ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក សម រ​ង្ស៊ី​នឹង​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​ឬទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា​នេះ បាន​យក​ដីកា​របស់​តុលាការ​សាលា ដំបូង​ទៅ​បិទ​នៅ​របង​ផ្ទះ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អតីត​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ទៅ​បំភ្លឺ​ជា​លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា​នេះ បាន​យក​ដីកា​របស់​តុលាការ​សាលា ដំបូង​ទៅ​បិទ​នៅ​របង​ផ្ទះ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អតីត​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ទៅ​បំភ្លឺ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៨ ខែសីហា តាម​បណ្តឹង របស់​ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក សេង គឹ​ម​ឡាក់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​លោក សម រ​ង្ស៊ី ជា​លើក​ទី​២ ដើម្បី​សាកសួរ​តាម​បណ្តឹង​ក្រុម​មេធាវី​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នា​ថ្ងៃ​ទី​២៨ ខែសីហា​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ដីកាកោះ​ជា​លើក​ទី​២ របស់​លោក ចុះ​ថ្ងៃ​ទី​០៥ សីហា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​លោក​មេធាវី ពេជ្រ សូ​រិ​យា និង​លោក​មេធាវី ចៅ ប៊ុ​ន​ហួ​ន ហើយ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​មុខ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា​នេះ ។

កាលពី​ថ្ងៃ​ទី​១០ កក្កដា សមត្ថកិច្ច​នគរបាល​ក៏​បាន​យក​ដីកា​ទៅ​បិទ​នៅ​មុខ​អតីត​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដើម្បី​កោះហៅ​លោក​សម រ​ង្ស៊ី ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣១ កក្កដា​ម្តង​រួច​ទៅ​ហើយ តាម​បណ្ដឹង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សូម​រំលឹក​ថា សម្តេច ស ខេ​ង បាន​ប្តឹង​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ ប្រទេស​ឲ្យ​ចូល​តុលាការ​ក្រោយ​ចោទប្រកាន់​ថា សម្តេច​មាន​បំណង​គាំទ្រ​លោក ឌី វិជ្ជា កូន ប្រសា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​សងសឹក​សម្តេច​តេ​ជោ​ពាក់ព័ន្ធ​កា រ​ស្លាប់​របស់​លោក ហុ​ក ឡុ​ង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ត្រូវជា​ឪពុក​បង្កើត ។

សូម​បញ្ជាក់​ថា ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេ​ង កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត​សម រ​ង្ស៉ី មេក្រុម​ប្រឆាំង​នៅ​ក្រៅប្រទេស​អំពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ។ ក្នុង​ពាក្យបណ្តឹង​នេះ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ទាមទារ​ឱ្យ​តុលាការ​ចាត់ការ​លោក​សម រ​ង្ស៉ី ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល​ប្រហាក់ប្រហែល​នឹង​១​លាន​ដុល្លារ​អា​មេ​រិ​ក ចំពោះ​ការ​ញុះញង់​របស់​លោក សម រ​ង្ស៉ី ។ តើ​លោក សម រុង្សី​នឹង​ហាន​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​ដែរ​ឬទេ ? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ