បន្លំ​ជា​ឈើ​មានច្បាប់​ជា​ង១​ពាន់​គល់ដាក់​ក្នុង​ក្រុមហ៊ុន…


ខេត្តមណ្ឌលគិរី ៖ ​យោង​តាម​របាយ​ការ​ណ៍​បឋម ​ដែល​ទទួល​បាន​ក្នុង​អំឡុង​យុ​ទ្ធនា​ការ​បោសសម្អាតក្រុម​ជួញដូរ​ឈើ​ខុសច្បាប់ ​ដែល​បាន​អនុវត្ត​​តាំងពី​ដើមខែ​កក្កដា២០១៩ រហូត​ដល់​ដើមខែ​សីហា​នេះ គណៈកម្ម​ការ​ជាតិ​ ដើម្បី​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ត្រួតពិនិត្យ​គល់ឈើ​ ដែល​ជនល្មើស​លួច​កាប់​ក្នុង​ដែន​ការពារ​ដាក់​ចូល​ក្រុមហ៊ុនបន្លំ​ជា​ឈើ​មានច្បាប់​ជា​ង១​ពាន់​គល់ ​។

សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹងទៀត​ថា លោក សុក សេ​រ៉ា នាយ​រង​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ដុតដៃដុត​ជើង​ដឹកនាំ​មន្ត្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ​សហការ​ជាមួយ​កម្លាំង​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ បាន​ចុះ​ត្រួតពិនិត្យ​ដោយ​វាស់​អោយ​ដឹង​ពី​ទំហំ​គល់ឈើ និង​យក​ចំណុចនិយាយ​​​គល់ឈើ​នៅ​ក្រៅ​ដែន​ក្រុមហ៊ុន ដែល​កន្លង​មក​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ល្មើសច្បាប់​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ខុស​ពី​ការ​ស្នើ​សុំ​ពី​រាជរដ្ឋាភិបាល​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក សុក សេ​រ៉ា បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​គល់ឈើ​ថ្មី​ៗ ​ដែល​ក្រុមហ៊ុន​ទាំង​៨​ល្មើសច្បាប់​កាប់​នៅ​ក្រៅ​ដែន​ក្រុមហ៊ុន​រួម​មាន​៖ ​ទី​១​-ក្រុម​ហ៊​ន​វិ​ជ្ជ​រី ទី​២​-ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ទី​៣-​ក្រុម​ហ៊ុន​យ៉ាង​ចាវ ទី​៤​-ក្រុមហ៊ុន​ថា​ច់​វូ​ដ ទី​៥-​ក្រុមហ៊ុន​ណេ​ង​ណា ទី​៦-​ក្រុមហ៊ុន​ស្រ៊ុ​ន​ម៉េ​ង​លាង ទី​៧-​ក្រុមហ៊ុន​យូ​នី​គ្រី​ន និងទី​៨-​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ក​ហ្គ្រេ​ន ​។

នាយករង​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​បន្ថែម​ថា ជា​លទ្ធផល​រយៈពេល​ដែល​ក្រុមការងារ​ខាងលើ ​បាន​ចុះ​ត្រួតពិនិត្យ​គល់ឈើ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​១១​ សីហា ឆ្នាំ​២០១៩​នេះ​ក ្រុមការងារ​បាន​ចុះ​ពិនិត្យ​គល់ឈើ​បាន​៣ក្រុមហ៊ុន​ ក្នុង​ចំណោម​៨​ក្រុមហ៊ុន ដែល​ទី​១​ក្រុមហ៊ុន វិ​ជ្ជ​រី បាន​ចំនួន​៣៥២​គល់ ទី​២​ក្រុមហ៊ុន ស្រ៊ុ​ន​ម៉េ​ង​លាង បាន​ចំនួន​៣៣០​គល់ ទី​៣​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ បាន​ចំនួន​៥៥២​គល់។

បច្ចុប្បន្ ន​ក្រុមការងារ​ថ្នាក់​ខេត្ត និង​ក្រុមការងារ​ថ្នាក់​ជាតិ​កំពុង​បន្ត​អនុវត្ត​ចុះ​ត្រួតពិនិត្យ​គល់ឈើ​នៅ​តាម​ក្រុមហ៊ុន​ផ្សេង​ៗ​បន្ត​ទៀត ហើយ​ព័ត៌មាន​លម្អិតនិង​ដឹង នៅ​ពេល​ដែល​ក្រុមការងារ​បញ្ចប់​ការ​ចុះ​ត្រួតពិនិត្យ​គល់ឈើ​ក្រុមហ៊ុន​ទាំង​៨​ក្រុមហ៊ុន ​ដែល​ល្មើសច្បាប់​កាប់​នៅ​ក្រៅ​ដែន​ក្រុមហ៊ុន​ ។ (សម្រួលដោយ៖​ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ