ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ទីងទាំង​កណ្តាល​យប់​ចេញ​មក​សុទ្ធតែ​ស្ករ​.​ស

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​ផ្លូវគោកបាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ដឹក​ស្ករ​.​ស​មួយ​គ្រឿង​បាន​ក្រឡាប់ចាក់​ស្ករ​.​ស​ចោល​ក្នុង​ស្នាមភ្លោះ​ផ្លូវ រីឯ​អ្នកបើកបរ​ក្រោយ​ពី​ជួប​ឧប្បត្តិហេតុ​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ហេតុ​ការនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩…

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​ផ្លូវគោកបាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ដឹក​ស្ករ​.​ស​មួយ​គ្រឿង​បាន​ក្រឡាប់ចាក់​ស្ករ​.​ស​ចោល​ក្នុង​ស្នាមភ្លោះ​ផ្លូវ រីឯ​អ្នកបើកបរ​ក្រោយ​ពី​ជួប​ឧប្បត្តិហេតុ​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ហេតុ​ការនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ត្រង់​ចំណុច​មុខ​វត្ត​ព្រែក​ត្នោត​ស្ថិត ក្នុងភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៦​និង​១៧៧ ។

ប្រភព​បាន​បន្ត​ថា រថយន្ត​ដែល​ជួប​ហេតុ​ការ​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ ពណ៌​ខៀវ​ពាក់ ផ្លា​ក​លេខ ភ្នំពេញ 3C-3955 ធ្វើ​ចរាចរ​ពី​ទីរួមខេត្ត​កំពត​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ លុះដល់​ចំណុច​ខាងលើ​មិនដឹង​ជា​មូលហេតុ​អ្វី​ក៏​ស្រាប់តែ​ក្រឡាប់​ខ្លួនឯង​តែ​ម្តង ។

តាម​ការ​សន្និដ្ឋាន​ពី​ប្រជាពលរដ្ឋ​ថា អាច​បណ្តាល​មក​ពី​ផ្លូវ​ពិបាក​ផង និង​បើកបរ​ទំនងជា​ងងុយ ដេក​ផង​ពីព្រោះ​ម៉ោងជាង​១១​យប់​ទៅ​ហើយ ។ ក្នុង​ហេតុ​ការ​នេះ​ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ គ្រាន់តែ​ខូចខាត​ស្ករ​.​ស និង​រថយន្ត​តែ​ប៉ុណ្ណោះ រីឯ​អ្នកបើកបរ​ក្រោយ​ពី​កើតហេតុ​បាន​ចុះ រត់គេច​ខ្លួន​បាត់​ស្រមោល​ចោល​រថយន្ត​តែ​ម្តង​សមត្ថកិច្ច​កំពុង​ជូនដំណឹង​ទៅ​រក​ប្រធាន​ក្រុមហ៊ុន​ឲ្យ​មក​ស្ទូច​រថយន្ត​របស់​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ