ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាដៃព្រានព្រៃ…ងាប់ទន្សោង​ស្នែង​ធំ​កោង​វែង ទម្ងន់ប្រមាណ500​គីឡូក្រាម

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សត្វ​ទន្សោង​ដ៏​កម្រ​មួយ​ក្បាល ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ងាប់​ដោយសារ​ជាប់អន្ទាក់​កណ្តាល​ព្រៃ ដែល​ពួក​ព្រានព្រៃ លួច​ដាក់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន ។ សត្វ​ទន្សោង​ដែល​ងាប់​នេះ ​មាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម​មាន​ស្នែង​ធំ​កោង​វែង ។…

ខេត្តឧត្តរមានជ័យ ៖ សត្វ​ទន្សោង​ដ៏​កម្រ​មួយ​ក្បាល ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ងាប់​ដោយសារ​ជាប់អន្ទាក់​កណ្តាល​ព្រៃ ដែល​ពួក​ព្រានព្រៃ លួច​ដាក់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន ។ សត្វ​ទន្សោង​ដែល​ងាប់​នេះ ​មាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម​មាន​ស្នែង​ធំ​កោង​វែង ។ ពិតជា​គួរ​ឱ្យ​សោកស្តាយ​បំផុត ដែល​សត្វ​កម្រ​មួយ​ក្បាល​នេះ បាន​ជាប់អន្ទាក់​រហូត​ដល់​ងាប់​ក្នុង​ព្រៃ​ ដែល​ភ្លាម​ៗ​គ្មាន​អ្នក​ណា​ដឹង​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ក្នុងភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ។

ទាក់ទិន​នឹង​ការ​ប្រទះ​ឃើញ​សាកសព​សត្វ​ទន្សោង​នេះ ព្រះ​ឧត្ត​រមណី ប៊ុ​ន សា​លួត ប្រធាន​ការពារ​ព្រៃ​សហ​គមន៍​សង្ឃ​រុក្ខ​វ័ន​រួម​ទាំង​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អភិរក្ស​ដែល​ប្រចាំការ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សហ​គមន៍​នេះ​បានឱ្យ​ដឹង​ថា ព្រៃ​សហគមន៍​នេះ​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិ​កតា និង​មាន​សត្វ​គ្រប់​ប្រភេទ​កំពុង​តែ​ជ្រក​កោន​រស់នៅ ។ ជា​ការ​កត់សម្គាល់ ក្នុង​ចំណោម​សត្វព្រៃ​ដ៏​ច្រើន​ប្រភេទ​ក៏​មាន​សត្វ​ទន្សោង​ដែល​ជា​សត្វ​ស្ទើរ​តែ​ដាច់​ពូជ​ទៅ​ហើយ​នោះ​ក៏​មានជីវិត​រស់នៅ​ជ្រកកោន​ក្នុង​ព្រៃ​នេះ​ផង​ដែរ ។

ការ​ប្រទះ​ឃើញ​សត្វ​ដ៏​កម្រ និង​ស្ទើរតែ​ផុត​ពូជ​ក្នុង​ប្រទេស​កម្ពុជា ជាប់អន្ទាក់​ព្រាន​ចង្រៃ​ងាប់​ក្នុង​ព្រៃ​នេះ ដោយសារ​មន្ត្រី​អភិរក្ស​ប្រចាំការ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៩ បាន​ចុះ​ល្បាត​ក្នុង​ព្រៃ ក៏​ប្រទះ​ឃើញ​សត្វ​ទន្សោង​ដ៏​ធំ​មួយ​ក្បាល​នេះ​ដេក​ងាប់ និង​ឃើញ​មាន​ជាប់អន្ទាក់​នៅ​គល់​ស្នែង​ទាំង​២ ដែល​គេ​លួច​ដាក់​ចាប់​សត្វ ។

តាម​ការ​សន្និដ្ឋាន​ពី​ក្រុម​អភិរក្ស សត្វ​ទន្សោង​មួយ​ក្បាល​នេះ​អាច​ជាប់អន្ទាក់​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើប​ងាប់​ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន ។ព្រះ​ឧត្ត​រមណី ប៊ុ​ន សា​លួត ប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន និង​មន្ត្រី​បិ​ស្ថាន បាន​ចាត់​ឱ្យ​កម្លាំង​ល្បាត​ព្រៃ ធ្វើការ​រៀបចំ​នាំ​យក​ខ្មោចសត្វ​ដ៏​កម្រ​នេះ ចេញពី​ព្រៃ​ដែល​ជាប់អន្ទាក់ យក​ទៅ​ស្នាក់​ការ​កណ្តាល​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ដើម្បី​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង​សម្តែង​ពី​ការ​សោកស្ដាយ​ជា​ខ្លាំង ចំពោះ​ការ​បាត់បង់​សត្វ​កម្រ​ដែល​ស្ទើរតែ​ផុត​ពូជ នៅ​លើ​ទឹកដី​កម្ពុជា​ទៅ​ហើយ​នោះ​មិន​គួរ​ណា​ត្រូវ​អន្ទាក់​ព្រានព្រៃ​បែប​នេះ​ឡើយ ។

គួរ​រំឭក​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​សត្វ​ទន្សោង​ងាប់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ។ កន្លង​មក​ត្រូវ​បាន​ក្រុម​ព្រាន​តែងតែ​ព្យាយាម​លប​លួច​បរបាញ់ ដាក់​អន្ទាក់​សត្វ​ដែល​កន្លង​មកនេះ ខណៈ​សត្វ​ទន្សោង​ដ៏​កម្រ​បាន​ងាប់​អស់​ជា​ច្រើន​ក្បាល​មក​ហើយ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ