ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវតិ្តបុណ្យវិសាខបូជា

13 ឆ្នាំ មុន

ពិធីបុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយយ៉ាង​ធំក្នុង​ព្រះពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធានុស្ស​រណកិច្ច​ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធសមណគោត្ដម​ បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី​ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើសក្ការបូជា​ប្រកបដោយ​ជំនឿ​ថា ជាម​ហាកុសល​ដ៏​ប្រសើរ ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥ កើត ខែ​ពិសាខ នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ពុទ្ធសាសនា បាន​កំណត់ទុកក្នុងគម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល អភិ ល​ក្ខិ​ត​កាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ ៖

ពិធីបុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយយ៉ាង​ធំក្នុង​ព្រះពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធានុស្ស​រណកិច្ច​ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធសមណគោត្ដម​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី​ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើសក្ការបូជា​ប្រកបដោយ​ជំនឿ​ថា ជាម​ហាកុសល​ដ៏​ប្រសើរ ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥ កើត ខែ​ពិសាខ នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ពុទ្ធសាសនា បាន​កំណត់ទុកក្នុងគម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល អភិ ល​ក្ខិ​ត​កាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ ៖
១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
២-​ទ្រង់​ត្រាស់​ដឹង​អនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន
សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធតែក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ទាំងអស់ប្លែក តែ​ឆ្នាំ​ប៉ុណ្ណោះ ។ ព្រោះហេតុនោះ​ហើយ​បានជា​អ្នកប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា ៖អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្ដោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ឰុ​តោ
សេចក្ដី​ថា ៖ ព្រះពុទ្ធ​យាងចុះ​កាន់​គភ៌​នៃព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ (​ផ្សេង​តែ​ឆ្នាំ​) ។ ជា​ប្រពៃណី ពិធី​វិសាខបូជា គេ​តែង​នាំ​គ្នា ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យថា “​បុ​ណ្ណ​មី​” មាន​សេចក្ដី​ថា ខែ​ពេញ​បូ​ណ៌មី ។

ម្យ៉ាងទៀត​ការ​ប្រារឰ​ពិធី​ក្នុង​ពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២​យ៉ាង គឺម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាងទៀត​ដើម្បី​បើកឱកាស​ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ​ទាំងប្រុស ទាំងស្រី អាច​បំពេញ​កុសលកម្មនេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ជា​វេលា​ទំនេរ​ផង ។
ពិធី​វិសាខបូជាចាត់​ទុក​ថា ជា​បុណ្យ​ដ៏​ធំ ដោយ​មាន​មហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅ​ជុំ​គ្នាអ៊ូ​អូរ ដោយ​នាំ​ទៅ​ជាមួយ​នូវ​គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា ភ្ញី និង​ប្រទីបជ្វាលា​តូច​-​ធំ អុជ​បំភ្លឺ​ព្រោង ព្រាត នៅ​គ្រប់​វត្ដ​អារាម ។  និយាយ​រួមការ​ធ្វើបុណ្យ​វិសាខបូជា​គឺដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ជា​មហា​មង្គល​អភិល​ក្ខិ​ត​កាល​ទាំង​៣ ដូច​ពោល​ខាងលើ ។ រីឯ ពិធី​ដែល​ធ្វើ​កំណត់​ថា ត្រឹមត្រូវ គឺ​ត្រូវ​មាន ការ​សម្ដែង​រឿង​ពុទ្ធប្បវត្ដិ តាំង​អំពី​ដើម​រហូត ដល់​ចប់ ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ កើត​មាន ក្នុង​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យ​ខ្លាំងក្លា​ឡើង ។ ពិធី​ដែល​ប្រជាជន​ខ្មែរយើង​ធ្លាប់​ធ្វើ​រួច​ហើយចាត់ទុកជា​បែប​ដែលល្អ និង​សម​ស្រប​ទៅ​នឹង​ប្រពៃណី​ពី​បុរាណ ។
ប្រភព​កំណើត​នៃ​វិសាខបូជា
-​តើ​ប្រទេស​ណា​ជា​អ្នក​ចាប់ផ្ដើម​ធ្វើ បុណ្យ​វិសាខបូជា​នេះ​មុនគេ?
-​តើ​ប្រទេស​កម្ពុជា​យើង​ចាប់ផ្ដើម​ធ្វើ បុណ្យ​វិសាខបូជា​ពី​ត្រឹម​ពេល​ណា​មក?
នៅ​ពេល​ដែល​ពុទ្ធបរិស័ទ​ក្នុង​ប្រទេសគោរព​ប្រតិបត្ដិ​ពុទ្ធសាសនា​ទាំងឡាយបានជ្រួតជ្រាប​អំពី​អភិលក្ខិតកាល​និយម គឺ​ថ្ងៃ ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន​របស់​ព្រះសម្មាសម្ពុទ្ធ​ថា សុទ្ធតែ​នៅ​ថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយ​ក៏​នាំ​គ្នា​ធ្វើ​ពិធី​វិសាខបូជា​ជារៀង​រហូត​តាំងពី​បុរាណកាល​មក ។
តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា ការ​ធ្វើ​ពិធីវិសាខបូជា​នេះ ពុំ​មែន​ធ្វើ​ក្រោយ​ព្រះពុទ្ធ​បរិនិព្វាន​ទៅ​ថ្មី​ៗ​នោះ​ទេ គឺ​ធ្វើ​ក្រោយ​ពេល​ដែលព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​កន្លង​ទៅ​ជាច្រើន​រយ​ឆ្នាំ ។
បញ្ជាក់ ៖ បុណ្យ​វិសាខបូជា​ត្រូវ​បានអង្គការសហប្រជាជាតិ​ទទួលស្គាល់​ចំពោះបណ្ដា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​លើសាកលលោក ក្នុង​នោះ​មាន​ប្រទេស​កម្ពុជាផង​ដែរ តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ ។

ចំណែក​ប្រទេស​កម្ពុជា ដែល​មាន​ព្រះពុទ្ធសាសនា បាន​មក​ប្រតិស្ឋាន​តាំងពី​ដំបូង ហើយ​ស្ថិត​នៅ​ជា​ប្រទេស​មាន​ឥស្សរភាព​ជាយូរណាស់​មក​ហើយ តែបើ​តាម​ការ​ស្រាវជ្រាវ ពិនិត្យ​មើល​ក្នុង​ព្រះរាជ​ពង្សាវតារ ឬក្នុង​សេចក្ដី​កំណត់ហេតុ​ផ្សេង​ៗតាំងពី​សម័យនគរ​ភ្នំ “​ហ្វូ​ណ​ន​” រហូត​មក​ដល់​សម័យ​ក្រុងលង្វែក មិន​ប្រាកដ​ថា មាន​ទំនៀម​ធ្វើ​វិសាខ បូជា​ឡើយ ។ តែបើ​យោង​ទៅ​លើ​សេចក្ដី​ថា ព្រះពុទ្ធ​សាសនា​លទ្ធិ​លង្កា បាន​ផ្សាយ​ចូល​មក កម្ពុជរដ្ឋ​ក្នុង​សម័យ​ជាមួយ​គ្នា​នឹង​ក្រុង​សុ​ខោ ទ័យ គួរ​សន្និដ្ឋាន​បាន​ថា មាន​ទំនៀម​ធ្វើ​វិសាខ បូជា​រួច​មក​ហើយ ដូច​ជា​ប្រទេស​ថៃ​ដែរ តែ កម្ពុជា​យើង​ពុំ​ឃើញ​មាន​ឯកសារ​ជា​ភស្ដុ​តាង ឬ​ក៏​មាន​ដែរ តែ​ត្រូវ​រលាយ​សាបសូន្យ​អស់ ទៅ ។
លុះ​ចំណេរ​យូរលង់​មក គឺ​ក្នុង​សម័យ​ក្រុង អយុធ្យា​ខាង​ថៃ និង​ក្នុង​សម័យ​ក្រុង​លង្វែក ខាង​ខ្មែរ ទំនៀមទំលាប់​ធ្វើ​វិសាខបូជា ត្រឡប់​ជា​សាបសូន្យ​ទៅ​វិញ ដូច​ជា ភ្លេច សូន្យឈឹង​ទាំងស្រុង ព្រោះ​មិន​មាន​ប្រាកដ ក្នុង​ឯកសារ​ណាមួយ​ថា បាន​ធ្វើ​ឡើយ ។ ទាំងនេះ​ព្រោះ​ហេតុ​អ្វី?
តាម​ការ​សន្និដ្ឋាន​ឃើញ​ថា
១-​ព្រោះ​ព្រះសង្ឃ​អំពី​លង្កា​នោះ​ផុត រលត់​អស់​ទៅ
២-​ព្រោះ​រឿង​បឋមសម្ពោធិ​កថា ស្ដ្ដី​ពី រឿង​ពុទ្ធប្រវត្ដិ​ក្នុង​ពេល​នោះ មាន​តែ​ភាសា បាលី ហើយ​នៅ​រាត់រាយ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ខ្លះ​ក្នុង​អដ្ឋកថា ខ្លះ​ពុំ​ទាន់​ចងក្រង​រួបរួម និង​ពុំ​ទាន់​បាន​ប្រែ​រៀបរៀង​ជា​ភាសាសំរាប់​ជាតិ​នៅឡើយ ។ រីឯ​អ្នកស្រុក​ក៏​ពុំ​ទាន់ជ្រួតជ្រាប​ជា​ទូទៅ​គ្រប់​គ្នា មាន​តែ​ព្រះសង្ឃ ដែល​ចេះ​ភាសាបាលី ទើប​អាច​ដឹង​បាន​ខ្លះ ព្រោះហេតុនេះ​ហើយ​ទើប​ពិធីបុណ្យ​វិសាខបូជា ត្រូវ​បាន​សាបសូន្យ​ទៅ​វិញ ។
ចំណេរ​ក្រោយមកប្រទេស​ថៃ​ក្នុង​សម័យ ក្រុង​ទេព “​បាងកក​” តាម​សេចក្ដី​ដែល​មានក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ស៊ិ​ប​សង​ដឿ​ន​ថា ក្នុង​រជ្ជកាល​ទី​២ ក្នុង​ឆ្នាំឆ្លូវ នព្វស័ក ពុទ្ធ​សក រាជ​២៣៦០ គ្រិស្ដសករាជ​១៨១៧ ទើប​កើតមាន​ពិធី​វិសាខបូជា ដោយពេល​នោះ មានសម្ដេចព្រះសង្ឃរាជ​១​ព្រះ​អង្គ​ព្រះ​នាម “​មី​” នៅ​វត្ដ​រាជ​បូ​រណៈ​មក​ថ្វាយព្រះពរសុំ​ឱ្យ​ទ្រង់ធ្វើ​វិសាខបូជា​ជាដំបូង ។ ឯ​របៀប​ធ្វើ​ពិធី​ក៏ប្រហាក់ប្រហែល​គ្នា​នឹង​របៀប​ធ្វើ​នៅ​ក្នុងក្រុង​សុខោទ័យ ប៉ុន្ដែ​មិនសូវ​ជា​អធិកអធមដូច​គ្រានោះ​ទេ ។
ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ក្នុង​សម័យជាមួយ​គ្នា​នេះ ប្រហែលជា​មិន​ទាន់​មានទំនៀម​ធ្វើ​នៅឡើយ ដោយហេតុ​ថា ការ​ធ្វើ វិសាខបូជា​នៅ​ប្រទេស​ថៃ​ក្នុង​ជំនាន់​នោះនៅមិន​ទាន់​មាំមួន​នៅឡើយ ទាំង​គម្ពីរ​បឋមសម្ពោធិ ដែល​សំរាប់​ប្រើប្រាស់​ក្នុង​ការ​នេះ ក៏មិន​ទាន់​មាននៅ​ឡើយ​ដែរ ហើយ​ទំនងជា​មិនទាន់​បាន​ជ្រួតជ្រាប​ដល់​ប្រជាជន​ខ្មែរ​ផង ។
ឯ​គម្ពីរ​បឋមសម្ពោធិ​ជា​រឿង​ពុទ្ធប្រវត្ដិដំណាល​រឿង​ចាប់ផ្ដើម​តាំងពី​ព្រះ​អង្គ​ចុះ​ចាកតុសិត​ទេវលោក មក​យកកំណើត​ជា​ព្រះរាជបុត្រ​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង​មហាមាយា​នៅ​នគរ​កបិល​ព​ស្ដុ ក្នុង​មជ្ឈិមប្រទេសរៀងរាប​ដរាប​ដល់​ទ្រង់​បាន​ត្រាស់​ជា​អង្គ​ព្រះពុទ្ធ​ប្រោសសត្វ ហើយ​ស្ដេច​ទ្រង់​រំលត់​ខន្ធ​ចូលកាន់​ព្រះ​បរម​និព្វាន​ជាទី​បំផុត ។

គម្ពីរ​បឋមសម្ពោធិ​នេះ អ្នកប្រាជ្ញ​តែងឡើង​សំរាប់​ប្រើប្រាស់​ទេសនា​នៅ​ក្នុង​បុណ្យវិសាខបូជា ។ ព្រោះថា​ការ​ដែល​នាំ​យក​ប្រវត្ដិរបស់​រឿង​នេះ​មក​សម្ដែង ដើម្បី​ជា​ភស្ដុ​តាងបញ្ជាក់​ឱ្យ​ដឹង​ថា វិសាខបូជា​កើតឡើង​ពិតប្រាកដ​នោះ​ពី​ត្រឹម​ពេល​ដែល​កើត​គម្ពីរ​នេះឡើង ។ គម្ពីរ​នេះ​កើត​មាន​ប្រាកដ​ឡើង​នៅប្រទេស​ថៃ ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះណាំង​ក្លៅ “​រជ្ជកាល​ទី​៣” ជាដំបូង ហើយ​ក្នុង ជំនាន់​នោះ​គម្ពីរ​នេះ​មាន​២​ប្រភេទ​គឺ ៖
១-​បឋមសម្ពោធិ​សង្ខេប​មាន​២០​បរិច្ឆេទ មិន​មានឈ្មោះ​អ្នកនិពន្ធ​ពិតប្រាកដ​ទេ ប្រហែលជា​និពន្ធ​ឡើង​ក្នុង​រជ្ជកាល​ទី​២ ។
២-​បឋមសម្ពោធិ​វិត្ថារ ជា​ភាសា​មគធៈមាន​២១​ខ្សែ ឬ​៣០​បរិច្ឆេទ​ទាំង​ជា​ភាសាបាលី និង​សម្រាយ ។
ព្រះបាទ​សម្ដេចព្រះ​ណាំង​ក្លៅ ទ្រង់​អា​រា​ធនា​សម្ដេចក្រុមព្រះ​បរមា​នុ​ជិត ជិនោរស សង្ឃរាជ​នៅ​វត្ដ​ព្រះ​ជេ​ត​ព័ន ក្នុង​ក្រុង​ទេព​ឱ្យនិពន្ធ​ឡើង ។ សម្ដេចក្រុមព្រះ​អង្គ​នេះ​បាន រួបរួមសេចក្ដី​ចេញពី​គម្ពីរ​ផ្សេង​ៗ និង​និពន្ធ បន្ថែម​ឡើង​ខ្លះ​ក្នុង​ពុទ្ធសករាជ​២៣៨៧ គ្រិស្ដ សករាជ​១៨៤៥ ។
ចំណែក​ប្រទេស​ខ្មែរ​យើង គម្ពីរ​បឋម សម្ពោធិ​ជា​ភាសា​មគធៈ មាន​២១​ខ្មែរ ឬ​៣០ បរិច្ឆេទ ។ គម្ពីរ​ជា​សំរាយ​មាន​៣​បែប​គឺ​១ ហៅ​ថា បឋមសម្ពោធិ​សង្ខេប ឬ​ហៅ​ថា “​បឋមត្រាស់​” មាន​៥-៦​ខ្សែ ឬ​មួយ​ខ្សែ​ចប់ ពណ៌នា​សេចក្ដី​តាំងពី​ព្រះ​អង្គ​យាង​ចុតិ​ចាក​តុសិត មក​ចាប់បដិសន្ធិ​ជា​ឱរស​ព្រះបាទ​សុទ្ធោ ទ​នៈ និង​ព្រះ​នាង​សិរិ​មហាមាយា រហូត​មកត្រឹម​ព្រះ​អង្គ​ចេញ​ទ្រង់​ព្រះ​ផ្នួស បាន​ត្រាស់​ជាព្រះពុទ្ធ ។ អត្ថបទ​នេះ​មិនដឹង​ជា​អ្នក​ណា​ជា អ្នកនិពន្ធ ហើយ​និពន្ធ​ពី​ក្នុង​ពុទ្ធសករាជ​ណា ទេ ។ តែ​តាម​ការ​សង្កេត​មើល​ពាក្យពេចន៍ ក្នុង​គម្ពីរ​នោះ ឃើញ​ថា មិនជា​ចាស់​ណាស់ ណា​ទេ យ៉ាង​យូរណាស់​ត្រឹម​សម័យ​ក្រុង​ឧដុង្គ ខាង​ដើម ។ គម្ពីរ​នេះ​គេ​ច្រើន​ប្រើ​សំរាប់ ទេសនា​ក្នុង​ពិធី​បុណ្យអភិសេកព្រះពុទ្ធរូប ផង ។
គម្ពីរ​ទី​២ ហៅ​ថា បឋមសម្ពោធិ​វិត្ថារ មាន​៣០​បរិច្ឆេទ ។ គម្ពីរ​នេះ​សម្ដេចព្រះ មហាសុមេធាធិបតី ព្រះសង្ឃ​រាជ​ជួន ណាត (​កាល​នៅ​ជា​សង្ឃនាយក​) បាន​មាន​ថេរ​ដីកា ថា មហា​ណា​ក មហា​ភូ និង​អាចារ្យ​សន ។​ល​។  នៅ​ខេត្ដបាត់ដំបង បាន​ប្រែ​ចេញពី បឋមសម្ពោធិ​វិត្ថារ​របស់​សម្ដេចក្រុមព្រះ បរមា​នុ​ជិត ជិនោរស ក្នុង​សម័យ​ព្រះ​យ៉ាក​ថា ថន “​ត​ទា​ធរ​” ឈុ​ម ធ្វើ​ជា​ចៅ​មឿង​បាត់ ដំបង ហើយ​ដែល​បាន​ផ្សព្វផ្សាយ ។
នៅ​ប្រទេស​កម្ពុជា
បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក មុខ​អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះ អង្គឌួង​” ដែល​គង់នៅ​ក្នុង​ឧដុង្គ​ជាដំបូង​ព្រោះ ថា កាល​ក្នុង​ពុទ្ធសករាជ​២៣៩៧ គ្រិស្ដ​សក រាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វ​ព្រះ រាជហឫទ័យ​ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។
គម្ពីរ​ទី​៣ ហៅ​ថា “​បឋមសម្ពោធិ​កថា​” គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី “​ប៉ែន​” គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែ និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះ មហាសង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​៣០​បរិច្ឆេទ ដូច ច្បាប់​ដើម ។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់ ទេសនា​ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ​គណៈ​ធម្ម យុ​ត្ដិក​និកាយ​ទូ​ទាំង​ប្រទេស​ខ្មែរ ។
ការ​ធ្វើ​វិសាខបូជា ក្នុង​សម័យ​រជ្ជកាល​ទី​២ នោះ ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង មិន​ទាន់ បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ ទេ ហើយ​ក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិក អធម​ដែរ ។
ពុទ្ធសាសនិក​ប្រទេស​ថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើ​វិ​ិ​សា​ខ​បូជា​ដែល​ត្រឹមត្រូវ​តាម លក្ខណៈ កើត​មាន​ឡើង​តាំងពី​ត្រឹម​រជ្ជកាល​ទី ៤ ដោយ​ព្រះរាជា​អង្គ​នេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវ ព្រះពុទ្ធ​សាសនា ទ្រង់​ចេះ​គម្ពីរ​ព្រះ​ត្រៃ​បិដក ជ្រៅជ្រះ ទ្រង់​បាន​ផ្ដើម​ធ្វើ​វិសាខបូជា​តាំងពី កាល​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ។ លុះដល់​ទ្រង់ ដាក់​ព្រះ​ផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅ តែ​បន្ដ​ធ្វើ​វិសាខបូជា​រៀងដរាប​មក រហូត​ដល់ ទ្រង់​បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សំរាប់​ទេសនា​ក្នុង ពិធីបុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ ។ ព្រះ មហា​ប៉ាន គឺ​សម្ដេចព្រះ​សុ​គ​ន្ធា​ធិ​បតី ជា​គណៈ ធម្មយុត្ដិកនិកាយ​នៅ​ក្រុង​ទេព “​បាងកក​” អំពី​ព្រះបាទ​សម្ដេចព្រះ​ចម​ក្លៅ “​រជ្ជកាល​ទី៤” ។
បន្ទាប់​មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធ សករាជ​២៣៩៨ ព្រះ​មហា​ប៉ាន ទើប​និមន្ដ​មក អំពី​ក្រុង​ទេព ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ទ្រង់មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ ហើយ​បាន​និមន្ដ​ឱ្យ​គង់នៅ​ជា​ចៅអធិការ​វត្ដ សាលា​គូ ហៅ​វត្ដ​អម្ពិល​បី នៅ​ក្រុង​ឧដុង្គ តរៀង​មក ។ ដោយហេតុ​ថា ព្រះ​មហាថេរ អង្គ​នេះ កាលដែល​លោក​គង់នៅ​ទីក្រុង​ទេព ធ្លាប់​ធ្វើ​វិសាខបូជា​រួច​មក​ហើយ ហើយ​កាល បាន​គង់នៅ​ប្រទេស​ខ្មែរ ព្រមទាំង​បាន​ធ្វើ​ជា​ធំ ក្នុង​គណៈធម្មយុត្ដិកនិកាយ​ផង លោក​ក៏​ផ្ដើម ឡើង​តាម​ដែល​ធ្លាប់​ធ្វើ​កន្លង​មក ។ ប៉ុន្ដែ យើង​ពុំ​បានដឹង​ច្បាស់​ថា នៅ​ពេល​ដំបូង​នោះ តើ​លោក​ចាប់ផ្ដើម​ធ្វើ​ក្នុង​ឆ្នាំ​ណា សករាជ ប៉ុន្មាន​នោះ​ទេ ព្រោះ​គ្មាន​ឯកសារ​ជាក់ស្ដែង គ្រាន់តែ​មាន​សេចក្ដី​អះអាង​ពី​អ្នកមុខអ្នកការ ទាំងឡាយ​ថា ប្រាកដជា​មាន​ធ្វើ​វិសាខបូជា តាំងពី​ក្នុង​ពេល​ដែល​លោក​គង់នៅ​ក្រុង​ឧដុង្គ មក​ម្ល៉េះ ។ លុះដល់​ពេល​លោក​មក​គង់នៅ​វត្ដ បទុម​វ​តី ក្រុងភ្នំពេញ ក្នុង​ពុទ្ធសករាជ​២៤០៨ ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់​ព្រះ
ជន្ម ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ ទូទៅ​នៅ​គ្រប់​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ជាប់ ជា​ទំនៀម​រហូត​មក ។
ចំណែក​វត្ដ​ខាង​មហានិកាយ ទើប​មាន​ធ្វើ ក្នុង​សម័យ​ក្រុងភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ ស៊ី​សុវត្ថិ ។ តាម​ដែល​សម្ដេចព្រះ​មហា​សុ​មេ ធា​ធិ​បតី​ព្រះសង្ឃ​រាជ​ជួន ណាត “​កាល​នៅ ព្រះសង្ឃ​នាយក​” ដំណាល​ថា ក្នុង​ឆ្នាំ​មួយ នោះ​លោកគ្រូ​ព្រះ​វនរ័ត ចន្ទ គង់នៅ​វត្ដ​ឧណ្ណា លោម បាន​និមន្ដ​ទៅ​ក្រុង​ទេព ឃើញ​ព្រះ សង្ឃ​នៅ​ក្រុង​នោះ ទាំង​គណៈ​ធម្មយុត្ដិ​ក​និ កាយ ទាំង​គណៈមហានិកាយ ធ្វើ​វិសាខបូជា ក៏​កើត​ជ្រះថ្លា​នៅ​ពេល​និមន្ដ​ត្រឡប់​មក​វិញ បាន​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​មហាសង្ឃរាជ “​ព្រះ​នាម​ទៀង​” សុំ​ឱ្យធ្វើ​វិសាខបូជា សម្ដេច ព្រះ​មហាសង្ឃរាជ​ទៀង ក៏​ទ្រង់​បាន​ព្រះរាជា នុ​ញាត​តាម​សំណូមពរ ទើប​វិសាខបូជា​ត្រូវ បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀងដរាប​មក ។ ប៉ុន្ដែ ពេល​នោះ​ក៏​ពុំ​ទាន់​បាន​ធ្វើ​គ្រប់​វត្ដ​នៅឡើយ គឺ​មាន​ធ្វើ​ចំពោះតែ​វត្ដ​នៅ​ក្នុង​ក្រុង ។ ឯ​វត្ដ នៅ​តាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដ​ធំ​ៗ វត្ដ​តូច​ៗ ច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ ។
ចំណែក​ព្រះមហាក្សត្រ​ដែនដី តាំងពី​រជ្ជ កាល​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស “​ព្រះ​អង្គ ឌួ​ង​” មក​សុទ្ធតែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ គ្រប់​ៗ​ព្រះ​អង្គ ។
តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះ​គុណ សម្បត្ដិ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ដែល​ជា អ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើងជា​ដំបូង ព្រោះ​រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង ទេព “​បាងកក​” និង​ទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួស នៅ​ទីនោះ ។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិ​ធម៌ ជ្រួតជ្រាប​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជ្រៅជ្រះ ។ នៅ ពេល​ដែល​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្ដិ ក៏​ទ្រង់​ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់ ធ្លាប់​បាន​ជ្រួតជ្រាប និង​ធ្លាប់​បាន​ទត​ឃើញ របៀប​បែបផែន ដែល​គេ​ធ្វើ​នៅ​ក្រុង​ទេព ទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វថ្ងៃ ៕ (ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ)