គិតចាប់តាំងពីសប្តាហ៍មុនរហូតមកដល់ថ្ងៃទី១២ ខែសីហានេះ ហាងឆេងអត្រាប្តូរប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរហាក់មានការប្រែប្រួលស្ទើរតែរាល់ថ្ងៃនេះបើយោងតាមធនាគារជាតិ ។
ដោយសារឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចចិន-អាមេរិក បានធ្វើឱ្យហាងឆេងប្តូរប្រាក់មានការប្រែប្រួល ហើយនៅកម្ពុជាក៏ហាក់ដូចជាប៉ះពាល់តិចតួចផងដែរ ដែល ១ យន់ចិនថ្ងៃនេះបានធ្លាក់មកត្រឹម ៥៧៨ រៀលសម្រាប់ទិញចូល និងលក់ចេញតែ ៥៨៤ រៀលប៉ុណ្ណោះ គឺទាបបំផុត បើប្រៀបធៀបសប្តាហ៍មុនហាងឆេងប្រាក់យន់ចិន គឺខ្ពស់ជាងនេះ ។
ធនាគារជាតិឱ្យដឹងថា អត្រាប្តូរប្រាក់នៃបណ្តាប្រទេសផ្សេងៗជាមួយប្រាក់ រៀលថ្ងៃនេះគឺ ៖ ១០០ យ៉េនជប៉ុន ទិញចូល ៣៨៧២ រៀល លក់ចេញ ៣៩១០ រៀល, ១០០ វុនកូរ៉េ ទិញចូល ៣៣៦ រៀល លក់ចេញ ៣៣៩ រៀល ។ ចំពោះដុល្លារសិង្ហបុរី ១ ដុល្លារទិញចូល ២៩៤២ រៀល លក់ចេញ ២៩៧២ រៀល និង ១ បាតថៃ ទិញចូល ១៣៣ លក់ចេញ ១៣៤ រៀល ។
ប្រភព លី ហួរ គឺ ១ ដុល្លារអាមេរិក ទិញចូល ៤០៨០ រៀល លក់ចេញ ៤០៩០ រៀល មាសគីឡូ ១ តម្លឹងទិញចូល ១៧៨៥ ដុល្លារអាមេរិក លក់ចេញ ១៨០០ ដុល្លារអាមេរិក ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ