ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបញ្ឈប់ទៅ​​ ប្តី​​កើតរោគ​ប្រចណ្ឌ​ខ្លាំង​​…​​​អាសូរជីវិត​ប្រពន្ធផង

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ យោង​តាម​ចម្លើយ​បុរស​ជា​ប្តី​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ឈាន​ដល់​កើតជា​អំពើ​ឃោរឃៅ​នេះ បណ្តាល​មក​ពី​ការ​ប្រចណ្ឌ ។ លោក​អធិការ​បាន​បន្ត​ថា ប្រចណ្ឌ​នេះ​បាន​កើតឡើង​ប្រហែល​ជាមួយ​ឆ្នាំ​ហើយ ប៉ុន្តែ​មាន​តែ​ការ​ឈ្លោះប្រកែក​គ្នា​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ…

ខេត្តតាកែវ ៖ ​ យោង​តាម​ចម្លើយ​បុរស​ជា​ប្តី​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ឈាន​ដល់​កើតជា​អំពើ​ឃោរឃៅ​នេះ បណ្តាល​មក​ពី​ការ​ប្រចណ្ឌ ។ លោក​អធិការ​បាន​បន្ត​ថា ប្រចណ្ឌ​នេះ​បាន​កើតឡើង​ប្រហែល​ជាមួយ​ឆ្នាំ​ហើយ ប៉ុន្តែ​មាន​តែ​ការ​ឈ្លោះប្រកែក​គ្នា​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ តែ​លើក​នេះ​បាន​ក្លាយជា​អំពើ​ឃោរ​ឃៅ ហើយ​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ ​គឺ​បន្ទាប់​ពី​ឳ​ពុក​ក្លាយជា​ឃាតករ​សម្លាប់​ម្តាយ​ហើយ​បាន​បន្សល់​ទុក​កូន​ចំនួន​៣​នាក់ រស់​ដោយ​គ្មាន​មេបា​ថែរក្សា ព្រោះ​ឪពុក​ក៏​ត្រូវ​ជាប់ពន្ធ​ធនាគារ​សង្ស័យ​មួយ​ជីវិត​ដែរ ។ ដូច្នេះ សូមបញ្ឈប់​រាល់គំនិត​ដែលអវិជ្ជមាននេះទៅ ព្រោះ​គ្មានបានអ្វីមកវិញ ក្រៅពីវិប្បដិសារីតែប៉ុណ្ណោះ ។

​សូមរំលឹកថា មាន​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​បំផុត ​បាន​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តីចិត្ត​តិរច្ឆាន​ម្នាក់ បាន​យក​ពូថៅ​វាយ​ក្បាល​ប្រពន្ធ និង​យក​កាំបិត​អារ​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត ខណៈ​ពេល​ដែល​ប្រពន្ធ​កំពុង​តែ​អង្គុយ​ចៀន​នំ​នៅផ្ទះ​បាយ ដោយ​ពុំ​បានដឹង​ខ្លួន ។ ហេតុ​ការ​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ សីហា ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ពោធិ៍ ឃុ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ។ ជន ល្មើស​ជា​ប្តី​ឈ្មោះ បាល់ ភឿន អាយុ​៤៨​ឆ្នាំ រីឯ​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ មុត ឃាង អាយុ​៥២​ឆ្នាំ ។ បច្ចុប្បន្ន​ កម្លាំង​​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី បាន​ចាប់ខ្លួន​បុរស​ជា​ប្តី​បាន​ភ្លាម​ៗ ហើយ​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

កត់សម្គាល់ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បាន​កើត​ឡើងជា​ញឹកញាប់ បើ​តាម​ការ​កត់សម្គាល់​នោះ ​គឺ​តែង តែ​បណ្តាល​ឲ្យ​មាន​អ្នក​របួស និង​ស្លាប់ ដែល​ភាគច្រើន ​គឺ​បង្ក​ឡើង​ដោយសារ​ប្តី​ប្រចណ្ឌ​ប្រពន្ធ ហើយ​មិន​បាន​គិត​វែង​ឆ្ងាយ គឺ​បាន​បណ្តោយ​ខ្លួន​ទៅ​តាម​អារម្មណ៍ ដែល​កំពុង​តែ​ខឹង និង​ពុះកញ្ជ្រោល ហ៊ាន​លើកដៃ​សម្លាប់​មនុស្ស ដែល​ធ្លាប់តែ​រស់នៅ​ជាមួយ​គ្នា ជួយ​យកអាសា​គ្នា​ឃើញ​មុខ​គ្នា​រាល់ថ្ងៃ​ទៅ​វិញ ។

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ថ្មី​ៗ​នេះ មាន​ករណី​ប្តី​លើកដៃ​បាញ់ប្រហារ​លើ​ប្រពន្ធ​៧​គ្រាប់ ដោយសារ​តែ​ការ​ប្រចណ្ឌ​ចោទ​ថា​ មាន​សហាយ​ទាំង​អគតិ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ ញាត់​គុក​ដោយសារ​តែ​ខ្លួន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ដ៏​ព្រៃផ្សៃ​នេះ ។ ចំណែក​នៅ​ខេត្តក្រចេះ​ក៏​ដូច​គ្នា ប្តី​កាប់​ប្រពន្ធ​ស្លាប់​រត់គេច​បាន​តែ​១​ថ្ងៃ ក៏​ត្រូវ​ចាប់ខ្លួន​បាន​ដែរ​សុទ្ធតែ​កើតរោគ​ប្រចណ្ឌ ។ ការ​ប្រព្រឹត្ត​ធ្វើ​បែប​នេះ ពិតជា​ត្រូវ​ដេក​គុក​១​ជីវិត​។ នេះ​ក៏​ព្រោះតែ​ការ​ប្រចណ្ឌ​ទាំង​ងងឹតងងល់ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ