ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​ឱ្យ​ចាក​ចេញពីផ្ទះ​នាគ​..ពី​អគារ​កម្ពស់​9​ជាន់​​នេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ទៅ​ត្រួតពិនិត្យ​អគារ​មួយមាន​កម្ពស់​៩​ជាន់​ឈ្មោះ «​អគារ​ផ្ទះ​នាគ​» ដែល​ទើប​សាងសង់​រួចរាល់ ប៉ុន្តែ​មាន​ស្នាម​ប្រេះ​នៅ​តាម​បន្ទប់មួយ​ចំនួន ។…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ទៅ​ត្រួតពិនិត្យ​អគារ​មួយមាន​កម្ពស់​៩​ជាន់​ឈ្មោះ «​អគារ​ផ្ទះ​នាគ​» ដែល​ទើប​សាងសង់​រួចរាល់ ប៉ុន្តែ​មាន​ស្នាម​ប្រេះ​នៅ​តាម​បន្ទប់មួយ​ចំនួន ។ អគារ​មួយ​នេះ គឺជា​អតីត​កន្លែង​លក់​ស៊ុប​តោ​ពីរ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

មន្ដ្រី​រដ្ឋបាល​ក្រុងព្រះសីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ​និង​បរិស្ថាន និយាយ​ថា ក្រោយពី​ទទួល​បាន​ដំណឹង​ភ្លាម មន្ត្រី​ជំនាញ​បាន​ទៅ​ត្រួតពិនិត្យ​អគារ​នោះ ដោយ​មន្ត្រី​ជំនាញ​របស់​ក្រសួងរៀបចំ​ដែនដី​បាន​ដាក់​ម៉ាស៊ីន​វាស់​អំពី​កម្រិត​ស្ដង់ដារ​របស់​អគារ​នេះ ដែល​លទ្ធផល​រាល់​៣​ម៉ោងមាន​ចម្លើយ​ម្ដង ។

មន្ត្រី​ដដែល​បន្ត​ថា យើង​កំពុង​ធ្វើ​កិច្ចការ​នេះ យ៉ាង​យកចិត្តទុកដាក់ និង​ក៏​មិន​ទាន់​ហ៊ាន​និយាយ​អ្វី​ដែរ ហើយ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​កំណត់​នៅឡើយ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​សិក្សា និង​ត្រួតពិនិត្យ​អាគារ​នេះ ដោយ​ផ្អែក​លើ​ម៉ាស៊ីន​ទំនើប​នៃ​ការ​ស្ទង់​លទ្ធផល​នៃ​ស្ដង់ដារ​អគារ ។ ចម្លើយ​បែប​ណា នឹង​ធ្វើ​សេចក្ដីរាយការណ៍​បន្ដ ។

ទោះបីជា​បែប​ណា កាលពី​ថ្ងៃ​ទី​៩ ខែសីហា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​អគារ​ផ្ទះ​នាគ​នោះ និង​តម្រូវ​ឱ្យ​មានការ​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​អគារ​នោះ ព្រមទាំង​តម្រូវ​ឱ្យ​មានការ​រុះរើ​សំណង់​នេះ​ចេញ ព្រោះ​សំណង់​មិន​មាន​សុវត្ថិភាព ។ ខាងក្រោម​នេះ ជាសេចក្តី​ប្រកាស​ព័ត៌មាន​ដែល​កោះសន្តិភាព​ថតចម្លង​ចុះ​ផ្សាយ​ដូច​ខាងក្រោម ៖ ​

អត្ថបទសរសេរ ដោយ