ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ល្អ​មិន​ចេះ​រេចរឹល​ទៅ​តាម​ជីវិត​ទេ

4 ឆ្នាំ មុន

មនុស្សលោក​ទាំងអស់​ដែល​កើតមក​ហើយ​រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត សម្បុរ​ស្រស់ថ្លា តែ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​លោក​នេះ​បាន​ឡើយ ។ ប៉ុន្តែ​អំពើ​ល្អ​វិញ​កាលបើ​មនុស្ស​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រកស្រុត​អាប់អន់​សោះឡើយ​។ ពេលវេលា​កាន់តែ​យូរ​វែង​ឆ្ងាយ…

មនុស្សលោក​ទាំងអស់​ដែល​កើតមក​ហើយ​រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត សម្បុរ​ស្រស់ថ្លា តែ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​លោក​នេះ​បាន​ឡើយ ។

ប៉ុន្តែ​អំពើ​ល្អ​វិញ​កាលបើ​មនុស្ស​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រកស្រុត​អាប់អន់​សោះឡើយ​។

ពេលវេលា​កាន់តែ​យូរ​វែង​ឆ្ងាយ ការ​កសាង​គុណធម៌​កាន់តែ​បាន​ច្រើន សេចក្តីចម្រើន​ក្នុង​ផ្លូវ​សុខ​ក៏​កើន​ឡើងជា​ភិយ្យោភាព គឺ​ចម្រើន​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ ។

ហេតុ​នោះ​ទើប​ព្រះពុទ្ធ​សាសនា​បាន​ទូន្មាន​ជា​រឿយ​ៗ​ឲ្យ​យើង​ពិចារណា​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល កុំ​ប្រមាទ និង​ព្យាយាម​ធ្វើ​តែ​សេចក្តី​ល្អ កសាង​គុណធម៌​ដើម្បី​សេចក្តីចម្រើន​តរៀង​ទៅ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ