ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​អាហារ​ទាំងនេះ​អាច​ជួយ​បញ្ឈប់​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​!

4 ឆ្នាំ មុន

ជម្រើស​របប​អាហារ​មិនមែន​គ្រាន់តែ​មាន​ឥទ្ធិពល​ទៅ​លើ​រូបរាង ឬ​ចម្អែត​ក្រពះ​តែ​មួយ​មុខ​ទេ តែ​វា​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​លើ​អ្វី​ដែល​កំពុង​តែ​កើតឡើង​ក្នុង​រាង​កាយ​ដែរ ជា​ពិសេស​កោសិកា​មួយ​ៗ​តែ​ម្តង​។ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នកជំនាញ​ជា​ច្រើន​បាន​យកចិត្តទុកដាក់​បន្ថែម​កាន់តែ​ខ្លាំង​ទៅ​លើ​ទំនាក់ទំនង​រវាង​អាហារ និង​មហារីក​។ ដំបូង​ឡើយ អ្នក​ស្រាវជ្រាវ​បាន​ធ្វើតេស្ត​ទៅ​លើ​សារធាតុ​ចំនួន ១៤២ ប្រភេទ​ដែល​មាន​ក្នុង​អាហារ…

ជម្រើស​របប​អាហារ​មិនមែន​គ្រាន់តែ​មាន​ឥទ្ធិពល​ទៅ​លើ​រូបរាង ឬ​ចម្អែត​ក្រពះ​តែ​មួយ​មុខ​ទេ តែ​វា​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​លើ​អ្វី​ដែល​កំពុង​តែ​កើតឡើង​ក្នុង​រាង​កាយ​ដែរ ជា​ពិសេស​កោសិកា​មួយ​ៗ​តែ​ម្តង​។
ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នកជំនាញ​ជា​ច្រើន​បាន​យកចិត្តទុកដាក់​បន្ថែម​កាន់តែ​ខ្លាំង​ទៅ​លើ​ទំនាក់ទំនង​រវាង​អាហារ និង​មហារីក​។

ដំបូង​ឡើយ អ្នក​ស្រាវជ្រាវ​បាន​ធ្វើតេស្ត​ទៅ​លើ​សារធាតុ​ចំនួន ១៤២ ប្រភេទ​ដែល​មាន​ក្នុង​អាហារ ហើយ​ពិសោធន៍​លើ​សត្វ​កណ្តុរ និង​កោសិកា​មហារីក​ក្រពេញ​ប្រូ​ស្តា​តរបស់​មនុស្ស​។ សម្រាប់​លទ្ធផល​វិញ​គឺថា​៖

១-សារធាតុ Ursolic Acid ដែល​មាន​ក្នុង​សម្បក​ផ្លែ​ប៉ោម
២- សារធាតុ Curcumin ដែល​យក​ចេញពី​រមៀត
៣- អង់​ទី​អុក​ស៊ី​ដង់ Resveratrol ក្នុង​ទំពាំងបាយជូរ​ក្រហម ឬ​បឺ​រី

មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​ក្នុង​ការ​បញ្ឈប់​ការ​លូតលាស់​កោសិកា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា សារធាតុ​ទាំង​បី​នេះ​ធ្វើការ​ជាមួយ​គ្នា​តែ​ម្តង ក្នុង​ការ​បញ្ឈប់​ការ​លូតលាស់​របស់​កោសិកា​មហារីក​។

អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា បើសិនជា​បើសិនជា​កំហាប់​នៃ​សារធាតុ​ទាំង​បី​នេះ​កើនឡើង​ក្នុង​ខ្លួន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ធម្មតា នោះ​វា​នឹង​ផ្តល់​នូវ​វី​ធី​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ដោយ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្វី​ទាំងអស់ (​ប្រភព​ពី ៖ /www.health.com.kh/)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ