ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរតក​វប្បធម៌​ខ្មែរ​ នៅ​ប្រទេស​ភូមា

4 ឆ្នាំ មុន
  • ភ្នំពេញ

ទំព័រ​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ថៃ​មួយ​អង្គ​ដែល​មាន​ព្រះ​នាម​ថា ព្យ៉ា​ប្ញ​ទ្ធិ ដោយសារ​តែ​ព្រះ​អង្គ​ចាញ់​សង្គ្រាម ទ្រង់​ក៏​បាន​ប្រគល់​ថ្វាយ​ស្ដេច​ភូមា​ព្រះ​នាម​ថា បា​យិ​ន​ណូង នូវ​រតនសម្បត្តិ​ខ្មែរ ដែល​ទ្រង់​បាន​ប្លន់​ពី​ទីក្រុង​អង្គរធំ រួម​មាន​ដំរី​ឥ​រ៉ា​វ័ន​(​ក្បាល​បី​)​មួយ ឆ្មាំ​យាម​ទ្វារ​ប្រាសាទ…

ទំព័រ​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ថៃ​មួយ​អង្គ​ដែល​មាន​ព្រះ​នាម​ថា ព្យ៉ា​ប្ញ​ទ្ធិ ដោយសារ​តែ​ព្រះ​អង្គ​ចាញ់​សង្គ្រាម ទ្រង់​ក៏​បាន​ប្រគល់​ថ្វាយ​ស្ដេច​ភូមា​ព្រះ​នាម​ថា បា​យិ​ន​ណូង នូវ​រតនសម្បត្តិ​ខ្មែរ ដែល​ទ្រង់​បាន​ប្លន់​ពី​ទីក្រុង​អង្គរធំ រួម​មាន​ដំរី​ឥ​រ៉ា​វ័ន​(​ក្បាល​បី​)​មួយ ឆ្មាំ​យាម​ទ្វារ​ប្រាសាទ ឬ​ទ្វារបាល​បី និង​ចម្លាក់​សិង្ហ​បី ពីរ​គ្មាន​ក្បាល ។

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ បន្ត​ថា​ចម្លាក់​ទាំងនោះ​ដែល​តាម​ពិត​ទៅ​មាន​ចំនួន​តិច​ជាង​៣០ ធ្វើ​អំពី​សំរឹទ្ធិ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រឿង​សិរី​មង្គល​របស់​ព្រះរាជ​នគរ​ខ្មែរ ហើយ​នៅ​ទីក្រុង​អង្គរធំ​ជា​វត្ថុ​សក្ដិ​សិទ្ធិ​បំផុត​ដែល​ក្នុង​ក្រសែភ្នែក​ខ្មែរ​គឺជា​ប្រភព​នៃ​ភាព​សម្បូណ៌​សប្បាយ រុងរឿង ថ្កើ​ន​ថ្កាន ព្រោះថា​កាលបើ​គង់​ប្រថាប់​នៅ​ទីណា​មួយ ទីនោះ​ពិតជា​នឹង​មាន​សេចក្ដីសុខ​ក្សេមក្សាន្ត ព្រមទាំង​ទទួល​បាន​នូវ​សុភមង្គល និង​វឌ្ឍនភាព​ពុំខាន ។

បន្ទាប់​មក​នៅ​ឆ្នាំ​១៧៦៧ ក្នុង​រជ្ជកាល​របស់​ស្ដេច​ភូមា​មួយ​អង្គ​ទៀត​ឡើង​គ្រង​រាជសម្បត្តិ​ព្រះ​នាម​ថា បូ​ជាវ​ជា​យ៉ា ទ្រង់​បាន​នាំ​ព្រះ​បដិមា​ខ្មែរ​ទាំងនោះ ព្រមទាំង​ចម្លាក់​ព្រះ​អង្គ​(​មហាមុនី​)​ពី​តំបន់​ឌិ​ន្យា​វ​តី ដែល​ជា​ព្រះរាជ​ធានី​របស់​ភូមា ទៅ​កាន់​ព្រះ​រាជធានី​មួយទៀត​នៅ​ខេត្ត​ម៉ា​ន​ដា​ឡេ ដូចដែល​គេ​ឃើញ​សព្វ​ថ្ងៃនេះ។

សព្វ​ថ្ងៃនេះ​កាលបើ​គេ​ទស្សនា ទីក្រុង​ម៉ា​ន់​ដា​ឡេ​ក្នុង​ប្រទេស​ភូមា គេ​នឹង​ឃើញ​ចម្លាក់​សំរឹទ្ធិ​ខ្មែរ​ទាំងនោះ​ដែល​ស្ថិត​នៅ​ក្នុង​រចនាបថ​បាយ័ន​មួយ​ចំនួន​ដែល​ប្រទេស​នេះ​បាន​វាយ​ដណ្ដើម​មក​ពី​ទីក្រុង​អយុធ្យា នៅ​ក្នុង​ខណៈ​ដែល​ព្រះរាជា​ធានី​ថៃ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ដោយ​ភ្លើងសង្គ្រាម​រវាង​សៀម​-​ភូមា ។

សូម​រំឭក​ឡើង​វិញ​ថា ចម្លាក់​ទាំងនោះ​ត្រូវ​បាន​ដឹក​ចេញពី​អង្គរធំ​នៅ​ឆ្នាំ​១៤៣១ ក្នុង​ពេល​ដែល​ស្ដេច​ថៃ​ព្រះ​នាម​ថា ព្រះ​បរម​រាជា​ទី​២ ក្នុង​ខណៈ​ពេល​ដែល​ទ្រង់​បាន​វាយ​ដណ្ដើម​ហើយ​កាន់កាប់​បាន​ទីក្រុង​អង្គរធំ។

បើ​យោង​លើ​កាល​ប្ប​ប្រវត្តិ ស្តេច​ព្រះ​បរម​រាជា​ទី​២(១៤២៤-១៤៤៨) ទ្រង់​បាន​ដឹក​រតនសម្បត្តិ​របស់​ជនជាតិ​ខ្មែរ​ទាំងនោះ រួម​មាន​ព្រះ​កែវ ព្រះ​ភ្លើង ព្រះ​គោ សិង្ហ ហើយនឹង​ចម្លាក់​សត្វ ផ្សេង​ៗ​ទៀត​ចេញពី​រាជធានី​អង្គរធំ​ទៅ​ទីក្រុង​អយុធ្យា ។ កាល​ប្ប​ប្រវត្តិ​សៀម​បាន​ឲ្យ​ដឹង​ថា របស់​ទាំងនោះ​ត្រូវ​បាន​នាំ​ចេញពី​ស្រះ​កែវ ទៅ​កាន់​អយុធ្យា នូវ​ចម្លាក់​ព្រះ​ភ្លើង និង​ព្យ៉ា​ទៃ ព្រមទាំង​ព្រះ​គោ លិង្គ ហើយ​និង​ចម្លាក់​សត្វ​ផ្សេង​ឯទៀត ។

សូម​ជម្រាប​ថា ចំពោះ​ចម្លាក់​សំរឹទ្ធិ​សិង្ហតោ ចម្លាក់​នោះ​គ្មាន​ក្បាល​ទេ ហើយ​ដើម្បី​លំអ​សិល្បករ​ភូមា​បាន​បំពាក់​ក្បាល​ថ្មី​ដែល​មាន​លក្ខណៈ​ជា​សិល្បៈ​ភូមា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ