ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្ដើមគ្នា​​កាន់កា.ប់​វិមាន​ប្រធានាធិបតី

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ប្រទេស​យេ​ម៉ែ​ន​ដែល​រង​គ្រោះ​ដោយ​សង្គ្រាម​ស៊ី​វិល​ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ​នោះ កាន់តែ​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ខ្លាំង​ថែម​ទៀត កាលពី​ថ្ងៃ​ទី​១០​សីហា​ជាមួយ​ការ​ដណ្ដើម​កាន់កាប់​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​អា​ដេ​ន ដោយ​ពួក​យុទ្ធ​ជន​បំបែក​ខ្លួន​និយម ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​ថ្ងៃ​ក្នុង​ទីក្រុង​ធំ​នោះ នា​ភាគ​ខាងត្បូង​ប្រទេស​ដែល​មុន​ការ​បង្រួបបង្រួម​ជា​រដ្ឋធានី​របស់​យេ​ម៉ែ​ន​ខាងត្បូង​។ច ចាប់តាំងពី​ថ្ងៃ​ទី​៧​សីហា​មក មានការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​យុ​ទ្ធ្​បំបែក​ខ្លួន​និយម​និង​កង​ទាហាន​រដ្ឋាភិបាល…

ប្រទេស​យេ​ម៉ែ​ន ៖ ប្រទេស​យេ​ម៉ែ​ន​ដែល​រង​គ្រោះ​ដោយ​សង្គ្រាម​ស៊ី​វិល​ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ​នោះ កាន់តែ​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ខ្លាំង​ថែម​ទៀត កាលពី​ថ្ងៃ​ទី​១០​សីហា​ជាមួយ​ការ​ដណ្ដើម​កាន់កាប់​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​អា​ដេ​ន ដោយ​ពួក​យុទ្ធ​ជន​បំបែក​ខ្លួន​និយម ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​ថ្ងៃ​ក្នុង​ទីក្រុង​ធំ​នោះ នា​ភាគ​ខាងត្បូង​ប្រទេស​ដែល​មុន​ការ​បង្រួបបង្រួម​ជា​រដ្ឋធានី​របស់​យេ​ម៉ែ​ន​ខាងត្បូង​។ច

ចាប់តាំងពី​ថ្ងៃ​ទី​៧​សីហា​មក មានការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​យុ​ទ្ធ្​បំបែក​ខ្លួន​និយម​និង​កង​ទាហាន​រដ្ឋាភិបាល ដែល​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ទទួល​ការ​ជួយ​ទ្រទ្រង់​ពី​សំណាក់់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​តស៊ូ​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អុីរ៉ង់​។

អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​បំបែក​ខ្លួន​ហៅ​ថា កងកម្លាំង​ខ្សែការពារ​សន្តិសុខ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ដោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម អះអាង​ប្រាប់​AFP​ថា យើង​ដណ្ដើម​យក​វិមាន​ប្រធានាធិបតី ពី​កងកម្លាំង​ឆ្មាំ​ប្រធានាធិបតី​ដេ​ោ​យ​ពុំ​មានការ​ប្រយុទ្ធ​គ្នា​។

ការ​ដ​ណ្ដើម​កាន់កាប់​វិមាន​ប្រធានាធិបតី​នោះ​គ្រាន់តែ​ជា​និមិត្តរូប ព្រោះ​ប្រធានាធិបតី​លោក​ABD RABBO MANSOUR HADI និង​នាយក​រដ្ឋមន្ត្រី​របស់​លោក កំពុង​ស្ថិត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។

ក្រសួងការបរទេស​យេ​ម៉ែ​ន​បាន​ចោទប្រកាន់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ថា ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ពួក​បំបែក​ខ្លូ​ន​នៅ​ក្រុង​អា​ដេ​ន​។ ប្រទេស​នោះ​ស្ថិត​ក្នុង​ចម្រុះ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជួ​ួ​យ​ច្បាំង​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី​។ ក្រុមចម្រុះ​នោះ​អំពាវនាវ​នា​ថ្ងៃ​ទី​១០​សីហា ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ជា​បន្ទាន់​នៅ​ក្រុង​អា​ដេ​ន​និង​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​បណ្ដា​ភាគី​ទាក់ទិន​ក្នុង​ជម្លោះ​ក្នុង​ទីក្រុង​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ