ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិវត្ត​នៃ​ការ​ផ្សព្វផ្សាយ ៖ ចាយ​តិច ជោគ​ជ័យ​ច្រើន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​បង្កើត​វេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​ក​ផេ​កបាន ការ​ឃោសនា​ត្រូវ​បាន​គេ​យល់​ថា កាន់តែ​ងាយស្រួល​។ ប៉ុន្តែ​អ្នកជំនាញ​និយាយ​ថា ការ​បង្កើត​វេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​ក​គឺ​មិន​ពិតជា​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​ទូទៅ​ទេ​នៅ​ក្នុង​សម័យកាល​ឌី​ជី​ថ​ល កាលបើ​គេ​មិន​មាន​ជំនាញ​ផលិត​ខ្លឹមសារ​ដែល​មាន​ភាព​ទាក់ទាញ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​មនុស្ស​ចូល​អាន…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​បង្កើត​វេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​ក​ផេ​កបាន ការ​ឃោសនា​ត្រូវ​បាន​គេ​យល់​ថា កាន់តែ​ងាយស្រួល​។ ប៉ុន្តែ​អ្នកជំនាញ​និយាយ​ថា ការ​បង្កើត​វេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​ក​គឺ​មិន​ពិតជា​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​ទូទៅ​ទេ​នៅ​ក្នុង​សម័យកាល​ឌី​ជី​ថ​ល កាលបើ​គេ​មិន​មាន​ជំនាញ​ផលិត​ខ្លឹមសារ​ដែល​មាន​ភាព​ទាក់ទាញ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​មនុស្ស​ចូល​អាន ឬ​ទស្សនា​នោះ​។

លោក ងួ​ន សេ​រ័​ត្ន សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៅ ដេ​ប៉ា​តឺ​ម៉​ង់​ត៍ សារព័ត៌មាន និង​សារ​គមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូ​មិន​ភ្នំពេញ​បាន​និយាយ​ថា វេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​ក គឺ​គ្រាន់តែ​ច្រក​សម្រាប់​បញ្ចេញ​ព័ត៌មាន​ប៉ុណ្ណោះ​។ ដូច្នេះ​ដើម្បី​ជោគជ័យ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ គេ​ត្រូវ​ចេះ​បង្កើត​ខ្លឹមសារ​ព័ត៌មាន ( content) ឱ្យ​បាន​ល្អ មាន​ភាព​ទាក់ទាញ មាន​ប្រយោជន៍ និង​ចំ​គោលដៅ​។ លោក​និយាយ​ថា នៅ​ពេល​ដែល​ខ្លឹមសារ​ល្អ​នៅ​ក្នុង​វេ​ប​សាយ​និង​ហ្វេ​ស​ប៊ុ​ក ពេល​នោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​អ្នក​មើល និង​អ្នក​អាន​ច្រើន​។ ដូច្នេះ​អ្នក​អាច​ជោគជ័យ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​បាន​។

លោក​បាន​ពន្យល់​ថា បច្ចេកវិទ្យា​បាន​បើកឱកាស​កាន់តែ​ច្រើន​ដល់​មនុស្ស​គ្រប់​រូប​ក្នុង​ការ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ផលិតផល និង​សេវាកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ការ​ប្រកប​របរ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ ឧបសគ្គ គឺ​នៅ​តែ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ នោះ​គឺ​ការ​រក​វិធី​បង្កើត​ខ្លឹមសារ​ឲ្យ​បាន​ល្អ​។ ហេតុ​ដូច្នេះ ហើយ​បានជា​គេ​និយាយ​ថា «​ខ្លឹមសារ​គឺជា​ស្តេច​» ។

ដូច្នេះ​ដើម្បី​ជោគជ័យ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ គឺ​ទី​មួយ​-​ប្រើ​ច្រក​បញ្ចេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​ដែល​អាច​ជា​កាសែត ទូរទស្សន៍ វេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​ក​ជាដើម​។ បន្ទាប់​មក​គឺ​ការ​ផលិត​ខ្លឹមសារ​ដែល​មាន​ភាព​ទាក់ទាញ និង​មាន​ប្រយោជន៍ ដល់​អ្នក​អាន​និង​អ្នក​ទស្សនា​។ ដោយសារ​តែ​ហេតុនេះ​ហើយ គេ​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ជា​វី​ដេ​អូ និង​អត្ថបទ ( PR stories and videos) កាន់តែ​ពេញ​និយម​សម្រាប់​ការ​ផ្សព្វផ្សាយ​នា​សម័យកាល​នេះ​។

សារព័ត៌មាន «​កោះសន្តិភាព​» បាន​បង្កើត​សេវាកម្ម​នៃ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​ផលិត​អត្ថបទ PR និង​វី​ដេ​អូ បម្រើ​ដល់​អតិថិជន​របស់​ខ្លួន​ដែល​មាន​ចំណូលចិត្ត​ធ្វើការ​ផ្សព្វផ្សាយ​តាម​រយៈ​អត្ថបទ និង​វី​ដេ​អូ​ដែល​មាន​ភាព​ទាក់ទាញ​នេះ​តាម​បណ្តាញ​ទាំងអស់​របស់​ខ្លួន​។ សេវាកម្ម​ផ្សព្វផ្សាយ​តាម​អត្ថបទ និង​វី​ដេ​អូ​នោះ​រួម​មាន ការ​ផលិត​អត្ថបទ​សម្រាប់​ផ្សាយ​តាម​កាសែត តាម​វេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​ក និង​ការ​ផលិត​វី​ដេ​អូ​ផ្សព្វផ្សាយ​តាម​រយៈ​ទូរទស្សន៍​អន​ឡាញ​របស់​កោះសន្តិភាព កម្មវិធី​ព័ត៌មាន 60 Buzz កម្មវិធី​ម្ហូបអាហារ FaceTaste កម្មវិធី​ព័ត៌មាន Softfeed និង កម្មវិធី​ជា​ច្រើន​ទៀត​របស់​សារព័ត៌មាន​កោះសន្តិភាព​។

ហេតុ​អ្វី​បានជា​អ្នក​ត្រូវ​ជ្រើសរើស​យក «​កោះសន្តិភាព​» សម្រាប់​ការ​ផ្សព្វផ្សាយ​តាម​អត្ថបទ និង​វី​ដេ​អូ?

អ្នកស្រី ថុ​ង សុវណ្ណ​រង្សី នាយក​ផ្នែក​លក់​នៃ​សារព័ត៌មាន «​កោះសន្តិភាព​» បាន​ពន្យល់​ថា មុន​នឹង​សម្រេច​ធ្វើការ​ផលិត​អត្ថបទ និង​វី​ដេ​អូ​សម្រាប់​ការ​ផ្សព្វផ្សាយ យើង​ពិភាក្សា និង​ផ្តល់​យោបល់​ដល់​អតិថិជន​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អត្ថបទ ឬ​វី​ដេ​អូ​ដែល​ផលិត​មក​មាន​អ្នក​អាន និង​អ្នក​ទស្សនា​ច្រើន​។ ទី​ពីរ​នៅ «​កោះសន្តិភាព​» យើង​មាន​អ្នកជំនាញ​ច្បាស់លាស់​នៅ​ក្នុង​ផ្នែក​សារព័ត៌មាន​ទំនាក់ទំនង​សាធារណៈ​ដែល​យល់​ច្បាស់​ពី​យុទ្ធសាស្ត្រ​នៃ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​អត្ថបទ និង​វី​ដេ​អូ​តាម​បណ្តាញ​សង្គម​។

អ្នកស្រី ថុ​ង សុវណ្ណ​រង្សី មាន​ប្រសាសន៍​បន្ថែម​ថា ចំណុច​ទី​បី​នោះ​គឺ «​កោះសន្តិភាព​» មាន
បណ្តាញសារព័ត៌មាន​គ្រប់​ទម្រង់ ដែល​សុទ្ធតែ​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​ដូច​ជា​កាសែត​កោះសន្តិភាព វេ​ប​សាយ​កោះសន្តិភាព ដែល​មាន​អ្នក​អាន​ចំនួន​ពី​៣០​ទៅ​៥០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ដែល​មាន​អ្នកគាំទ្រ​ជិត​បួន​លាន​នាក់​។ និយាយ​ឱ្យ​ខ្លី​ដើម្បី​ភាព​ជោគជ័យ​នៅ​ក្នុង​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​របស់​អតិថិជន​អោយ​បាន​ជោគជ័យ «​កោះសន្តិភាព​» នឹង​ផលិត​ចេញ​ជា​អត្ថបទ និង​វី​ដេ​អូ​ដែល​ធានា​ថា នឹង​អាច​មាន​អ្នក​អាន និង​ទស្សនា​ដល់​រាប់​ម៉ឺន​នាក់​តាម​បណ្តាញសារព័ត៌មាន​ដ៏​ពេញ​និយម​ទាំងអស់​ដែល​ខ្លួន​មាន​។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ផលិត​អត្ថបទ និង​វី​ដេ​អូ​អំពី​ផលិតផល និង​សេវាកម្ម​របស់​លោក​អ្នក សូម​ទំនាក់ទំនង​មក​កាន់​លេខ ៖ 098 555-627/076 6868-000/023 987-118 ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ