ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ លាតត្រដាង​សំបុត្រ​សម្ងាត់​របស់​បុរស​ខ្លាំង​កូរ៉េ​ខាងជើងរឿង​អាវុធ​នុយក្លេអ៊ែរ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់ ​ត្រាំ​ លាតត្រដាង​កាលពី​ថ្ងៃ​ទី​១០ ​សីហា ខ្លឹមសារ​នៃ​លិខិត​ដែល​លោក​ថា ​ដ៏​ល្អ​មួយដែល​លោក​ទើប​ទទួល​បាន​ពី​លោក ​គី​ម…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់ ​ត្រាំ​ លាតត្រដាង​កាលពី​ថ្ងៃ​ទី​១០ ​សីហា ខ្លឹមសារ​នៃ​លិខិត​ដែល​លោក​ថា ​ដ៏​ល្អ​មួយដែល​លោក​ទើប​ទទួល​បាន​ពី​លោក ​គី​ម ​ជុង​អ៊ុ​ន មេដឹក​នាំ​កូរ៉េ​ខាងជើងដែល​ចង់​ចរចា​ឡើង​វិញ ស្ដី​ពី​សំណុំរឿង​នុយក្លេអ៊ែរ នា​ពេល​បញ្ចប់​សមយុទ្ធ​យោធា​រួម​ដែល​អា​មេ​រិ​ក ​និង​កូរ៉េ​ខាងត្បូង​កំពុង​ធ្វើ ​។

តាមរយៈ ​Twitter ​ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ថា បុរស​ខ្លាំង​ក្រុង​ព្យុ​ង​យ៉ាង​ក៏​ធ្វើការ​សុំ​ទោស​លោក​ដែរចំពោះ​ការ​បាញ់​សាក​មី​ស៊ីល​បាលី​ស្ទិ​ករបស់​កូរ៉េ​ខាងជើង​នា​ពេល​ថ្មី​ៗ​នេះ ដែល​នាំ​ឲ្យ​ក្រុង​សេ​អ៊ូ​ល ​និង​មហាអំណាច​ភាគច្រើន​មានការ​ព្រួយបារម្ភ តែ​ហាក់​ពុំ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​ប្រមុខ​សេត​វិមាន ដែល​តែង​និយាយ​សម្រាល​ពីសារ​សំខាន់​ ។​

​លោក ដូណាល់ ​ត្រាំ ​ថា​ក្នុង​លិខិត​មួយ​របស់លោក ​គី​ម ​ជុង​អ៊ុ​ន​ នោះបាន​ពន្យល់​ថា លោក​ចង់​ឲ្យ​យើង​ជួប​គ្នា​ទៀតដើម្បី​ចាប់ផ្ដើម​ចរចា​បន្ទាប់​ពី​សមយុទ្ធ​យោធា​រួមរវាង​សហរដ្ឋអាមេរិក ​និង​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​បញ្ចប់់ ​។

ការ​ចរចា​នា​ពេល​នេះ​ត្រូវ​ជាប់​គាំងទោះបី​មានការ​សន្យា​កាលពី​ដំណាច់ខែ​មិថុនា​របស់​ក្រុង​ព្យុ​ង​យ៉ាងឲ្យ​មានការ​ចរចា​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ក្ដី​ ។ យោង​តាម​សេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ថា មី​ស៊ី​ល​២​គ្រាប់​ប្រហែលជា​មី​ស៊ី​ល​រយៈ​ខ្លី​ត្រូវ​បាន​បាញ់​ចេញ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ ​សីហា​ទៀត ចេញពី​ជាយក្រុង​នៃ​ទីក្រុង​ហាម​ហុ​៊ង​ភាគ​ឦសាន​កូរ៉េ​ខាងជើងសំដៅ​ទៅ​សមុទ្រ​ជប៉ុន ​។

ទីភ្នាក់ងារ​ព័​ត៌​មា​កូរ៉េ​ខាងជើង​ KCNA បញ្ជាក់​ថា នោះ​ជា​ការ​បាញ់​សាក​អាវុធ​ថ្មី​មួយ​តែ​មិន​ផ្ដល់​ភាព​លម្អិត​ឡើយ​ ។ ការ​បាញ់​សាក​នោះ​តាមដាន​មើល​ដោយ​លោក ​គី​ម ​ជុង​អ៊ុ​ន ដែល​សម្ដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ ។​ នោះ​ជា​ការ​បាញ់​សាក​មី​ស៊ីល​លើក​ទី​៥របស់​កូរ៉េ​ខាងជើងក្នុង​រយៈពេល​មិន​ដល់​២​ស​ប្ដា​ហ៍​ផង ហើយ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះបន្ទាប់​ពី​លោក​ ត្រាំ ​ប្រកាស​ថា បាន​ទទួល​លិខិត​ដ៏​ល្អ​មួយទៀត​ពី​លោក ​គី​ម ​ជុង​អ៊ុ​ន ​៕

​កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ