ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បង្កើត​ក្រុមប្រឹក្សា​អ្នក​ច្បាប់ និង​មេធាវី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រៀបចំ និង​បង្កើត​ក្រុមការងារ​មួយ​ដែល​មានឈ្មោះ​ថា «​ក្រុមប្រឹក្សា​អ្នក​ច្បាប់ និង​មេធាវី​សិទ្ធិ​មនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​» ដើម្បី​ទុក​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​លើ​បញ្ហា​សិទ្ធិ​មនុស្ស ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បង្កើត​ក្រុមប្រឹក្សា​អ្នក​ច្បាប់…

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រៀបចំ និង​បង្កើត​ក្រុមការងារ​មួយ​ដែល​មានឈ្មោះ​ថា «​ក្រុមប្រឹក្សា​អ្នក​ច្បាប់ និង​មេធាវី​សិទ្ធិ​មនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​» ដើម្បី​ទុក​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​លើ​បញ្ហា​សិទ្ធិ​មនុស្ស ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បង្កើត​ក្រុមប្រឹក្សា​អ្នក​ច្បាប់ និង​មេធាវី​សិទ្ធិ​មនុស្ស​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែសីហា​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សមាសភាព​ចូលរួម​ពី​សំណាក់​ក្រុម​មេធាវី និង​អ្នក​ច្បាប់​ដែល​ជា​អនុប្រធាន​សមាជិក​សមាជិកា​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​រួម​ទាំង​អ្នក​ច្បាប់ និង​មេធាវី​ស្ម័គ្រចិត្ត​មួយ​ចំនួន ។

ក្រុមការងារ​នេះ​មាន​តួរ​នាទី​រួម​មាន ៖ ផ្តល់​យោបល់​ផ្នែក​ច្បាប់​លើ​ការ​រៀបចំ​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ៗ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ​, ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ ,​ផ្តល់​មេធាវី​ការពារ​ក្តី​នៅ​សវនាការ​ដល់​ជន​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ ,​ធ្វើការ​សម្រុះសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ,​ឃ្លាំមើល​ដំណើរការ​សវនាការ និង​ដំណើរការ​នីតិវិធី​របស់​តុលាការ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ពលរដ្ឋ និង​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​របាយការណ៍​ជូន​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​រួម​មាន ៖ ក្រសួងយុត្តិធម៌ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​មាន​វិធានការ​ច្បាប់ និង​វិន័យ​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ