ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​ព្រួយបារម្ភ​ពី​អំ​តម្បាញ​សូត្រ​ខ្មែរ​ត្រូវ​បាត់បង់

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មជ្ឈមណ្ឌល​តម្បាញ​សូត្រ​បែប​ប្រពៃណី​បុរាណ​ខ្មែរ​នៅ​ខេត្តស្ទឹងត្រែង​នា​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ទីផ្សារ​ដែល​ក​ក្តា​ទាំងនេះ​បង្ក​ឱ្យ​បងប្អូន​ជា​ស្ត្រី​ធ្លាប់​ប្រកប​របរ​នេះ​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ហើយ​ខណៈ​នេះ​មជ្ឈមណ្ឌល​បាន​កាត់​បន្ថយ​បុគ្គលិក​ពី​៨០​នាក់ មក​នៅ​ត្រឹមតែ​៦​នាក់​តែ​ប៉ុណ្ណោះ ។ ស្ថិត​ក្នុង​សកម្មភាព​តម្បាញ​សូត្រ​បែប​ប្រពៃណី​បុរាណ​ខ្មែរ​នៅ​មជ្ឈមណ្ឌល​អង្គការ​ស្ទឹង​ត្រែង​អភិវឌ្ឍន៍​ស្ត្រី​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រែ​ឬ​ស្សី ក្រុង​ខេត្តស្ទឹងត្រែង ថ្ងៃ​ទី​១១…

ខេត្តស្ទឹងត្រែង ៖ មជ្ឈមណ្ឌល​តម្បាញ​សូត្រ​បែប​ប្រពៃណី​បុរាណ​ខ្មែរ​នៅ​ខេត្តស្ទឹងត្រែង​នា​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ទីផ្សារ​ដែល​ក​ក្តា​ទាំងនេះ​បង្ក​ឱ្យ​បងប្អូន​ជា​ស្ត្រី​ធ្លាប់​ប្រកប​របរ​នេះ​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ហើយ​ខណៈ​នេះ​មជ្ឈមណ្ឌល​បាន​កាត់​បន្ថយ​បុគ្គលិក​ពី​៨០​នាក់ មក​នៅ​ត្រឹមតែ​៦​នាក់​តែ​ប៉ុណ្ណោះ ។ ស្ថិត​ក្នុង​សកម្មភាព​តម្បាញ​សូត្រ​បែប​ប្រពៃណី​បុរាណ​ខ្មែរ​នៅ​មជ្ឈមណ្ឌល​អង្គការ​ស្ទឹង​ត្រែង​អភិវឌ្ឍន៍​ស្ត្រី​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រែ​ឬ​ស្សី ក្រុង​ខេត្តស្ទឹងត្រែង ថ្ងៃ​ទី​១១ សីហា​នេះ ។

លោកស្រី លឹ​ម សេង​អ៊ី​ម ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សា​លក់​ផលិតផល​សូត្រ​បាន​ទទួលស្គាល់​ថា​ផលិតផល​សូត្រ​ខ្មែរ និង​បាត់បង់​សកម្មភាព​ក្នុង​ពេល​ដ៏​ឆាប់​នេះ ពីព្រោះ​ផលិតផល​តម្បាញ​សូត្រ​ដោយ​ដៃ​បាន​បាត់បង់​ទីផ្សារ​នាំ​ចេញ​ទៅ​ហើយ​ក្នុងឆ្នាំនេះ ។ លោកស្រី​អះអាង​ថា បងប្អូន​ដែល​ជា​ស្រី្ត​ៗ​មក​បម្រើ​ការងារ​ធ្វើ​តម្បាញ​នេះ គឺ​ពួក​គាត់​អាច​មាន​ជំនាញ​មួយ​ពិតប្រាកដ និង​មាន​ប្រាក់​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ តែ​បច្ចុប្បន្ន​ត្រូវ​បាន​តាក់​បន្ថយ​ស្ទើ​តែ​ទាំងស្រុង​ហើយ ។

លោកស្រី​បាន​សំណូមពរ​ទាំង​ភ្ញៀវ​ក្នុង​ប្រទេស ក្រៅប្រទេស សូម​ជួយ​គាំទ្រ​ដល់​ផលិតផល​សូត្រ​នេះ គឺជា​ស្នាដៃ​របស់​កូន​ខ្មែរ ដូច្នេះ​សូម​ជួយ​គាំទ្រ​នូវ​ផលិតផល​ខ្មែរ​ដែល​យើង​អាច​រក្សារ​ស្នាដៃ​នេះ​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​បានឃើញ​តទៅ​មុខ​ទៀត បើសិនជា​ភ្ញៀវ​ទាំងអស់​ទាំង​ក្រៅប្រទេស​ទាំង​ក្នុង​ប្រទេស​មិន​ជួយ​គាំទ្រ​ដល់​សូត្រ​ខ្មែរ​នេះ​ទេវា និង​ឈាន​ទៅ​ដល់​ការ​បាត់បង់​ក្នុង​ពេល​ដ៏​ឆាប់​ៗ​នេះ​ដែរ ។

លោក គឹ​ម ដា​រា​ចាន់ ប្រធាន​អង្គការ​ស្ទឹង​ត្រែង​អភិវឌ្ឍន៍​ស្ត្រី​បាន​បញ្ជាក់​ថា ផលិតផល​តម្បាញ ហូល​ក្រមារ​សម្ភារៈ​តុ​ប​តែ​លំអរ និង​សំលៀក​បំពាក់​ផ្សេង​ៗ​ទៀត​សព្វ​ថ្ងៃនេះ​មជ្ឈមណ្ឌល​ជួប​ការ​លំបាក​ព្រោះ​ភ្ញៀវ​ជាតិ​យើង​ពុំ​សូវ​និយម​ប្រើ​បាស់​ប៉ុន្មាន​ទេ ចំណែក​ភ្ញៀវ​បរទេស​បាត់​វត្តមាន​ទាំងស្រុង​នៅ​ឆ្នាំ​២០១៩​នេះ ។ លោក​អះអាង​ថា ផលិតផល​សូត្រ​បែប​ប្រពៃណី​បុរាណ​ខ្មែរ​សព្វថ្ងៃ​ទីផ្សារ​នាំ​ចេញ​ពិបាក​ជាង​មុន​ទើប​បង្ខំ​ឱ្យ​អង្គការ​នេះ​បិទ​សកម្មភាព និង​កាត់​បន្ថយ​ប្រតិបត្តិការ​ស្ទើ​អស់ ព្រោះ​ផ្នែក​ផលិតកម្ម​នេះ​នៅ​ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​អស់​ទៅ​ហើយ ។

លោកយាយ ផាត់ ណាត អាយុ​៧២​ឆ្នាំ ជា​ចាស់ទុំ​ម្នាក់ នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​យើង​មិន​ចង់ឱ្យ​បាត់បង់​មុខ​របបរ​តម្បាញ​នេះ​ទេ​ព្រោះ​វា​ជា​សម្បត្តិ​វប្បធម៌​របស់​ដូនតា​មាន​ត​ពី​បុរាណកាល​មក ។ លោកយាយ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូរ​ផ្សេង​ៗ​ទៀត​ជួយ​រិះរក​យុទ្ធវិធី​គាំទ្រ​ផលិតផល​តម្បាញ​សូត្រ​ខ្មែរ​យើង​មួយ​នេះ សម្រាប់​ទុក​ឱ្យ​ចៅ​ជំនាន់​ក្រោយ​ៗ​បានឃើញ និង​បាន​ស្គាល់​បើ​មិន​បាន​ចេះ​ធ្វើ ក៏​ហី​ទៅ​ចុះ តែ​សុំ​ជួយ​ថែរក្សា ។

គួរ​បញ្ជាក់​ថា អង្គការ​ស្ទឹង​ត្រែង​អភិវឌ្ឍន៍​ស្ត្រី​បច្ចុប្បន្ន មាន​ស្ត្រី​បម្រើ​ការ​រយៈពេល​១៧​ឆ្នាំ​មក​ហើយ ដែល​មាន​ផ្នែក​តម្បាញ ហូល ផាមួង ក្រមារ ធ្វើ​ពី​សរសៃសូត្រ ដើម្បី​នាំ​ចេញ​ទៅ​លក់​ទីផ្សា​ក្រៅប្រទេស រួម​មាន​ប្រទេស​អា​មេ​រិ​ក ជប៉ុន កា​ណា​ដា អូស្ត្រាលី ស្វី​ស និង​អង់គ្លេស តែ​បច្ចុប្បន្ន​បាត់បង់​ទីផ្សា​ទាំងស្រុង​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ