ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​​ត្រឹម​ព្រឹក​នេះ ទឹក​ស្រក​អស់ តែស្ថាន​ភាព​ផ្លូវជាតិ​លេខ​៣​​ខូចខាត​ច្រើន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បានអោយ​ដឹង​ថា ស្ថានភាព​ទឹកជំនន់​ដែល​បាន​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) ត្រង់​ចំណុច​ស្ពាន​១…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បានអោយ​ដឹង​ថា ស្ថានភាព​ទឹកជំនន់​ដែល​បាន​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) ត្រង់​ចំណុច​ស្ពាន​១ ចន្លោះ​ពី​វាល​រេញ​ទៅ​ស្ពាន​កំពង់​ស្មាច់ ស្ថិត​ក្នុ​ឃុំ​វាលរេញ ស្រុក​ព្រៃ​នប់ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ សីហា ២០១៩​នេះ ទឹកបាន​ស្រក​ពី​ផ្លូវជាតិ​អស់ ហើយចរាចរណ៍​ក៏​បាន​បើក​អោយ​ដំណើរការ​ឡើង​វិញ​ផង​ដែរ ។

លោក​អភិបាលស្រុក​ព្រៃ​នប់​បានឱ្យ​ដឹង​បន្ត​ថា ទោះបីជា​ទឹកបាន​ស្រក​អស់ពី​ផ្លូវជាតិ តែ​ស្ថានភាព​ផ្លូវ​មានការ​ខូចខាត​ច្រើន​ចាប់ពី​ស្ពាន​កំ​កំពង់​ស្មាន​មក​ទល់​នឹង​ក្បែ​រង្វង់​មូល​សួនច្បារ​វាល​រេញ​ដែល​មាន​ចំងាយ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ