គ្រោះធំ PSG ហើយពេលនេះអ្នកគាំទ្រក្តៅស្លឹកត្រចៀកនាំគ្នាជេរ និងដេញ Neymar ចេញពីក្លិប
តាមប្រភពគេហទំព័រ Goal បានឱ្យដឹងថា កីឡាករប្រេស៊ីល Neymar Jr. គ្មានវត្តមាននោះទេកាលពីថ្ងៃអាទិត្យកន្លងមកនេះនៅពេលដែល PSG ប្រកួតជាមួយ Nimes…
តាមប្រភពគេហទំព័រ Goal បានឱ្យដឹងថា កីឡាករប្រេស៊ីល Neymar Jr. គ្មានវត្តមាននោះទេកាលពីថ្ងៃអាទិត្យកន្លងមកនេះនៅពេលដែល PSG ប្រកួតជាមួយ Nimes…
តាមប្រភពគេហទំព័រ Goal បានឱ្យដឹងថា កីឡាករប្រេស៊ីល Neymar Jr. គ្មានវត្តមាននោះទេកាលពីថ្ងៃអាទិត្យកន្លងមកនេះនៅពេលដែល PSG ប្រកួតជាមួយ Nimes ដោយសារតែបញ្ហារបួសរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតារាឆ្នើមរូបនេះត្រូវបានអ្នកគាំទ្រក្លិបអ្នកមានបារាំង PSG វាយប្រហារយ៉ាងខ្លាំង ។ Neymar អាចនឹងអវត្តមានសម្រាប់ក្រុម PSG ច្រើនប្រកួតទៀត ខណៈព័ត៌មាននៃការចាកចេញពីក្លិបរបស់ខ្លួនកំពុងវាយលុកជាខ្លាំង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រមានការខឹងសម្បារ ។
២ឆ្នាំក្រោយពីផ្លាស់ចេញពីក្លិបអ្នកមានបុណ្យ Barcelona នៅអេស្ប៉ាញទៅកាន់ក្លិបអ្នកមានបារាំង PSG នាប្រទេសបារាំង ក្នុងការបំបែកកំណត់ត្រាកីឡាករថ្លៃជាងគេរួចមក ពេលនេះ Neymar កំពុងស្ថិតក្នុងព័ត៌មាននៃការចាកចេញពីទ្រនំ PSG ។ ក្លិបអ្នកមានបុណ្យ Barcelona កំពុងចាប់អារម្មណ៍ជាខ្លាំងក្នុងការនាំយកកីឡាករឆ្នើមរូបនេះទៅកាន់ទឹកដី Camp Nou វិញ ។
តាមរយៈប្រភពច្បាស់ការបានប្រាប់គេហទំព័រ Goal ថាក្លិប PSG កំពុងពិចារណាលើការផ្ទេរ Neymar ចេញពីក្លិបផងដែរ ដោយយកជំនួសមកវិញនូវកីឡាករ២រូបគឺ Philippe Coutinho និង Nelson Semedo បូកបន្ថែមជាមួយលុយ៥០លានផោនពីលើថែមទៀត ។
ក្នុងជំនួបរវាង PSG និង Nimes គេបានឃើញក្រុមអ្នកគាំទ្របានស្រែកវាយប្រហារ Neymar ថា « Son of a bitch » និងនាំគ្នាលើកបដាថា «ឆាប់ចេញពីក្លិបទៅ» បើទោះជាប្រកួតនោះគ្មានវត្តមានកីឡាករ Neymar ក៏ដោយ ។
គ្រូបង្វឹក Thomas Tuchel បានផ្តល់បទសម្ភាសទៅកាន់ទូរទស្សន៍បារាំងថា «ខ្ញុំគ្មានដំណឹងអំពីអនាគតរបស់គាត់ទេ ។ ពេលនេះគាត់នៅជាមួយយើង ។ ប្រសិនបើយើងចាញ់ Neymar និងខ្ញុំប្រហែលជាដេកមិនលក់ទេ ។ ព្រោះវាពិបាកក្នុងការបាត់បង់គាត់ ហើយរកអ្នកថ្មីម្នាក់ទៀតដែលលេងល្អដូចគាត់ដើម្បីមកជំនួសគាត់ ។ ប្រហែលជាគ្មានដំណឹងល្អទេ ។ វាមិនពិបាកទេ ព្រោះខ្ញុំចង់ឱ្យគាត់នៅបន្ត ។ ប៉ុន្តែយើងក៏ត្រូវរកដំណោះស្រាយនៅពេលដែលគ្មានគាត់ដែរ ។ ខ្ញុំកំពុងព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យនៅបន្តជាមួយពួកយើង ។ ប៉ុន្តែផ្ទុយទៅវិញវាជាជម្រើសផ្ទាល់ខ្លួនរបស់គាត់ ហើយវាក៏ស្ថិតលើការនិយាយគ្នារវាងគាត់ និងក្លិបដែរ» ៕
ប្រភព ៖ Goal, កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ