ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ចូល​បង្ក្រាប​ទីតាំង​មួយ​កន្លែង​នៅ​ខណ្ឌ​ដូនពេញ​… រង់ចាំ​កម្ទេច​ចោល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក យស យុ​ទ្ធី ជា​អភិបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ដោយ​ដកហូត​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៣​ទូ​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក យស យុ​ទ្ធី ជា​អភិបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ដោយ​ដកហូត​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៣​ទូ​។ ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ ៦៦Eo ផ្លូវ​លេខ​៥១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​សំណាក់​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ធ្វើ​យ៉ាងណា​លុប​បំបាត់​ឱ្យ​អស់​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​នោះ ទើប​នា​ព្រឹក​នេះ​ដែរ ក្រោម​ការ​ដឹ​នាំ​របស់​លោក យស យុ​ទ្ធី ជា​អភិបាលរង​ខណ្ឌដូនពេញ ក៏​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ ដោយ​បាន​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៣​ទូ និង​កៅអី​ចំនួន​៥​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ កម្លាំង​គណៈ​បញ្ជាកា​ឯកភាព​ក៏​បាន​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៣​ទូ និង​កៅអី​ចំនួន​៥ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ធ្វើការ​កម្ទេច​ចោល ចំណែកឯ​ទីតាំង​ខាងលើ​ក៏​បាន​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ