ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ស្វាគមន៍​ចិន​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនា​ស​ម័​ន្ធ​ផ្លូវទឹក​ជម្លៀស​ទឹកជំនន់​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជម្លៀស​ទឹកជំនន់​លិច​ក្រុមហ៊ុន​ចិន​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ការ​បង្ហាញ​បំណង​នេះ ត្រូវ​បាន​ស្វាគមន៍​ពី​លោក​អភិបាលខេត្ត ។ ក្នុង​ជំនួប​ជួប​ពិភាក្សា​ជាមួយ​លោក គួ​ច…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជម្លៀស​ទឹកជំនន់​លិច​ក្រុមហ៊ុន​ចិន​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ការ​បង្ហាញ​បំណង​នេះ ត្រូវ​បាន​ស្វាគមន៍​ពី​លោក​អភិបាលខេត្ត ។ ក្នុង​ជំនួប​ជួប​ពិភាក្សា​ជាមួយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​១២ សីហា​នេះ ក្រុមហ៊ុន Yunnan​ចិន​ធ្វើ​ក្នុង​គោលបំណង​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ ។

លោក Lu Guo Bing អគ្គនាយក​ក្រុមហ៊ុន Yunnan ចិន​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​មាន​គោលបំណង​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ​ស្រប​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន ទាមទារ​នូវ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ជា​ច្រើន ពិសេស​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់ ដើម្បី​លើកកម្ពស់​សោ​ភ​ណ័​ភាព បរិស្ថាន​ទីក្រុង​ពាណិជ្ជកម្ម​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ។ លោក​បន្ត​ថា ក្រុមហ៊ុន​លោក​បាន​មក​សិក្សា​ខ្លះ​ៗ​នូវ​ប្រព័ន្ធ​លូ​ទាំង​ពីរ​ប្រភេទ​នេះ​នៅ​ក្រុងព្រះសីហនុ​តាំងពី​ឆ្នាំ​២០១៣ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​លម្អិត និង​ស៊ីជម្រៅ ប្រសិនជា​រដ្ឋបាល​ខេត្ត​អនុញ្ញាតិ​ក្រុមហ៊ុន​លោក​នឹង​សិក្សា​ប្លង់​លម្អិត ដើម្បី​ដាក់​ជូន​រដ្ឋបាល​ខេត្ត​ធ្វើការ​ពិនិត្យ ។

ចំណែក​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ​ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​មាន​ផែនការ​គម្រោង​ប្លង់​គោល​ថា តើ​មាន​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ប៉ុន្មាន​គីឡូម៉ែត្រ លូ​ទឹក​កខ្វក់​ប៉ុន្មាន​គីឡូម៉ែត្រ ទំហំ​លូ​មុខកាត់​ប៉ុន្មាន​ម៉ែត្រ ស្ថានីយ​ចម្រោះ​ប៉ុន្មាន​កន្លែង បំពាក់​ម៉ាស៊ីន​ក្នុង​អាង​ចម្រោះ ហើយ​ការ​សាងសង់​រយៈពេល​ប៉ុន្មាន​ខែ​ឆ្នាំ និង​តម្លៃ ដើម្បី​រដ្ឋបាល​ខេត្ត​យក​ដាក់​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិនិត្យ វាយតម្លៃ​អនុម័ត ។

លោក​អភិបាលខេត្ត​ស្នើរ​ឱ្យ​ក្រុមហ៊ុន​សិក្សា​ឱ្យ​បាន​ចប់​មុន​ថ្ងៃ​ទី​២៧ ខែសីហា​នេះ ដើម្បី​យក​ទៅ​ដាក់​ជូន​ក្រសួង​សេដ្ឋកិច្ច សិក្សា​វាយតម្លៃ​ថា តើ​គម្រោង​នេះ​អាច​ទទួលយក​បាន ឬ​មិន​បាន​តាម​លក្ខណ​ជាក់ស្តែង ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​បរិស្ថាន​ក្រុង​ទេសចរណ៍​នា​ទិសនិរតី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ