ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​​អស្ចារ្យ​របស់ «​ផ្លែ​សេ​ដា​» ដែល​មនុស្ស​ភាគ​មិនដឹង​សោះ!!!

4 ឆ្នាំ មុន

សេ​ដា ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។​ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​ផ្លែ​ឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិនដឹង​ទេ​ថា​វា​អាច​ផ្ដល់​ផល​ល្អ​ៗ​ចំពោះ​សុខភាព​បាន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​សេ​ដា ឬ​តូ​ម៉ា ៖ ១. ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ…

សេ​ដា ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។​ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​ផ្លែ​ឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិនដឹង​ទេ​ថា​វា​អាច​ផ្ដល់​ផល​ល្អ​ៗ​ចំពោះ​សុខភាព​បាន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​សេ​ដា ឬ​តូ​ម៉ា ៖

១. ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ Beta-Carotene ៖ ក៏​ដូច​ទៅ​នឹង​ផ្លែ​ឈើ​មាន​ពណ៌​ទឹកក្រូច​ផ្សេង​ទៀត​ដែរ ផ្លែ​សេ​ដា ឬ​តូ​ម៉ា គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​។ វា​ក៏​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សក់​ផង​ដែរ ដោយ​ជួយ​បង្កើន​ភាព​ភ្លឺ​រលោង​រស់រ​រើ​ក និង​មាន​ទម្ងន់​។ beta-carotene ក៏​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក រួម​ទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ភ្នែក ជំ​ងឹ​ធ្លាក់​ទឹកចិត្ត សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ឈឺក្បាល​ផង​ដែរ​។

២. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក ៖ ផ្លែ​សេ​ដា ឬ​តូ​ម៉ា ក៏​ជា​ជម្រើស​នៃ​ផ្លែ​ឈើ​ដ៏​ល្អ​សម្រាប់​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម ក៏​ដូច​ជា​អ្នក​ខ្វះ​ជាតិ​ដែក​។ ផ្លែ​សេ​ដា ឬ​តូ​ម៉ា មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ជួយ​រក្សា​សុខភាព​ឈាម និង​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​ដឹកនាំ​អុក​ស៊ី​សែន​គ្រប់គ្រាន់​ពេញ​ក្នុង​រាង​កាយ​។

៣. សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ៖ ផ្លែ​សេ​ដា ឬ​តូ​ម៉ា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​ន​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenolic ដែល​ល្អ​សម្រាប់​រាង​កាយ​។ Polyphenols ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ រួម​បញ្ចូល​ទាំង​ជំងឺ​បេះដូង និង​មហារីក​។

៤. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖ ផ្លែ​សេ​ដា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ផង​ដែរ​។

៥. ពង្រឹង​សុខភាព​ឆ្អឹង ៖ នោះ​ក៏​ព្រោះតែ​សេ​ដា ឬ​តូ​ម៉ា​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​រ៉ែ​ដែល​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​រឹង​មាំ រួម​មាន​កាល់ស្យូម ជាតិ​ដែក និង​ផូស្វ័រ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ