ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​ប្រជុំ​ដែល​មហាសេដ្ឋី និង​អ្នក​ជោគជ័យ​ធ្លាប់​ប្រើ

4 ឆ្នាំ មុន

សហគ្រិន​ដែល​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​តែងតែ​យល់​ច្បាស់​ថា កិច្ចការ​ក្នុង​អាជីវកម្ម​ត្រូវការ​ការ​សហការ​គ្នា​រវាង​បុគ្គលិក​ដែល​ធ្វើការ​ឲ្យ​អ្នក ។ ហើយ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អាជីវកម្ម​របស់​អ្នក​កាន់តែ​លូតលាស់ ។ ដើម្បី​ធានា​ថា​បុគ្គលិក​ទាំងអស់​យល់​ច្បាស់​ពី​ការងារ និង​ផែនការអាជីវកម្ម អ្នកដឹកនាំ​តែងតែ​ធ្វើការ​ប្រជុំ ។…

សហគ្រិន​ដែល​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​តែងតែ​យល់​ច្បាស់​ថា កិច្ចការ​ក្នុង​អាជីវកម្ម​ត្រូវការ​ការ​សហការ​គ្នា​រវាង​បុគ្គលិក​ដែល​ធ្វើការ​ឲ្យ​អ្នក ។ ហើយ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អាជីវកម្ម​របស់​អ្នក​កាន់តែ​លូតលាស់ ។ ដើម្បី​ធានា​ថា​បុគ្គលិក​ទាំងអស់​យល់​ច្បាស់​ពី​ការងារ និង​ផែនការអាជីវកម្ម អ្នកដឹកនាំ​តែងតែ​ធ្វើការ​ប្រជុំ ។ ប៉ុន្តែ​ការ​ប្រជុំ​មិន​តែងតែមាន​ប្រសិទ្ធិ​ភាព​ទេ ហើយ​ពេល​ខ្លះ​វា​ប្រៀប​បានជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​មួយ​ទៅ​វិញ ។

ដូច្នេះ​តើ​មាន​វិធីសាស្ត្រ​អ្វី​ដែល​ជួយ​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ក្នុង​ស្ថាប័ន​ការងារ ឬ​អាជីវកម្ម​របស់​អ្នក​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​ត្រូវការ​ពេលវេលា​តិច​ជាង​មុន ? ខាងក្រោម​នេះ គឺជា​គន្លឹះ​ប្លែក​ៗ​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​មហាសេដ្ឋី និង​អ្នក​ជោគជ័យ​ពេល​ដែល​ពួក​គេ​ចូលរួម​ការ​ប្រជុំ ៖ ១. លោក Larry Page ៖ លោក Larry Page ដែល​ជា​សហ​ស្ថាបនិក និង​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google តែងតែ​និយាយ​ថា អ្នក​មិន​ត្រូវ​រង​ចាំ​ប្រជុំ​ហើយ​សិន ទើប​ធ្វើការ​សម្រេចចិត្ត​ទេ ។ លោក​ធ្លាប់​ផ្ញើ​អ៊ីមែល​ទៅ​កាន់​បុគ្គលិក​ទាំងអស់​ក្នុង​ក្រុមហ៊ុន​លោក​ថា រាល់​ការ​សម្រេចចិត្ត​មិន​គួរ​រង​ចាំ​កិច្ចប្រជុំ​ទេ ។ ប្រសិនបើ​វា​ជា​ការ​សម្រេចចិត្ត​ដែល​សំខាន់ និង​ត្រូវការ​មតិយោបល់​ពី​អគ្គ​ប្រជុំ​នោះ​បុគ្គលិក​គួរតែ​រៀបចំ​កិច្ចប្រជុំ​ភ្លាម​ៗ ។

២. លោក Mark Parker៖ លោក Mark Parker ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Nike ហើយ​លោក​ជា​មនុស្ស​ដែល​ដើរ​ចូល​បន្ទប់​ប្រជុំ​ជាមួយនឹង​សៀវភៅ​គូររូប​មួយ​ដែល​លោក​គូ​ផលិតផល​ថ្មី​ៗ​សម្រាប់​ក្រុមហ៊ុន ។ ក្នុង​ការ​ប្រជុំ​មួយ​កាលពី​ឆ្នាំ ២០០៩ លោក Parker ចំណាយពេល​ប្រជុំ​ទាំងមូល​គូរ​ម៉ូ​ដ​ស្បែកជើង​ថ្មី​លើ​សៀវភៅ​របស់​លោក ។ លោក Parker បាន​បកស្រាយ​ថា ការ​គូររូប​ជួយ​ដល់​ការ​ប្រមូល​គំនិត និង​ស្វែងរក​ចំណុចកណ្តាល​រវាង​ការ​ច្នៃ​ម៉ូ​ដ និង​តម្រូវការ​ក្នុង​អាជីវកម្ម និង​ទីផ្សារ ។

៣. លោក Jeff Bezos៖ លោក Jeff Bezos ដែល​ជា​ស្ថាបនិក នាយក​ប្រតិបត្តិ និង​អគ្គនាយក​ក្រុមហ៊ុន Amazon ចូល​ចិត្ត​ជំរុញ​ឲ្យ​មនុស្ស​ប្រកែក​គ្នា​ក្នុង​បន្ទប់​ប្រជុំ ។ ទម្លាប់​នេះ​ត្រូវ​បាន​ចែង​ក្នុង​គោលការណ៍​ភាព​ជា​អ្នកដឹកនាំ​ប្រចាំ​ក្រុមហ៊ុន​ដែល​មាន​អត្ថន័យ​ដូច​តទៅ ៖ «​អ្នកដឹកនាំ​មាន​កាតព្វកិច្ច​ក្នុង​ការ​ប្រឆាំង និង​ការ​សម្រេចចិត្ត​ដោយ​មានការ​គោរព​រាល់ពេល​ដែល​ពួក​គេ​មិន​យល់​ស្រប បើ​ទោះជា​ធ្វើ​ដូច្នេះ​បង្ក​ភាព​តានតឹង ឬ​នឿយហត់​ពិតមែន​ក្តី​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ