ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្រែ​បុក​គ្រឿង​ផង កាំបិត​ភ្ជង់​.​ក​ផង​…​សួរ​ថា​ស្រី​ណា​ទ្រាំ​បាន?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្រោយ​ពេល​ប្ដី​ប្រើ​ហិង្សា​វាយ​រហូត​ដល់​រង​របួស​គ្រេច​ស្មា​ដោយ​នាង​បាន​ចោទប្រកាន់​ថា ប្ដី​របស់​នាង​ចេញពីផ្ទះ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​មិត្តភក្តិ ហើយ​មិន​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​ឡើយ ស្រាប់តែ​បាត់​ពេញ​១​យប់​ដោយ​មិនដឹង​ថា ទៅ​មាន​ស្រី​ញី​នៅ​ខាងក្រៅ​ឬ​បែប​ណា​ទេ ។ លុះ​ព្រឹក​ឡើង​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ​នាង​ក៏​បាន​សួរនាំ​រឿង​ដើរ​ដាច់​យប់​នេះ​ព្រមទាំង​ស្ដីបន្ទោស​បន្តិចបន្តួច​សោះ ស្រាប់តែ​លោក​ប្ដី​យក​អង្រែ​បុក​គ្រឿង​វាយ​ព្រមទាំង​ទាត់​ធាក់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្រោយ​ពេល​ប្ដី​ប្រើ​ហិង្សា​វាយ​រហូត​ដល់​រង​របួស​គ្រេច​ស្មា​ដោយ​នាង​បាន​ចោទប្រកាន់​ថា ប្ដី​របស់​នាង​ចេញពីផ្ទះ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​មិត្តភក្តិ ហើយ​មិន​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​ឡើយ ស្រាប់តែ​បាត់​ពេញ​១​យប់​ដោយ​មិនដឹង​ថា ទៅ​មាន​ស្រី​ញី​នៅ​ខាងក្រៅ​ឬ​បែប​ណា​ទេ ។

លុះ​ព្រឹក​ឡើង​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ​នាង​ក៏​បាន​សួរនាំ​រឿង​ដើរ​ដាច់​យប់​នេះ​ព្រមទាំង​ស្ដីបន្ទោស​បន្តិចបន្តួច​សោះ ស្រាប់តែ​លោក​ប្ដី​យក​អង្រែ​បុក​គ្រឿង​វាយ​ព្រមទាំង​ទាត់​ធាក់ និង​យក​កាំបិត​ភ្ជង់​.​ក​គម្រាម​កាប់សម្លាប់​បណ្ដាល​ឲ្យ​នាងរង​របួស​គ្រេច​ស្មា​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ នៅ​បន្ទប់​ផ្ទះ​ជួល​នៅ​ក្នុងភូមិ​អង្គ សង្កាត់ ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បន្ទាប់​មក​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ​ហើយ​ក្រោយមក​នាង​ក៏​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ក៏​បាន​ទៅ​ជួយ​ពិនិត្យ​មើល​អាការ​របួស​ដល់​ប៉ុស្តិ៍​ចោម​ចៅ​៣​ផង​ដែរ ។

នារី​រង​គ្រោះ​រូប​នេះ​ឈ្មោះ យ​.​ច​.​ន អាយុ​៣២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ ម៉េ​ង ពន្លក អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត និង​មានស្រុក​កំណើត​ស្រុក​ស្ទឹង​ត្រង់ កំពង់ចាម ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នាង និង​បុរស​ជា​ប្តី​បាន​ស្រឡាញ់​គ្នា និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​នេះ​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក​ហើយ ដោយ​មិន​បាន​រៀប​ការ​ឡើយ ប៉ុន្តែ​មានការ​ទទួលស្គាល់​ពី​ឪពុក​ម្ដាយ និង​សាច់ញាតិ​ទាំង​សងខាង​ព្រមទាំង​បង្កើត​បានកូន​ប្រុស​ម្នាក់ ដែល​មាន​អាយុ​ទើបតែ​៨​ខែ​ប៉ុណ្ណោះ ។ ក្នុងអំឡុងពេល​រស់នៅ​ជាមួយ​គ្នា​កន្លង​ទៅ នាង និង​ប្ដី​ស្រឡាញ់​គ្នា​ណាស់​ហើយ​នាង​តែងតែ​គិត​ថា បើ​បែប​នេះ​តទៅ​នឹង​មាន​សុភមង្គល និង​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​លោក​ប្ដី​ជា​រៀង​រហូត​មិន​ខាន​ឡើយ ។

នារី​រង​គ្រោះ​បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ​បញ្ហា​បាន​កើតឡើង​ចៀស​មិន​ផុត ដោយនៅ​វេលា​យប់​ថ្ងៃ​ទី​១១ សីហា ប្តី​របស់​នាង​បាន​ចាក​ចេញពី​បន្ទប់​ផ្ទះ​ជួល​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្តិ ហើយ​នាង​ក៏​មិន​បាន​ឃាត់ឃាំង​អ្វី​ដែរ​ទៅ​ក៏​ទៅ​ចុះ ប៉ុន្តែ​សូម​ឲ្យ​លោក​ប្ដី​វិល​ត្រឡប់​មក​ផ្ទះ​វិញ ។ តែ​មិន​ដូច្នោះ​ទេ​ក្រោយ​ចាកចេញ​ទៅ​ស្រាប់តែ​បាត់​ពេញ​មួយ​យប់​តែ​ម្តង ដោយ​មិនដឹង​ថា ប្ដី​សុខទុក្ខ​បែប​ណា​សោះ ជា​ហេតុ​បង្ក​ឲ្យ​នាង​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​សុវត្ថិភាព​ប្ដី​និង​ទន្ទឹង​រង​ចាំ​មើលផ្លូវ​ប្ដី​យ៉ាង​អន្ទះសារ​ព្រមទាំង​បន់ព្រះ​សំពះ​ទេវតា​សុំ​ឲ្យ​ប្ដី​បាន​សុខ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១២ សីហា ទើប​លោក​ប្តី​វិល​ត្រឡប់​ចូល​ដល់​បន្ទប់​ជួល​វិញ ហើយ​នាង​ត្រេកអរ​ពេល​ដែល​ប្ដី​មាន​សុវត្ថិភាព​តែ​ក៏​ខឹង​រឿង​ប្ដី​ដើរ​ដាច់​យប់​ផង​ដែរ ទើប​នាង​សួរនាំ​ពី​មូលហេតុ​នៃ​ការ​ដើ​ដាច់​យប់​នេះ​ព្រមទាំង​ស្តីបន្ទោស​បន្តិចបន្តួច​ផង​ដែរ ។

ខណៈនោះ​ធ្វើ​ឲ្យ​ប្ដី​ខឹង​ច្រឡោត ហើយ​ក៏​មានការ​ទាស់ទែង​គ្នា​កើតឡើង​ក៏​ស្រាប់តែ​ប្ដី​យក​អង្រែ​បុក​គ្រឿង​មក​វាយ ព្រមទាំង​ទាត់​ធាក់ រូប​នាង​ឥត​មេត្តា និង​យក​កាំបិត​ភ្ជង់​.​ក បណ្តាល​ឲ្យ​មុត​រង​របួសធ្ងន់​គ្រេច​ស្មា​ឆ្វេង ទើប​នាង​ទ្រាំ​លែង​បាន​ក៏​ធ្វើ​ដំណើរ​ទៅ​ប្តឹង​នគរបាល​ឲ្យ​ជួយ​រក​យុត្តិធម៌​តែ​ម្ដង ។ ចំណែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ក៏​បាន​ទទួល​ពាក្យបណ្ដឹង និង​កំពុង​ស្វែងរក​បុរស​ជា​ប្ដី​ដើម្បី​ឃាត់ខ្លួន​នាំ​មក​សាកសួរ​ចាត់ការ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ