ្ឌលសុខភាពអូរក្រូចដែរ​ តែពេលទៅដល់ គ្រូ​ពេទ្យបានប្រាប់ថា ​ក្មេង​ស្រី​រងគ្រោះ​ស្លាប់បាត់ទៅហើយ ។

ស្ត្រី​ម្តាយជា​ក្មេងស្រី​រងគ្រោះបានបញ្ជាក់ថា ក្មេងស្រី​រងគ្រោះតែងតែមើល​ខ្សែភាពយន្ត​ក្នុង​សាច់​រឿងចង.ក បន្ទាប់មកកូនរបស់គាត់តែងតែលេងរបៀបនេះរហូតមក ​ហើយ​គាត់ជាម្តាយតែងតែព្រមានជាច្រើនលើកផងដែរ ​មិននឹកស្មានថាក្លាយទៅជា​រឿង​ពិត​យ៉ាងរន្ធត់បែបនេះ​សោះ​។

​តាម​ប្រភពពីសមត្ថកិច្ច​ស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ការពិនិត្យនៅ​កន្លែងកើ​តហេតុ និងសពក្មេងស្រី​រងគ្រោះ​​មាន​ស្នាមជាំតិចៗត្រង់​បំពង់ក ក្រៅពីនេះ​រកពុំឃើញ​មានស្លាកស្នាមអ្វីគួ​​រឱ្យ​​កត់សម្គាល់ឡើយ ។

​តាម​ប្រភពពីសមត្ថកិច្ច​ស្រុកត្រពាំងប្រាសាទបានឱ្យដឹងបន្តថា ​យោងតាមការបំភ្លឺរបស់សាក្សី​និង​ការបំភ្លឺរបស់ម្តាយ​ ព្រមទាំង​បងស្រីបង្កើ​តរបស់ក្មេងស្រី​​រងគ្រោះ និង​ផ្អែកលើ​ការពិនិត្យកន្លែងកើ​តហេតុ និងសព គឺ​​ក្មេងស្រី​រងគ្រោះ​ពិតជាស្លាប់ដោយសារ​ចងកសម្លាប់ខ្លួន​ប្រាកដមែន

ក្រោយពីពិនិត្យរួច សមត្ថ​កិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារដើម្បី​ធ្វើបុណ្យទៅតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ