ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ប៉េ​កាំ​ង​ដាក់​សម្ពាធ​លើ​អាកាស​ចរណ៍​​​ធំ​មួយ​​នៅ​ហុងកុង

4 ឆ្នាំ មុន

​ទីក្រុង​ប៉េ​កាំ​ង​ ៖ វិធាន​ការណ៍​ថ្មី​មួយ​របស់​និយតករ​អាកាសចរណ៍​របស់​ចិន អាច​នឹង​គម្រាម​គំ​ហែង​ធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ទៅ​កាន់​ទីផ្សារ​ចិនដីគោក ដែល​ជាទី​ផ្សារ​សំខាន់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​លឿន​ដើម្បី​កំណត់​នូវ​ការ​ខូចខាត​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។…

​ទីក្រុង​ប៉េ​កាំ​ង​ ៖ វិធាន​ការណ៍​ថ្មី​មួយ​របស់​និយតករ​អាកាសចរណ៍​របស់​ចិន អាច​នឹង​គម្រាម​គំ​ហែង​ធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ទៅ​កាន់​ទីផ្សារ​ចិនដីគោក ដែល​ជាទី​ផ្សារ​សំខាន់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​លឿន​ដើម្បី​កំណត់​នូវ​ការ​ខូចខាត​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ scmp ។

​មួយ​ភាគ​ប្រាំ​នៃ​ជើងហោះហើរ​ទាំងអស់​របស់ Cathay គឺ​បម្រើ​ការ​ហោះហើរ​ដល់​ចិនដីគោក ដូច្នេះ​បើ​រាប់​បញ្ចូល​ទីផ្សារ​ហុងកុង និង​ប្រទេស​ចិន​រួម​គ្នា គឺ​ទីផ្សារ​មួយ​នេះ​មាន​ចំនួន​ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​សរុប​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​។ ជាមួយ​ប្រទេស​ចិន​ដែល​បាន​កំណត់​ថា​នឹង​វ៉ា​ឲ្យ​ដាច់​សហរដ្ឋអាមេរិក ដើម្បី​ក្លាយជា​ទីផ្សារ​អាកាសចរណ៍​ធំ​បំផុត​របស់​ពិភពលោក ក្រុមហ៊ុន Cathay មានការ​លើកទឹកចិត្ត​តិចតួច​ក្នុង​ការ​កាត់​បន្ថយ​សកម្មភាព​របស់​ខ្លួន​នៅ​ទីនោះ​។

​វិធាន​ការណ៍​ចុង​ក្រោយ​របស់​ប្រទេស​ចិន​ប្រឆាំង​នឹង​ក្រុមហ៊ុន Cathay Pacific អា​ចប​ញ្ជួ​ន​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​សំខាន់​របស់​ទីក្រុង​នេះ ជួប​វិបត្តិ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈពេល ៧២ ឆ្នាំ​របស់​ខ្លួន ព្រោះ​ការ​ពិនិត្យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​កើនឡើង​នូវ​ចំណូល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ គឺ​ពឹងផ្អែក​កាន់តែ​ខ្លាំង​ឡើង​លើ​ទីផ្សារ​ចិនដីគោក​។

ការ​គម្រាម​គំ​ហែង​ដ៏​មាន​សក្តានុពល​មួយ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​លោក Rupert Hogg នាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ តាម​រយៈ​លិខិត​មួយ​របស់​លោក​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន ដែល​បាន​និយាយ​ថា «​ប្រទេស​ចិន​គឺជា​កូនសោរ​សំខាន់​សម្រាប់​អាជីវកម្ម​របស់​យើង​» ខណៈ​ដែល​លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្រួតពិនិត្យ​យ៉ាង​ដិត​ដល់​ចំពោះ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​ចិនដីគោក ដែល​កំពុង​ប្រឈម​ពី​និយតករ​អាកាសចរណ៍​ស៊ី​វិល​របស់​ប្រទេស​ចិ​នោះ ។

​ទីក្រុង​ប៉េ​កាំ​ង​បាន​តម្រង់​ទិស​សំខាន់​ទៅ​លើ​ក្រុមហ៊ុន Cathay Pacific ជា​ពិសេស​គឺ​ជើងហោះហើរ​ចូល​ទៅ​កាន់​ទីផ្សារ​ចិនដីគោក​និង​ការ​ពឹងផ្អែក​លើ​ដែនអាកាស​របស់​ប្រទេស​ចិន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បុគ្គលិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ដែល​បាន​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​នោះ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី យប់​ថ្ងៃ​សុក្រ ដោយ​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន (Civil Aviation Administration of China-CAAC) ។

​ស្ថាប័ន CAAC បាន​រារាំង​ក្រុមហ៊ុន​អាកាសចរណ៍ Cathay ដែល​បាន​ចូលរួម ឬ​គាំទ្រ​ការ​តវ៉ា​ខុសច្បាប់​នៅ​ទឹកដី​ហុងកុង ពី​ការ​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​ទៅ​កាន់​ចិនដីគោក ឬ​ហោះហើរ​តាម​ដែនអាកាស​ចិន​ក្នុង​ចំណោម​វិធាន​ការណ៍​ផ្សេង​ទៀត​។ និយតករ​ចិន​ក៏​បាន​និយាយ​ដែរ​ថា ចាប់ពី​ថ្ងៃអាទិត្យ ទី ១១ ខែសីហា​ម្សិលមិញ​នេះ ការ​ហោះហើរ​ដែល​មិន​មាន​បញ្ជី​ឈ្មោះ​នាវិក​យន្តហោះ​ដែល​ទទួល​បានការ​យល់ព្រម​ដោយ CAAC នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដែនអាកាស​ចិន​ឡើយ​។

​ទីផ្សារ​ចិនដីគោក​បាន​រីក​ចម្រើន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អាជីវកម្ម​របស់ Cathay Pacific ដែល​ក្នុង​នោះ​មួយ​ភាគ​ប្រាំ​នៃ​ជើងហោះហើរ​ទាំងអស់​របស់ Cathay ត្រូវ​បាន​ដឹកនាំ​នៅ​ទីផ្សារ​ប្រទេស​ចិន​ដែល​រួម​មាន​គោលដៅ​ទេសចរណ៍​ចំនួន ២៤ នៅ​ចិនដីគោក​។

​ទោះបីជា​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ការ​អនុវត្ត​នូវ​សកម្មភាព​របស់​ខ្លួន​នៅ​ប្រទេស​ចិន​ក៏​ដោយ ក៏​ចិនដីគោក​និង​ទីក្រុង​ហុងកុង គឺ​ផលិត​បាន​ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​ពោល​គឺ ៥៧ ពាន់​លាន​ដុល្លារ​ហុងកុង ពី​ចំណែក​ភាគហ៊ុន​ចំនួន ១១១ ពាន់​លាន​ដុល្លារ​ហុងកុង​ដែល​បាន​បង្កើត​នៅ​ឆ្នាំ ២០១៨ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​អតិថិជន​ចិនដីគោក​រាប់​លាន​នាក់​ដែល​ធ្វើ​ដំណើរ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​រៀង​រាល់​ឆ្នាំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ