ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ត្នោត​៣០០០០​គ្រាប់​តាម​បណ្តោយ​សងខាង​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​ឡាវ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​ថ្ងៃ​ទី​១១ ខែសីហា​នេះ លោក​ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាល ខេត្តស្ទឹងត្រែង និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក ឈាង​ឡាក់…

ខេត្តស្ទឹងត្រែង ៖ កាលពី​ថ្ងៃ​ទី​១១ ខែសីហា​នេះ លោក​ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាល ខេត្តស្ទឹងត្រែង និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក ឈាង​ឡាក់ បាន​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ សរុប​ប្រមាណ​៥០០​នាក់ ដើម្បី​ចូលរួម​ដាំ​ដើម​ត្នោត​ចំនួន​៣០០០០​គ្រាប់​នៅ​តាម​បណ្តោយ​សងខាង​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​ឡាវ នៅ​ចាប់ពី​បង្គោល​ព្រំដែន​លេខ​០៤០ រហូត​ដល់​បង្គោល​ព្រំដែន​លេខ​០៤២ ។

បើ​តាម​ការ​ឲ្យ​ដឹង​លោក ព្រំ ចាន់​ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា​ពិធី​ដាំ​ដើម​ត្នោត​នេះ​ជា​លើក​ទី​២ ហើយ​ដែល​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជា​ច្រើន​ទៀត​រួម​គ្នា​រៀបចំ​ពិធី​នេះ​ឡើង​ដោយ​បាន​ប្រើប្រាស់​គ្រាប់ត្នោត​ចំនួន ៣០០០០​គ្រាប់​យក​មក​ដាំ​នៅ​តាម​បណ្តោយ​សង់ខាង​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត​ព្រំដែន​កម្ពុជា​- ឡាវ ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​០៤២ ស្ថិត​នៅ​ភូមិសាស្ត្រ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ និង​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

លោក ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា ដើម​ត្នោត​ជា​រុក្ខជាតិ​ដែល​ផ្តល់​នូវ​គុណសម្បត្តិ​ច្រើន​យ៉ាង​ដល់​ប្រជាជាតិ​ខ្មែរ​តាំងពី​សម័យ​បុរាណកាល​និង​ជា​និមិត្តសញ្ញា​តំណាង​អត្តសញ្ញាណ​ជាតិ​ដួង​ប្រ​លឹ​ង​ជាតិ ដែល​ប្រជាជន​ខ្មែរ​សម្គាល់​នូវ​ទេសភាព​ទឹកដី​របស់​ខ្លួន​ពី​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន ។

លោក​អភិបាលខេត្ត​បាន​បន្ត​ទៀត​ថា សកម្មភាព​ដាំ​ដើម​ត្នោត​នា​ថ្ងៃនេះ គឺជា​សកម្មភាព​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​ដ៏​ផូ​ផង់​របស់​ជាតិ​ការ​ថែរក្សា​អត្តសញ្ញាណ​ជាតិ ដួង​ប្រ​លឹ​ង​ជាតិ ការពារ​អធិបតេយ្យភាព​ជាតិ និង​បំផុស​ផ្នត់គំនិត​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ស្រលាញ់​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ និង​ដួង​ព្រលឹង​ជាតិ​របស់​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ